មុខរបរអស់ដើមទុនមហាតិច ហើយស្រួល

យ៉ាយ៉ា ១ : ពួកម៉ាក, មានបងប្អូនគ្នាចង់ទូរស័ព្ទសួរឯងផ្ទាល់។

យ៉ាយ៉ា ២ : បាន។

បងប្អូនយ៉ាយ៉ា ១ : ជម្រាបសួរបង។ ខ្ញុំមានសំណួរចង់សួរបងទាក់ទងនឹងមុខរបរ។

យ៉ាយ៉ា ២ : ចាស ជម្រាបសួរប្អូន។ ប្អូនសួរមក។

បងប្អូនយ៉ាយ៉ា ១ : ប្អូនចង់មានមុខរបរដែលប្រើដើមទុនមិនដល់មួយម៉ឺនរៀល និងមិនចាំបាច់ឲ្យប្អូនហត់នឿយទៅធ្វើ។

យ៉ាយ៉ា ២ : អ៊ីចឹងប្អូនអាចចិញ្ចឹមដង្កូវទឹក។

បងប្អូនយ៉ាយ៉ា ១ : ចិញ្ចឹមដង្កូវទឹក?

យ៉ាយ៉ា ២ : ចាស៎។ ប្អូនអាចប្រើចានដែកចាស់ឬគម្របប្រអប់ដែលមានពណ៌ខ្មៅ, យកទៅដាក់ទឹក ហើយដាក់ចោលនៅក្រៅផ្ទះក៏បានក្នុងផ្ទះក៏បាន ដើមី្បឲ្យមូសពងដាក់។ ប្អូនមិនបាច់ធ្វើអីទេ, ចាំដល់បីទៅបួនថ្ងៃ ពងមូសនឹងក្លាយជាដង្កូវទឹក។ បន្ទាប់មក ប្អូនយកវាទៅលក់ឲ្យអ្នកចិញ្ចឹមត្រីជាការស្រេច៕

**

**

*

yaya 1 : Eh, friend. There is a relative of mine, he wants to talk with you on the phone.

yaya 2 : Okay.

yaya 1’s relative : Hello sister. I want to ask for your recommendation about a business

yaya 2 : Hello. You can ask.

yaya 1’s relative : I want to have a business which needs funds less than USD 2.50 and it doesn’t need me to work.

yaya 2 : Well, you can raise mosquitoes’ larvae.

yaya 1’s relative : Raising mosquitoes’ larvae?

yaya 2 : Yes. To start this business, you can use an old metal basket or a box which has a dark color. You put water into it, then you put it in your yard or in your house for mosquitoes to lay their eggs. You don’t need to do anything, just wait for three to four days. As the larvaes come out, you can take them to sell to the fish pet owners.

Leave a comment