ចំពោះវីដេអូដែលលោកអ្នកផលិតដើមី្បបង្ហោះលើគេហទំព័រវីដេអូ និងបណ្តាញសង្គមនានាគួរដាក់សញ្ញា និងឈ្មោះរបស់លោកអ្នក។
ការធ្វើដូច្នេះមានប្រយោជន៍៖
១. ដើមី្បបញ្ជាក់ភាពជាម្ចាស់កម្មសិទ្ធិ
២. ដើមី្បបង្ការការទាញយកវីដេអូ រួចយកទៅបង្ហោះឡើងវិញ
៣. ដើមី្បជាភស្តុតាងពេលលោកអ្នកចង់រាយការណ៍ថាឆានែលណាមួយបានទាញយក និងបង្ហោះវីដេអូរបស់លោកអ្នកដោយគ្មានការអនុញ្ញាត
៤. ដើមី្បកុំឲ្យអ្នកដែលយកហ្នឹង, បានដោយស្រួលពេក។ ទោះបីយ៉ាងណា ត្រូវឲ្យគេចំណាយកម្លាំង និងពេលវេលាខ្លះ ប្រសិនបើគេទាញយកវីដេអូរបស់លោកអ្នក ហើយចង់កែឲ្យក្លាយជារបស់គេ៕