និពន្ធដោយ ភូ ចរិយា ចូលដល់តំបន់កប់ខ្មោចភ្លាម បរិយាកាសដូចប្រែប្រួលម៉េចមិនដឹង។ គ្មានខ្យល់បក់ទេ តែហាក់ត្រជាក់ស្រេងដូចជាធុងក្លាសសេទឹកក្រូច។ មើលពីសម្បកក្រៅ បុរសទាំងបីហំហានណាស់ ប៉ុន្តែតាមពិតក្នុងពោះរបស់ពួកគេម្នាក់ៗ ប្រាំវិនាទីបុកភឹបម្តង។ រីឯមុខប្រែជាញញឹមដោយមិនដឹងខ្លួន តែញញឹមបែបក្រូចសើច។ ទ្រាំលែងបាន តាឡូយបង្អង់ជើងរួចសួរ៖ «ហើយពេលណាទើបដល់កន្លែងត្រូវថត?» «ខ្ញុំអត់ដឹងទេ។» ចៅតាសំឆ្លើយ។ «អ្ហាក៎!» តាឡូយបើកភ្នែកធំៗ។ «ខ្ញុំទើបមកវត្តលើកទីមួយ។ ខ្ញុំធ្វើម៉េចដឹងថាកន្លែងណាកន្លែងណី។ តាទាំងពីរនៅវត្តហ្នឹង និងធ្លាប់ចេញចូលទីនេះ ដូច្នេះគួរដឹងទីតាំង។» ចៅតាសំពោល។ «ស្រេចបាត់!» «អត់ស្រេចទេ។» តាសំលូកមាត់ «មើលចៅឯងចង់បានទីតាំងយ៉ាងម៉េច?» «ឲ្យតែអាចបញ្ជាក់ថាកន្លែងដែលឈរហ្នឹងជាតំបន់ផ្នូរខ្មោចគឺបានហើយ។» «អ៊ីចឹង...» តាសំងាកមើលជុំវិញ រួចចង្អុលទៅខាងមុខ «ក្រោមដើមព្នៅនោះ តើបានទេ?» ចៅតាសំងាកទៅនិយាយជាមួយតាឡូយ «តាជួយទៅឈរសិនទៅ។» តាឡូយដើរទៅឈរពីក្រោមដើមព្នៅ។ «មេឃងងឹត តែមិនងងឹងស្លុប។ ផ្ទៃខាងក្រោយមានពន្លឺតិចៗ។ ខ្ញុំយល់ថាអាចប្រើការបាន។ សុំថតចោលមួយសិន។» ក្រោយពីថតរួច ចៅតាសំយកគំរូវីដេអូមកឲ្យតាឡូយមើល។ «មុខតាដូចមិនសូវច្បាស់។» តាឡូយពោល។ «ក្រែងតាចង់បានមុខមិនសូវច្បាស់ ដើមី្បកុំឲ្យគេស្គាល់នោះអី។» «អើមែន! ភ្លេច។» «បើតាព្រមហើយ, អ៊ីចឹងពួកយើងចាប់ផ្តើមថត។» និយាយរួច … Continue reading រឿង «តាឡូយចង់បានប្រពន្ធក្មេង» (២)
Month: August 2024
រឿង «តាឡូយចង់បានប្រពន្ធក្មេង» (១)
និពន្ធដោយ ភូ ចរិយា ថ្ងៃនេះតាឡូយទាស់សម្តីជាមួយតាសំរឿងរៀបចំបុណ្យសព។ ដោយសារតែសពជាខាងសាច់ញាតិរបស់តាសំ ដូច្នេះតាឡូយមិនអាចប្រកែកឈ្នះ។ តាឡូយម៉ួម៉ៅ។ គាត់ក៏ត្រឡប់មកផ្ទះ។ តាមផ្លូវមកផ្ទះ គាត់ឆ្លៀតទិញស្រាមួយដប។ ពេលមកដល់ផ្ទះ គាត់ក៏ទៅអង្គុយលើរនាបក្រោមដើមខ្នុរផឹកស្រារម្សាយកំហឹង។ ពេលនោះ កូនប្រុសតាឡូយទើបឌុបកូនមកពីសាលា។ ពេលឃើញតាឡូយផឹកស្រា ក៏ទៅសួរប្រពន្ធដែលកំពុងតែធ្វើម្ហូបនៅក្នុងចង្ក្រាន៖ «តើពុកយើងកើតអី?» «ឮថាគាត់ឈ្លោះជាមួយក្លើគាត់។» កូនប្រសាតាឡូយឆ្លើយ។ «អ៊ីចឹងបានគាត់ផឹកស្រាទាំងកណ្តាលថ្ងៃ។ រឿងធម្មតាទេ។» «ហ្នឹងហើយ។ កើតទុក្ខ ផឹកស្រាបំបាត់វាទៅ។ ដោយសារអ៊ីចឹង ទើបខ្ញុំមិនហាមគាត់។» ពេលនោះ កូនប្រុសរបស់ពួកគេដែលមានអាយុប្រាំពីរឆ្នាំឮសម្តីឪពុកម្តាយ ក៏រត់ត្រុយទៅសួរតាឡូយ៖ «តា! តាផឹកស្រាមែនទេ?» «អឺ។» តាឡូយតប។ «ហេតុអីបានជាតាផឹកស្រា?» «មកពីតាមិនសប្បាយចិត្ត។» «អ៊ីចឹងពេលតាមិនសប្បាយចិត្ត តាផឹកស្រាមែនទេ?» «អឺ។» «អ៊ីចឹងផឹកស្រាទៅ តាសប្បាយចិត្តឡើងវិញមែនទេ?» ពេលនោះ តាឡូយហាក់រឭកដឹងខ្លួន។ គាត់ក៏ប្រញាប់កែសម្តី៖ «មិនមែនទេ។ តានិយាយលេងជាមួយចៅទេ។ នេះទឹកទេតើ, មិនមែនស្រាទេ។» «អ៊ីចឹងពេលតាមិនសប្បាយចិត្ត តាញ៉ាំទឹក។ ញ៉ាំហើយតាសប្បាយចិត្តឡើងវិញ ត្រូវទេ?» «ត្រូវហើយចៅ។» តាឡូយងក់ក្បាល «ចៅទើបមកពីរៀន។ ទៅងូតទឹកផ្លាស់ខោអាវទៅ … Continue reading រឿង «តាឡូយចង់បានប្រពន្ធក្មេង» (១)
រឿង «ចុះក្រោមឬឡើងលើ?»
សិស្សម្នាក់ចាប់បានចាបមួយ។ គេដាក់ចាបក្នុងដៃ រួចក្តាប់ជិតដែលមិនអាចមើលឃើញរបស់នៅក្នុង។ បន្ទាប់មកគេរត់ទៅរកលោកគ្រូដែលកំពុងតែចុះកាំជណ្តើរ។ គេនឹកចង់ល្បងប្រាជ្ញារបស់គ្រូ ដូច្នេះគេក៏សួរ៖ «លោកគ្រូ, ខ្ញុំចាប់បានចាបមួយ។ លោកគ្រូទាយទៅមើលថាតើវាងាប់ឬនៅរស់?» ការពិត ចាបនៅក្នុងដៃនៅរស់នៅឡើយទេ។ ប៉ុន្តែសិស្សបានគិតទុកក្នុងចិត្តថា បើសិនជាគ្រូរបស់គេឆ្លើយថា “រស់” គេនឹងច្របាច់ចាបនោះឲ្យងាប់, បើគ្រូឆ្លើយថា “ងាប់” គេនឹងព្រលែងចាបឲ្យហើរ។ និយាយពីលោកគ្រូ ពេលឮសំណួររបស់សិស្សហើយ គាត់ឈប់ឆ្កឹងលើកាំជំណ្តើរទល់មុខសិស្ស។ គាត់មិនឆ្លើយសំណួរសិស្សទេ តែបែរជាសួរសិស្សវិញថា៖ «ប្អូនទាយទៅមើលថាជំហានបន្ទាប់របស់លោកគ្រូ តើលោកគ្រូចុះទៅកាំក្រោមឬឡើងទៅកាំលើ?» បញ្ជាក់ ៖ រឿងនេះសរសេរតាមការនិទានរបស់អ្នកដែលធ្លាប់រាប់អាន។
ហ្វេសសិនទៅមន្ទីរពេទ្យ
យ៉ាយ៉ា ១ : គ្នាមានមិត្តភក្តិចង់ធ្វើជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម។ គ្នាធ្លាប់និយាយពីឯង។ ដូច្នេះគេក៏ឲ្យគ្នាមកសួរគំនិតឯង។ យ៉ាយ៉ា ២ : គ្នាត្រូវការដឹងពីចំណូលចិត្តរបស់គេ។ យ៉ាយ៉ា ១ : គេចូលចិត្តខាងម៉ូតសម្លៀកបំពាក់។ យ៉ាយ៉ា ២ : អ៊ីចឹងសាកឲ្យគេពិចារណាបង្កើតមាតិកានិយាយពីម៉ូតសម្លៀកបំពាក់ពេលទៅមន្ទីរពេទ្យ។ យ៉ាយ៉ា ១ : ម៉ូតខោអាវរបស់ពេទ្យ? ម៉ូតខោអាវដែលពេទ្យស្លៀកពាក់ទៅធ្វើការ? ឬក៏ម៉ូតខោអាវអ្នកជំងឺពេលទៅមន្ទីរពេទ្យ? យ៉ាយ៉ា ២ : ម៉ូតខោអាវអ្នកជំងឺពេលទៅរកពេទ្យ។ ឧទាហរណ៍ ពេលត្រូវទៅពិនិត្យអេកូភ្លៅ, តើគួរស្លៀកពាក់យ៉ាងម៉េចដើមី្បឲ្យស្រួលឲ្យគេអេកូ។ យ៉ាយ៉ា ១ : យី! ម៉្យាងដែរតើ៕ ** ** * What to dress up when go to hospital yaya 1 : One of my friends wants … Continue reading ហ្វេសសិនទៅមន្ទីរពេទ្យ