គោត្តនាម និងនាម…………. អក្សរឡាតាំង……………. ភេទ………… សញ្ជាតិ………… ថ្ងៃខែឆ្នាំកំណើត ………………
ទីកន្លែងកំណើត………………………..
ស្ថានភាពគ្រួសារ …………………
អាសយដ្ឋានបច្ចុប្បន្ន ………
លេខទូរស័ព្ទ……………
សារអេឡិចត្រូនិច………………………
កិច្ចសន្យាការងារនេះ គឺបានព្រមព្រៀងរវាង ………………. ហៅកាត់ថាភាគី “ក” ជាមួយនឹងបុគ្គលិកជាប់កិច្ចសន្យា ហៅកាត់ថាភាគី “ខ” ដែលមានឈ្មោះដូចខាងលើ និងមានប្រវត្តិរូបភ្ជាប់មកជាមួយ ដែលនឹងត្រូវបម្រើការងារក្នុងមុខតំណែងជា………………. នៅនាយកដ្ឋាន……………………. ។
កិច្ចសន្សាការងារនេះធ្វើឡើងក្រោមនីតិវិធី និងបទបញ្ជាផ្ទៃក្នុងរបស់ ……… ហើយនឹងចាប់ផ្តើមពីថ្ងៃទី….. ខែ…… ឆ្នាំ…. ដល់ថ្ងៃទី…. ខែ… ឆ្នាំ…..។
ភាគីនីមួយៗមានសិទ្ធិបពា្ចប់កិច្ចសន្យានេះបាន ដោយតម្រូវឲ្យជូនដំណឹងជាលាយលក្ខណ៍អក្សរទៅភាគីម្ខាងទៀតក្នុងរយៈពេល……ថ្ងៃ មុនពេលបពា្ចប់កិច្ចសន្យានេះ ។
ភាគី “ខ” មានសិទ្ធិផ្សេងៗដូចជា៖
– ទទួលបានប្រាក់បេសកកម្ម ដូចមានចែងក្នុងអនុក្រឹត្យរាជរដ្ឋាភិបាលដូចមន្រ្តីដែលកំពុងបម្រើការងារនៅ………………។
– សិទ្ធិឈប់សម្រាកប្រចាំឆ្នាំ ដែលមានចែងក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដូចមន្រ្តីរាជការដែលកំពុងបម្រើការងារនៅ……………..។
កិច្ចសន្យានេះនឹងបន្តធ្វើជាថ្មីរយៈពេល………..ខែ ដោយផ្អែកលើកត្តាដូចខាងក្រោម៖
– នៅមានតម្រូវការសម្រាប់មុខតំណែងនេះ
– មានថវិកាគ្រប់គ្រាន់សម្រាប់មុខតំណែងនេះ
– និយោជិកបានបំពេញភារកិច្ចបានលទ្ធផលល្អ, គោរពច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល, គោរពឋានានុក្រមការងារ វិន័យការងារ, មានសីលធម៌ល្អ, មានសមត្ថភាព និងគោរពបទបញ្ជាផៃ្ទក្នុងរបស់……….។
កិច្ចសន្យាការងារនេះមានសិទ្ធិបញ្ចប់បានលុះត្រាតែភាគី “ក” ជូនដំណឹងទៅភាគី “ខ” ឲ្យដឹងជាមុនរយៈពេល……..ថៃ្ង ហើយភាគី “ក” ត្រូវរក្សាទុកប្រាក់ខែចំនួន……ខែ នៃខែចុងក្រោយជូនភាគី “ខ” ដោយមូលហេតុដូចខាងក្រោម៖
– ពុំមានថវិកាគ្រប់គ្រាន់សម្រាប់មុខតំណែងនេះ
– គ្មានតម្រូវការចាំបាច់សម្រាប់មុខតំណែងនេះ
– ភាគី “ខ” ពុំបានបំពេញភារកិច្ចតាមមុខតំណែងរបស់ខ្លួន, មិនបានគោរពទៅតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ, មិនគោរពឋានានុក្រមការងារ, ពុំមានសីលធម៌ល្អ និងមិនគោរពទៅតាមច្បាប់ណែនាំ និងបទបញ្ជាផ្ទៃក្នុងរបស់…………..។
សិទ្ធិ និងកាតព្វកិច្ចរបស់និយោជិក
ភាគី “ខ” ត្រូវអនុវត្ត និងគោរពទៅតាមច្បាប់ណែនាំ និងបទបញ្ជាផ្ទៃក្នុងរបស់………….។
ពេលវេលា និង ម៉ោងធ្វើការ – ត្រូវមានតម្រូវការឲ្យធ្វើការ ៥ ថ្ងៃ ក្នុងមួយសប្តាហ៍ ឬអាចតម្រូវឲ្យធ្វើការផ្សេងទៀតចំពោះកាលៈទេសៈពិសេសណាមួយដែលចាំបាច់ ដោយពេលព្រឹក ធ្វើការចាប់ពីម៉ោង ៧:៣០នាទី រហូតដល់ ម៉ោង ១២:០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:៣០នាទី ។ ក្នុងករណីអវត្តមាន ភាគី “ខ” ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមុនរយៈពេល…….ថៃ្ង តែក្នុងករណីបន្ទាន់ ភាគី “ខ” អាចទូរស័ព្ទផ្តល់ដំណឹងមុនរយៈពេល…….ម៉ោង ដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការរកបុគ្គលិកផ្សេងមកជំនួស ។
ប្រាក់បៀវត្ស – ភាគី “ខ” នឹងត្រូវទទួលបានប្រាក់បំណាច់ចំនួន………..រៀល ក្នុងមួយខែពីភាគី “ក”។
ឯកសណ្ឋាន – ភាគី “ខ” ត្រូវស្លៀកពាក់ឲ្យបានសមរម្យក្នុងពេលម៉ោងធ្វើការ។
វិន័យ – ភាគី “ខ” នឹងត្រូវដាក់ពិន័យនៅពេលដែលមានភស្តុតាងបញ្ជាក់អំពីឥរិយាបទមិនសមរម្យទាំងឡាយដែលពាក់ព័ន្ធទៅនឹងការពិពណ៌នានៅក្នុងច្បាប់ការងាររបស់………………។
ការសន្យាពីភាគី “ខ”
ខ្ញុំបាទ /នាងខ្ញុំ បានអានដោយយល់ច្បាស់ និងព្រមទទួលគ្រប់ “ខ” និងលក្ខខ័ណ្ឌទាំងអស់ដែលបានចែងក្នុងកិច្ចសន្យានេះ ។
One thought on “គំរូកិច្ចសន្យាការងារសម្រាប់មន្ត្រីជាប់កិច្ចសន្យា (ស្ថាប័នរដ្ឋ)”