ចង់ក្លាយជាអ្នកចម្រៀង ដោយមិនបាច់ទៅរកក្រុមហ៊ុន

យ៉ាយ៉ា ១ : ពួកម៉ាក, ជួយប្រាប់ពីវិធីដើមី្បឲ្យក្លាយជាអ្នកចម្រៀងបន្តិចមើល។

យ៉ាយ៉ា ២ : ច្រៀងហើយថតសំឡេងហ្នឹង រួចយកទៅរកក្រុមហ៊ុនចម្រៀងទៅ។

យ៉ាយ៉ា ១ : ចង់បានវិធីដែលមិនបាច់ទៅរកក្រុមហ៊ុន។

យ៉ាយ៉ា ២ : វាមិនងាយទេ ប៉ុន្តែមិនមែនថាមិនអាចទៅរួចដែរ។ ដូចគ្នាធ្លាប់ប្រាប់ ប្រើបណ្តាញសង្គមជួយផ្សព្វផ្សាយ។ ដំបូងបង្កើតគណនីបណ្តាញសង្គម (វីដេអូ), បន្ទាប់មកទៅរកគ្រូជំនាញ ហើយសួរចំណុចសំខាន់ៗ ឧទាហរណ៍ ដើមី្បបានដង្ហើមវែង ត្រូវធ្វើម៉េច។ បន្ទាប់មក ឯងមកហាត់ ដោយថតវីដេអូពេលឯងហាត់ហ្នឹង រួចយកទៅដាក់លើគណនីរបស់ឯង។ ឯងគួរដាក់គ្រប់ដំណាក់កាលនៃការហ្វឹកហាត់ មិនថាហាត់សំឡេង, ហាត់ច្រៀង, ឬហាត់រាំក៏ដោយ។

យ៉ាយ៉ា ១ : តើមានប្រសិទ្ធភាពឬទេ?

យ៉ាយ៉ា ២ : ទាល់តែសាកទើបដឹង៕

**

**

*

yaya 1 : Can you tell me how to be a singer?

yaya 2 : You sing, you record your singing then take it to the song production company.

yaya 1 : I want a way that I don’t need to go to the song company.

yaya 2 : It’s not easy but it’s possible. Like I told you, you can use social media to promote yourself. You can create an account on a video platform, then you go to ask the singing instructor for example how to keep your breath long and take their advice to train yourself at home. While you are training, film it. After that, upload the video on your account. Keep doing it even though you are training your voice, your singing or your dance.

yaya 1 : Is this method effective?

yaya 2 : Try it, then you will know.

Leave a comment