យ៉ាយ៉ា ១ : គ្នាមានបងប្អូន និងកូនក្មួយជាច្រើននាក់។ ពួកគេកំពុងរៀននៅវិទ្យាល័យនៅឡើយ ប៉ុន្តែពួកគេព្រួយបារម្ភពីរឿងចូលមហាវិទ្យាល័យ ដោយម្នាក់ៗមិនដឹងថាគួររៀនផ្នែកអី, ដើមី្បរៀនចប់ ដឹងតែមានការងារធ្វើ។
យ៉ាយ៉ា ២ : នោះមានន័យថាពួកគេត្រូវរៀនផ្នែកឬជំនាញដែលមនុស្សមានតម្រូវការចាំបាច់ដោយខានមិនបាន។
យ៉ាយ៉ា ១ : ត្រូវហើយ។ តើអ្វីទៅ?
យ៉ាយ៉ា ២ : ផ្នែកអប់រំ និងសុខាភិបាល។ មិនថាប្រទេសអភិវឌ្ឍក៏ដោយ កំពុងអភិវឌ្ឍក៏ដោយ, វិស័យអប់រំ និងសុខាភិបាលតែងតែត្រូវការធនធានមនុស្សមិនលោះពេលណាឡើយ ព្រោះមិនថាគេចង់បង្កើតអ្វីឬអភិវឌ្ឍអ្វីក៏ដោយ គេត្រូវការធនធានមនុស្សដែលមានសមត្ថភាព និងគុណភាព, ហើយដើមី្បបានធនធានមនុស្សដែលមានសមត្ថភាព និងគុណភាព គេត្រូវតែបង្រៀន និងបណ្តុះបណ្តាលមនុស្ស។ ប៉ុន្តែបើមានមនុស្សមានសមត្ថភាព តែគ្មានសុខភាពល្អ ឬខ្វះខាតផ្នែកសុខភាព មិនថារាងកាយ, ប្រាជ្ញា, ឬស្មារតី ក៏សឹងតែស្មើនឹងសូន្យ ហេតុនេះមនុស្សត្រូវការផ្នែកសុខាភិបាលនេះជាចាំបាច់ដូចគ្នាដែរ។ ដូច្នេះហើយ បើសិនជាបងប្អូនកូនក្មួយរបស់ឯងអាចពិចារណាចូលរៀនផ្នែកអប់រំ និងផ្នែកសុខាភិបាល, មិនថាជំនាញអ្វីក៏ដោយ សុទ្ធតែជាជម្រើសដ៏ល្អ៕
What areas should study to not worry about getting a job after graduation
yaya 1 : I have relatives and nieces and nephews. They are still in high school, but they are worried about going to college, as everyone does not know what to study to get a job after they graduate.
yaya 2 : That means they have to learn the areas or skills that people need.
yaya 1 : That’s right. What?
yaya 2 : Education and health – because both developed countries and developing countries, the education and health sectors always need human resources. It’s a fact that if they want to create or develop something, they need capable and quality workers and to get qualified workers, the workers must get educated. However, though there are capable workers, it would be useless if the workers are not healthy or they are disabled, whether physical, mental etc. So health is an important sector too. Therefore, if your young relatives can consider studying in education and health, no matter what the skills are, they will not have to worry about getting a job after they graduate.
