ជាបឋម នាងខ្ញុំសូមសម្តែងការគោរពចំពោះ ……………..។
នាងខ្ញុំសូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងមិត្តរួមការងារនៃ…………….។
ថ្ងៃនេះជាពិធីអបអរទិវានារីអន្តរជាតិ ៨ មីនា លើកទី………. ដែល…………..បានប្រារព្ធធ្វើឡើងដើមី្បជាការលើកទឹកចិត្តដល់មន្ត្រីបុគ្គលិកនារីនៃ……………..។
នៅក្នុង…………….មានមន្ត្រី-បុគ្គលិកនារីមិនច្រើនណាស់ណា ប៉ុន្តែគ្រប់កិច្ចការងារមិនអាចខ្វះនារីបានឡើយ មិនថាទាំងក្នុងការងាររដ្ឋបាល, ការងារបច្ចេកទេស និងការងារផ្សេងៗទៀត។ ដោយមើលឃើញពីសមត្ថភាព, ការខិតខំ និងការរួមចំណែកយ៉ាងសកម្មរបស់មន្ត្រីបុគ្គលិកនារី ……………..ក៏បានផ្តួចផ្តើមកម្មវិធីនាថ្ងៃនេះឡើង។
ក្នុងនាមនាងខ្ញុំជាអ្នកសម្របសម្រួលកម្មវិធី សូមជួសមុខឲ្យមន្ត្រីបុគ្គលិកមិត្តរួមការងារនារីនៃ ……………………….. សូមសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាដំបូង ចំពោះ……………។ ថ្វីតិ្បតតែ…………. មិនបានអញ្ជើញចូលរួម ប៉ុន្តែ…………..បានផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ចំពោះមន្ត្រីបុគ្គលិកនៃ……………….. ជាពិសេសមន្ត្រីបុគ្គលិកនារី។ ជាបន្ទាប់ នាងខ្ញុំសូមថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ ………………….. និង…………. ដែលកន្លងមក…… បានផ្តល់នូវការគាំទ្រ និងការលើកទឹកចិត្តគ្រប់រូបភាពដល់មន្ត្រី-បុគ្គលិកនារីទាំងអស់នៃ…………….។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងមិត្ត រួមការងារនៃ…………….
នាពេលនេះដែរ នាងខ្ញុំសូមគោរពអញ្ជើញ ……………. ដើមី្បថ្លែងនូវមតិសំណេះសំណាលជាមួយនឹងឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធី។ សូមគោរពអញ្ជើញ។