និពន្ធដោយ ភូ ចរិយា
អូនតែងតែយល់សប្តិឃើញបង។
យប់ណាក៏ដូចយប់ណា បងតែងតែលេចក្នុងសុបិនរបស់អូនជានិច្ច។
ហើយអូនតែងត្រឡប់ខ្នើយដើមី្បឲ្យបងយល់សប្តិឃើញអូនដែរ។
នោះអំឡុងពួកយើងស្រឡាញ់គ្នា។
ពេលបងដើរចេញពីអូន អូននៅតែយល់សប្តិឃើញបង។
អូនក្រោកឡើងកណ្តាលយប់ រួចស្រក់ទឹកភ្នែក។
អូនខាំមាត់រហូតដល់ឈាម
«ទោះយ៉ាងណា មិនអាចឲ្យយល់សប្តិឃើញបងទៀតទេ»។
អូនបោះខ្នើយចោល ដើមី្បកុំឲ្យឃើញបងក្នុងសុបិន។
អូនសុខចិត្តគ្រេចក ក៏មិនចង់ឃើញបងទៀតដែរ។
ទោះគ្មានខ្នើយ ក៏នៅតែយល់សប្តិឃើញបង
ប៉ុន្តែអូនត្រូវតែដេកអត់ខ្នើយ។
អូនដេកអត់ខ្នើយកើយរហូតដល់អូនធ្លាប់។
បន្ទាប់មក បងក៏បានព្រាត់ប្រាសចេញពីសុបិនរបស់អូន។
៥ ឆ្នាំកន្លង.. បងដូចត្រូវរុយធាក់ងាប់បាត់ហើយ។
ថ្ងៃមួយ មិត្តភក្តិអូនសួរ «យប់មិញយល់សប្តិឃើញអី?»
អូនភ្លេចឲ្យឈឹង
អូនដឹងថាអូនយល់សប្តិ តែមិនដឹងថាយល់សប្តិឃើញអី។
ពេលយប់ អូនក៏យកខ្នើយមកកើយ។
ជាខ្នើយដែលអូនញាត់ក្នុងទូដាក់ខោស្ល៊ីបអស់ ៥ ឆ្នាំ។
ព្រឹកឡើង អូនក៏ចាំថាអូនបានយល់សប្តិឃើញ idol របស់អូន។
ប៉ុន្មានថ្ងៃមុន ពួកយើងជួបគ្នាដោយចៃដន្យ។
បងមកកេះកៀវ ហើយសួរថា «តើអូនដឹងទេ? បងយល់សប្តិឃើញអូនរាល់យប់។»
អូនក៏តបទៅបងវិញថា
«អូនរវល់យល់សប្តិឃើញជ្រូកប៉ូលីន៕»
អស់ចង្រៃម៉ង គេធ្វើលែងត្រូវហើយ
LikeLike
យេស។ គេធ្វើលែងត្រូវហើយ។
LikeLike