នៅក្នុងការិយាល័យថ្នាក់ដឹកនាំនៃស្ថាប័នតែងមានបន្ទប់មួយមុននឹងចូលដល់បន្ទប់ផ្ទាល់របស់ថ្នាក់ដឹកនាំ ដែលជាទូទៅហៅថា ‘លេខាធិការដ្ឋាន’ បើនៅស្ថាប័នធំហៅថា ‘ការិយាល័យជំនួយការ’។ល។
លេខាធិការដ្ឋាននេះជាការិយាល័យរបស់ក្រុមជំនួយការរបស់ថ្នាក់ដឹកនាំ។
ជាទូទៅ ក្រុមលេខាធិការដ្ឋានតែងមានប្រធាន និងក្រុមការងារ។ ស្ថាប័នខ្លះមានប្រធាន និងអនុប្រធាន, ស្ថាប័នខ្លះមានតែប្រធាន។ ក្រុមការងារក្នុងលេខាធិការដ្ឋានមានតួនាទីជាអ្នកសម្របសម្រួលការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ដែលក្នុងនោះមានការរៀបចំកាលវិភាគការងារផងដែរ។
តើតារាងកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំគួរឲ្យនាយកដ្ឋានផ្សេងៗមកថតដែរឬទេ?
នេះអាស្រ័យលើថ្នាក់ដឹកនាំនៃស្ថាប័ននោះ ប៉ុន្តែត្រូវមានរបៀបរបប និងលំដាប់លំដោយ មុននឹងឲ្យឬមិនឲ្យ ដោយប្រធាននៃលេខាធិការដ្ឋានត្រូវចូលជួបថ្នាក់ដឹកនាំ និងរៀបរាប់តាមស្ថានភាពជាក់ស្តែង។ ថ្នាក់ដឹកនាំនឹងពិចារណា និងប្រាប់ពីការសម្រេចចិត្តរបស់គាត់ ដែលការសម្រេចចិត្តនេះមិនអាចកែប្រែដោយបុគ្គលណាផ្សេងឡើយ សូមី្បតែប្រធានលេខាធិការដ្ឋានក៏ដោយ។
តើការសម្រេចចិត្តឲ្យថតឬមិនថតកាលវិភាគប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំ ខុសឬត្រូវ?
គ្មានខុសគ្មានត្រូវទេ, ព្រោះមិនទាក់ទងនឹងគោលការណ៍ឬច្បាប់ណាមួយរបស់រដ្ឋបាលរដ្ឋឡើយ។ វាជាសិទ្ធិបុគ្គល។ ដូច្នេះទោះថ្នាក់ដឹកនាំមិនឲ្យថតឬមិនឲ្យដឹងកាលវិភាគរបស់គាត់ ក៏មិនខុសដែរ៕





