
ប្រជាជនខ្មែរតាមស្រុកស្រែចម្ការនិយមដាំដើមគូឆាយនៅតាមផ្ទះ។ នេះក៏ព្រោះតែដើមនេះមានអត្ថប្រយោជន៍ចំនួនពីរធំៗ៖
១. អាចយកមកធ្វើជាអាហារ ដូចជាឆាជាមួយស៊ុត, ឆាជាមួយសាច់ជ្រូក, ធ្វើជានំគូឆាយជាដើម។
២. អាចប្រើជំនួសប្រេងខ្យល់ឬប្រេងកូឡា។
ចំណុចទី ២ ជារបៀបរបបនៅតំបន់ស្រុកស្រែរបស់ខ្មែរយើង។ នៅពេលក្មេងតូចៗឈឺឬចុកឆ្អល់ពោះ គេយកស្លឹកគូឆាយទៅញីនឹងប្រេងកាតឬទឹកឃ្មុំ រួចយកមកលាបលើពោះរបស់ក្មេង។ មិនមែនតែក្មេងទេ ចាស់ក៏ប្រើបានដែរ គ្រាន់តែគេនិយមប្រើលើក្មេងច្រើនជាង។ ទំនៀមនេះមានតាំងពីបុរាណមក។
ដើមគូឆាយពិបាករកណាស់ ព្រោះមិនមែនមានគ្រប់ខេត្តឡើយ ហើយមានតំបន់ខ្លះដាំមិនបានល្អទៀតផង៕

Two benefits of garlic chive
Khmer people in rural areas like to plant garlic chives at home because:
1. It can be used to fry with eggs, fried with pork, or it can be made to be a garlic chive cake.
2. It can be used instead of balm or liquid balm.
The second point is a kind of custom of Cambodian people since the past. When children get stomach aches, they will use a few leaves of garlic chives to rub with kerosene or honey then take it to apply to the kid’s abdomen. Not only children but also old people can use it; however, they more commonly use it on children.
Garlic chive is easy to plant but it is difficult to find since it is not available in all provinces and in some areas they do not grow well.