ប្រធានបទ ៖ ការសិក្សាសង្កេតលើក្បួនទីផ្សារដែលប្រើការចូលរួមពិធីតាំងពិព័រណ៍ជាយុទ្ធសាស្ត្រទីផ្សារ
ប្រភេទ ៖ អនុវត្តន៍ផ្ទាល់ខ្លួន
ស្ថានភាព ៖ សង្កេត និងឈ្វេងយល់
របាយការណ៍ការសិក្សា
១. ការរៀបចំ និងតុបតែង
– ស្អាត និងអនាម័យ
– មានសណ្តាប់ធ្នាប់
– មានសម្រស់ និងភាពទាក់ទាញ (ប្រើអំពូលភ្លើង ឬរបស់ផ្សេងៗមកតុបតែងជាមួយ)
២. ការផ្តល់ព័ត៌មាន
– មានបុគ្គលិកប្រចាំការ ដើមី្បឆ្លើយតបសំណួរ និងផ្តល់ព័ត៌មានដល់អតិថិជន
– មានស្លាកសញ្ញាក្រុមហ៊ុនដែលអាចឲ្យអតិថិជនក្រឡេកឃើញ ដោយមិនបាច់សួរបុគ្គលិកថា ក្រុមហ៊ុនឈ្មោះអ្វី
៣. ការបន្ថែមទម្ងន់នៃភាពជឿជាក់
– មានទីតាំង (នៅលើដី)
– មានគេហទំព័រ និងគណនីបណ្តាញសង្គម
៤. ភាពមិនកំណាញ់
– ជូនអតិថិជននូវរបស់តូចតាច (តាមការសុំរបស់អតិថិជន)
– វេចខ្ចប់របស់ដែលសុំនោះឲ្យអតិថិជនយ៉ាងល្អ
ការសន្និដ្ឋាន និងសរុប
ការចូលរួមពិធីតាំងពិព័រណ៍ជាយុទ្ធសាស្ត្រទីផ្សារមួយ ដែលអាចជួយលើកតម្កើង និងផ្សព្វផ្សាយមុខរបរបាន ប៉ុន្តែត្រូវការវិធីសាស្ត្រដែលសមប្រកប៕
**
**
*
Study report on using exhibition participation as a marketing strategy
Type : Personal practice
Status : Observation
Study Report
Organization and decoration
– Clean and hygienic
– Neat
– Delightful and attractive (use lights or other things to decorate)
Information providing
– Having staff on duty to answer questions and provide information to customers
– Having a company logo on products or anywhere that customers can see without needing to ask the staff what the company name is
Credibility adding
– Having a physical office or store
– Having a website and social media accounts
Kindness
– Giving customers a small item (as requested by the customer)
– Packing that requested items beautifully for the customer
Conclusion
Participating in an exhibition is a marketing strategy that can help promote and advertise the business, but it requires the correct approach.