គុណប្រយោជន៍ ២​ របស់ដើមគូឆាយ

ប្រជាជនខ្មែរតាមស្រុកស្រែចម្ការនិយមដាំដើមគូឆាយនៅតាមផ្ទះ។ នេះក៏ព្រោះតែដើមនេះមានអត្ថប្រយោជន៍ចំនួនពីរធំៗ៖ ១. អាចយកមកធ្វើជាអាហារ ដូចជាឆាជាមួយស៊ុត, ឆាជាមួយសាច់ជ្រូក, ធ្វើជានំគូឆាយជាដើម។ ២. អាចប្រើជំនួសប្រេងខ្យល់ឬប្រេងកូឡា។ ចំណុចទី ២ ជារបៀបរបបនៅតំបន់ស្រុកស្រែរបស់ខ្មែរយើង។ នៅពេលក្មេងតូចៗឈឺឬចុកឆ្អល់ពោះ គេយកស្លឹកគូឆាយទៅញីនឹងប្រេងកាតឬទឹកឃ្មុំ រួចយកមកលាបលើពោះរបស់ក្មេង។ មិនមែនតែក្មេងទេ ចាស់ក៏ប្រើបានដែរ គ្រាន់តែគេនិយមប្រើលើក្មេងច្រើនជាង។ ទំនៀមនេះមានតាំងពីបុរាណមក។ ដើមគូឆាយពិបាករកណាស់ ព្រោះមិនមែនមានគ្រប់ខេត្តឡើយ ហើយមានតំបន់ខ្លះដាំមិនបានល្អទៀតផង៕ Two benefits of garlic chive Khmer people in rural areas like to plant garlic chives at home because: 1. It can be used to fry with eggs, fried with pork, or it can … Continue reading គុណប្រយោជន៍ ២​ របស់ដើមគូឆាយ

រឿងប្រឌិត «ភ្លេចយល់សប្តិឃើញបង»

និពន្ធដោយ ភូ ចរិយា អូនតែងតែយល់សប្តិឃើញបង។ យប់ណាក៏ដូចយប់ណា បងតែងតែលេចក្នុងសុបិនរបស់អូនជានិច្ច។ ហើយអូនតែងត្រឡប់ខ្នើយដើមី្បឲ្យបងយល់សប្តិឃើញអូនដែរ។ នោះអំឡុងពួកយើងស្រឡាញ់គ្នា។ ពេលបងដើរចេញពីអូន អូននៅតែយល់សប្តិឃើញបង។ អូនក្រោកឡើងកណ្តាលយប់ រួចស្រក់ទឹកភ្នែក។ អូនខាំមាត់រហូតដល់ឈាម «ទោះយ៉ាងណា មិនអាចឲ្យយល់សប្តិឃើញបងទៀតទេ»។ អូនបោះខ្នើយចោល ដើមី្បកុំឲ្យឃើញបងក្នុងសុបិន។ អូនសុខចិត្តគ្រេចក ក៏មិនចង់ឃើញបងទៀតដែរ។ ទោះគ្មានខ្នើយ ក៏នៅតែយល់សប្តិឃើញបង ប៉ុន្តែអូនត្រូវតែដេកអត់ខ្នើយ។ អូនដេកអត់ខ្នើយកើយរហូតដល់អូនធ្លាប់។ បន្ទាប់មក បងក៏បានព្រាត់ប្រាសចេញពីសុបិនរបស់អូន។ ៥ ឆ្នាំកន្លង.. បងដូចត្រូវរុយធាក់ងាប់បាត់ហើយ។ ថ្ងៃមួយ មិត្តភក្តិអូនសួរ «យប់មិញយល់សប្តិឃើញអី?» អូនភ្លេចឲ្យឈឹង អូនដឹងថាអូនយល់សប្តិ តែមិនដឹងថាយល់សប្តិឃើញអី។ ពេលយប់ អូនក៏យកខ្នើយមកកើយ។ ជាខ្នើយដែលអូនញាត់ក្នុងទូដាក់ខោស្ល៊ីបអស់ ៥ ឆ្នាំ។ ព្រឹកឡើង អូនក៏ចាំថាអូនបានយល់សប្តិឃើញ idol របស់អូន។ ប៉ុន្មានថ្ងៃមុន ពួកយើងជួបគ្នាដោយចៃដន្យ។ បងមកកេះកៀវ ហើយសួរថា «តើអូនដឹងទេ? បងយល់សប្តិឃើញអូនរាល់យប់។» អូនក៏តបទៅបងវិញថា «អូនរវល់យល់សប្តិឃើញជ្រូកប៉ូលីន៕»