នេះជាសម្តី MC ដែលខ្ញុំធ្លាប់បានធ្វើក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយឧបត្ថម្ភគម្រោង។ ទោះយ៉ាងណា លោកអ្នកគួរកែសម្រួល និងកែតម្រូវទៅតាមស្ថានភាពការងារជាក់ស្តែងរបស់លោកអ្នក ព្រោះឯកសារនេះច្រើនឆ្នាំមកហើយ៕ PRE ANNOUNCEMENT Good morning excellencies, ladies and gentlemen. I would like to invite all the guests to the seats as our signing ceremony will begin shortly. Please make sure that hand phones are in silent mode or be turned off. During the ceremony, we would request the audience … Continue reading គំរូសម្តី MC ពិធីចុះហត្ថលេខាជាភាសាអង់គ្លេស (ស្ថាប័នរដ្ឋ)
Author: CHAKRIYA PHOU
គំរូកំណត់ហេតុប្រជុំអនឡាញ (ឯកសារច្នៃ)
គោលដៅពិតប្រាកដរបស់ខ្ញុំគឺបង្កើតនូវប្រព័ន្ធប្រជុំអនឡាញក្នុងក្រុមហ៊ុន សម្រាប់អ្នកដែលមមាញឹកការងារ។ ប៉ុន្តែដោយសារតែខ្ញុំមិនទាន់មានលទ្ធភាពបង្កើតប្រព័ន្ធអនឡាញនេះ ទើបខ្ញុំធ្វើគំរូជា Ms Word សិន ដើមី្បកុំឲ្យខ្ញុំភ្លេច៕ ** ** * This is a style of meeting minutes which I made up by myself. My goal is to create an online meeting minute to assist the employees in the private sector who have a lot of work and need to share their time to join … Continue reading គំរូកំណត់ហេតុប្រជុំអនឡាញ (ឯកសារច្នៃ)
រឿង «កន្សែងសហោះចូលតាមបង្អួច»
និពន្ធដោយ ភូ ចរិយា រឿងនេះកើតឡើងពេលខ្ញុំរៀនថ្នាក់ទី ៩។ ខ្ញុំរស់នៅជាមួយប៉ាម៉ាក់។ ផ្ទះយើងរកស៊ីលក់ថ្នាំពេទ្យ។ អ្នកជិតខាងមកទិញច្រើន។ ក្នុងចំណោមនោះមានម៉ូយឈ្មោះម៉ែអាឡាង រស់នៅផ្ទះជាន់ទីពីរ នៅម្ខាងទៀតនៃផ្លូវ។ តាមពិតគាត់មិនមែនឈ្មោះហ្នឹងទេ តែគេហៅគាត់បែបនេះដោយសារតែកូនគាត់ឈ្មោះ អាឡាង។ ម៉ែអាឡាងមិនមែនមានកូនតែមួយទេ គាត់មានប្អូនអាឡាងម្នាក់ទៀត ដែលទើបតែអាយុប្រាំបួនខែ។ និយាយពីអាឡាងវិញ វាមានអាយុប្រហាក់ប្រហែលខ្ញុំ ហើយវា និងខ្ញុំរាប់គ្នាតាំងពីតូចមក។ មានរឿងអីក៏វាមកប្រាប់ខ្ញុំ ហើយខ្ញុំមានរឿងអីក៏ទៅប្រាប់វា។ ល្ងាចមួយប្រហែលជាម៉ោង ៦ មានរទេះនំគូឆាយចៀនឈប់នៅមុខផ្ទះ។ ម៉ាក់ទៅទិញ ហើយខ្ញុំក៏រត់ទៅទិញជាមួយគាត់។ ពេលម៉ាក់កំពុងប្រាប់ឲ្យមីងអ្នកលក់ដាក់អ៊ីចេះដាក់អ៊ីចុះ ខ្ញុំឈរសម្លឹងមើលទៅផ្ទះដែលនៅថ្នល់ម្ខាងទៀតនោះ។ ពេលនោះភ្នែកខ្ញុំស្រាប់តែក្រឡេកមើលលើសំដៅទៅផ្ទះអាឡាង ហើយក៏ឃើញកន្សែងពណ៌សមួយហោះឆ្វាច់ចូលតាមបង្អួច។ ខ្ញុំរាងឆ្ងល់។ ហេតុអីទើបឆ្ងល់? ព្រោះទោះបីខ្ញុំឃើញតែមួយឆាច់ តែខ្ញុំឃើញច្បាស់។ កន្សែងពណ៌សនោះចម្លែក។ មើលទៅឃើញមិនដូចកន្សែងទូទៅទេ។ កន្សែងនោះមានលក្ខណៈស្តើងដូចផ្សែងបារី តែពណ៌សច្បាស់។ ខ្ញុំបានប្រាប់ម៉ាក់៖ «ម៉ាក់! មានកន្សែងសហោះចូលផ្ទះអាឡាងតាមបង្អួច។» ម៉ាក់ងាកមកខ្ញុំសិនមុននឹងក្រឡេកទៅមើលផ្ទះអាឡាង បន្ទាប់មកគាត់ងាកមករកខ្ញុំម្តងទៀតដោយពោលថា «អឺ!» ទើបបន្តទៅជជែកជាមួយអ្នកលក់នំគូឆាយ។ ក្នុងពេលនោះ ខ្ញុំចង់ទៅប្រាប់អាឡាងណាស់ តែដោយសារតែខ្លាចម៉ាក់ ទើបសុខចិត្តឈរស្ងៀម តែក្នុងអារម្មណ៍ចង់តែទៅប្រាប់។ បើសិនសួរថា ហេតុអី្វបានជាចង់ទៅប្រាប់? តើមានកន្សែងនោះមានអី្វសំខាន់ឬមានអី្វពិសេស? … Continue reading រឿង «កន្សែងសហោះចូលតាមបង្អួច»
រឿងប្រឌិត «ដំណើរផ្សងព្រេងតែមួយថ្ងៃរបស់ទន្សាយ»
និពន្ធដោយ ភូ ចរិយា មានទន្សាយមួយក្បាលបានសម្រេចចិត្តចាកចេញពីផ្ទះមួយរយៈដើមី្បផ្សងព្រេង។ វាបានរៀបចំអាហារដាក់ក្នុងបង្វិច រួចចេញដំណើរ។ តាមផ្លូវ ទន្សាយរីករាយនឹងទិដ្ឋភាពប្លែកៗដែលបានឃើញ។ នៅខាងមុខនោះ មានកូនទុងមួយក្បាលកំពុងដេកននៀលលើដី។ មានស្រមោចមួយកំពុងខាំពោះរបស់វា។ ទន្សាយបានជួយបេះស្រមោចចេញពីពោះកូនទុង។ កូនទុងអរគុណទន្សាយ រួចចាកចេញទៅ។ ទន្សាយបានបន្តដំណើរទៅមុខទៀត។ វាបានជួបនឹងពស់មួយទើបតែសករួច។ វាវារគើមៗព្រោះអត់អាហារជាច្រើនថ្ងៃ។ ទន្សាយក៏យកអាហារខ្លះពីក្នុងបង្វិចទៅឲ្យសត្វពស់។ រួចហើយ ទន្សាយបន្តដំណើរ។ មួយស្របក់ក្រោយមក វាបានឮសំឡេង៖ «ជួយផង! ជួយផង!» ទន្សាយរត់ទៅមើល ឃើញចចកមួយក្បាលធ្លាក់ទៅក្នុងរណ្តៅ។ វាក៏ទៅទាញវល្លិ៍ទម្លាក់ឲ្យចចកតោងវារឡើងមកលើ។ ពេលរួចពីរណ្តៅ ចចកក៏និយាយទៅកាន់ទន្សាយ៖ «អរគុណឯងហើយដែលបានជួយ។ យើងចង់សងគុណឯង។ យើងសុំអញ្ជើញឯងទៅញ៉ាំអាហារនៅផ្ទះរបស់យើង។» ទន្សាយតប៖ «មិនអីទេ។ ខ្ញុំប្រញាប់ធ្វើដំណើរ។ ចាំថ្ងៃក្រោយចុះ។» និយាយរួច ទន្សាយបម្រុងនឹងចាកចេញ ស្រាប់តែចចកស្ទុះមកពាំងមុខដោយបញ្ចេញចង្កូមគួរឲ្យខ្លាច៖ «តើឯងចង់ទៅណា? យើងអញ្ជើញឯងទៅញ៉ាំអាហារ ឯងមិនទៅ។ អ៊ីចឹងឯងធ្វើជាអាហាររបស់យើងទៅ។» «តែខ្ញុំទើបតែបានជួយឯងអម្បាញ់មិញនេះ។» «រឿងនោះមិនសំខាន់ទេ។ សំខាន់ពេលនេះយើងឃ្លាន។» ចចកប្រុងនឹងហក់មកខាំទន្សាយ តែទន្សាយរត់លឿនគេចបានមុន។ ចចកបានរត់ដេញតាម។ ទន្សាយបោលទៅដល់ស្ទឹងមួយ។ ស្ទឹងនោះធំហើយជ្រៅ។ ទន្សាយអត់ចេះហែលទឹកទេ តែចចកកំពុងតែតាមមកពីក្រោយ ដូច្នេះវាមានតែសម្រេចចិត្តហក់ចូលទៅក្នុងស្ទឹង។ វាលង់ទទះដៃខ្វៃៗ។ … Continue reading រឿងប្រឌិត «ដំណើរផ្សងព្រេងតែមួយថ្ងៃរបស់ទន្សាយ»