សូមគោរពជូន
លោកជំទាវ………………
តាមរយៈ ៖
កម្មវត្ថុ ៖ សំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យានៅ………………………… ចំនួន…. ច្បាប់
សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំ សូម លោកជំទាវ មេត្តាជ្រាបថា បច្ចុប្បន្ននាងខ្ញុំជានិស្សិតឆ្នាំទី…….. នៅសាកលវិទ្យាល័យ……… មុខជំនាញ………. វេនព្រឹក។ ដោយនាងខ្ញុំជាប់បម្រើការងារជាបុគ្គលិកជាប់កិច្ចសន្យា នៅនាយកដ្ឋាន…………… នៃ………… ដូច្នេះនាងខ្ញុំបានសុំអនុញ្ញាតសាកលវិទ្យាល័យប្តូរទៅសិក្សាវេនយប់។ ក្នុងនោះដែរ ខាងសាកលវិទ្យាល័យមានតម្រូវការលិខិតបញ្ជាក់ភាពជាបុគ្គលិករបស់នាងខ្ញុំ។
អាស្រ័យហេតុនេះ នាងខ្ញុំសុំអនុញ្ញាត លោកជំទាវ ឲ្យនាងខ្ញុំនូវលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យា ចំនួន…. ច្បាប់ ដើម្បីយកមកប្រើប្រាស់ ដោយក្តីអនុគ្រោះផងចុះ។
សូម លោកជំទាវ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។

One thought on “គំរូសំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យា នៅស្ថាប័នរដ្ឋ”