ក្នុងរបៀបសរសេរលិខិតរដ្ឋបាលទូទៅរបស់ស្ថាប័នរដ្ឋនៅប្រទេសកម្ពុជា៖
– បើលិខិតចេញពីអ្នកមានឋានៈទាបជាងទៅកាន់អ្នកមានឋានៈខ្ពស់ជាង ផ្តើមដោយពាក្យ «សូមគោរព» ឬ «សូមគោរពជូន»។
– បើលិខិតចេញពីអ្នកមានឋានៈខ្ពស់ជាងមកកាន់អ្នកមានឋានៈទាបជាង ផ្តើមដោយពាក្យ «ជម្រាបជូន»។
– ដោយឡែក លិខិតចេញពីព្រះមហាក្សត្រមកនាយករដ្ឋមន្ត្រី ផ្តើមដោយពាក្យ «ជូន»៕