រឿង «តើស្វាមីបំបាត់ stress ដូចម្តេច?»

និពន្ធដោយ ភូ ចរិយា «ម៉ាក់ចង់ប្រាប់កូនពីកូនប្រសាប្រុសទាំងបួនរបស់ម៉ាក់។» អនាគតម្តាយក្មេកខ្ញុំពោល «វិធីបំបាត់ស្ត្រេសរបស់ពួកវាខុសគ្នាដាច់។»  ខ្ញុំអង្គុយស្តាប់ដោយយកចិត្តទុកដាក់។ «អាទីមួយ ពេលវាធុញ វាចូលចិត្តទៅស្រោចទឹកផ្កា, ស្រោចទឹកបន្លែ, ស្រោចទឹកដើមឈើ។ ផ្ទះវា ទាំងមុខទាំងក្រោយទាំងចំហៀង មានសុទ្ធតែដើមឈើ។ តូចក៏មាន, ធំក៏មាន។ ប្រពន្ធវាមិនដែលស្រោចទឹកទេ ព្រោះដឹងថាប្តីស្រោច។ អាទីពីរ.. ពេលវាស្ត្រេស វាគិតតែពីផឹក ។ ប៊ីយែរពីរកេស វាផឹកម្នាក់ឯង.. ជួនកាលអស់ស្រាប្រាំដប។ វាផឹកដល់តំណក់ចុងក្រោយ ហើយគ្មានលាយសូដាលាយស្អីទេ។ ផឹកសុទ្ធ។ ផឹកហើយចូលដេក ភ្ញាក់ឡើងដូចគ្មានរឿងអីកើតឡើង។ ប្រពន្ធវាទិញស្រាទិញប៊ីយែទាំងកេសៗមកស្តុកទុក។ អើ! ពួកវាមានលុយ ធ្វើអីក៏សមដែរ។ ចូលដល់អាទីបី។ អានោះទៅដុសបង្គន់។ បង្គន់ក្នុងផ្ទះវាស្អាត និងភ្លឺរលើបរលោង។ ប៉ុន្តែវាដុសតែបង្គន់ទេ, ឥដ្ឋ និងជញ្ជាំងគគ្រិចដដែល។» គាត់ឈប់មួយភ្លែតទើបពោល «បីមុន ប្តីបងសារ៉ាន់។ អាទីបួន ប្តីកូនស្រីពៅម៉ាក់, ប្អូនសារ៉ាន់។ អានោះ ពេលវាតានតឹងម្តងៗ វាស្តាប់ធម៌ តែវាមិនមែនបើកស្តាប់ម្នាក់ឯងទេ វាបើកឲ្យប្រពន្ធវា ហើយនិងកូនវាស្តាប់ដែរ។ ចង់ដឹងថាវាស្រ្តេសប៉ុណ្ណា … Continue reading រឿង «តើស្វាមីបំបាត់ stress ដូចម្តេច?»

វត្ថុ ៣ ក្នុងសារមន្ទីរដែលខ្ញុំចាប់អារម្មណ៍

តើលោកអ្នកធ្លាប់បានទៅលេងសារមន្ទីរទេ? តើលោកអ្នកចាប់អារម្មណ៍អ្វីខ្លះ ពេលចូលដល់ទីនោះ? ចំពោះខ្ញុំ, ចាប់អារម្មណ៍តែវត្ថុបីយ៉ាងទេ៖ ឥដ្ឋដែលក្រាលក្នុងសាល ទាំងក្នុងសាលដំបូង និងសាលផ្សេងៗ ក្បាច់បង្កាន់ដៃជណ្តើរដែលចុះទៅកាន់បន្ទប់ទឹក ផ្ទាំងគំនូរលើបង្អួច និងទ្វារនៅក្នុងសាលដំបូង៕ ** ** * 3 Things in national museum of Phnom Penh I am interested in Have you visited the museum of Phnom Penh? What are you interested in there? Me, I am interested in three things: -Floor textures in the first hall and other … Continue reading វត្ថុ ៣ ក្នុងសារមន្ទីរដែលខ្ញុំចាប់អារម្មណ៍

តើគួរប្រើខិតប័ណ្ណផ្សព្វផ្សាយពីគេហទំព័រឬទេ?

ប្រធានបទ ៖ ប្រសិទ្ធភាពនៃការប្រើខិតប័ណ្ណផ្សព្វផ្សាយដើមី្បផ្សព្វផ្សាយពីគេហទំព័រ ប្រភេទ ៖ បទពិសោធផ្ទាល់ខ្លួន វេទិកាដែលប្រើ ៖ ក្រដាស គោលបំណង - ដើមី្បស្រាវជ្រាវពីប្រសិទ្ធភាពរបស់ខិតប័ណ្ណផ្សព្វផ្សាយ - ដើមី្បស្វែងរកប្រសិទ្ធភាពរបស់ខិតប័ណ្ណផ្សព្វផ្សាយ - ដើមី្បដឹងថាតើគួរប្រើខិតប័ណ្ណផ្សព្វផ្សាយដើមី្បផ្សព្វផ្សាយពីគេហទំព័រឬមិនគួរ វិធីសាស្ត្រ - ទៅផ្សារទំនើប រួចសង្កេតមើល៖ ១. ហាងទំនិញ + មានហាងខ្លះប្រើខិតប័ណ្ណផ្សព្វផ្សាយដើមី្បផ្សព្វផ្សាយពីហាង, សេវាកម្ម និងទំនិញរបស់ខ្លួន + មានហាងខ្លះប្រើខិតប័ណ្ណផ្សព្វផ្សាយដើមី្បផ្សព្វផ្សាយពីមុខទំនិញដែលបញ្ចុះតម្លៃ ២. វិធីចែកខិតប័ណ្ណ + ឲ្យបុគ្គលិកឈរនៅមុខហាង រួចហុចខិតប័ណ្ណពេលអតិថិជនដើរកាត់ + ឲ្យបុគ្គលិកឈរនៅមាត់ច្រកចេញចូល រួចហុចខិតប័ណ្ណពេលអតិថិជនដើរកាត់ + ឲ្យបុគ្គលិកឈរនៅមាត់ជណ្តើរយន្ត រួចហុចខិតប័ណ្ណពេលអតិថិជនដើរកាត់ ៣. អាកប្បកិរិយារបស់អតិថិជន + ខ្លះព្រមយកខិតប័ណ្ណ, ខ្លះរាដៃមិនយក + ខ្លះយកមកអានតែបន្តិច រួចក៏ហី + ខ្លះមិនអានទេ, ទទួលយកហើយសួរអ្នកចែកថាតើខិតប័ណ្ណនេះនិយាយពីអ្វី + ខ្លះយកហើយក៏ដាក់ចូលក្នុងកាបូបឬថង់ដាក់ទំនិញ + ខ្លះយកហើយ កាន់យកទៅបោះចោលនៅធុងសំរាម … Continue reading តើគួរប្រើខិតប័ណ្ណផ្សព្វផ្សាយពីគេហទំព័រឬទេ?

មុខរបរអស់ដើមទុនមហាតិច ហើយស្រួល

យ៉ាយ៉ា ១ : ពួកម៉ាក, មានបងប្អូនគ្នាចង់ទូរស័ព្ទសួរឯងផ្ទាល់។ យ៉ាយ៉ា ២ : បាន។ បងប្អូនយ៉ាយ៉ា ១ : ជម្រាបសួរបង។ ខ្ញុំមានសំណួរចង់សួរបងទាក់ទងនឹងមុខរបរ។ យ៉ាយ៉ា ២ : ចាស ជម្រាបសួរប្អូន។ ប្អូនសួរមក។ បងប្អូនយ៉ាយ៉ា ១ : ប្អូនចង់មានមុខរបរដែលប្រើដើមទុនមិនដល់មួយម៉ឺនរៀល និងមិនចាំបាច់ឲ្យប្អូនហត់នឿយទៅធ្វើ។ យ៉ាយ៉ា ២ : អ៊ីចឹងប្អូនអាចចិញ្ចឹមដង្កូវទឹក។ បងប្អូនយ៉ាយ៉ា ១ : ចិញ្ចឹមដង្កូវទឹក? យ៉ាយ៉ា ២ : ចាស៎។ ប្អូនអាចប្រើចានដែកចាស់ឬគម្របប្រអប់ដែលមានពណ៌ខ្មៅ, យកទៅដាក់ទឹក ហើយដាក់ចោលនៅក្រៅផ្ទះក៏បានក្នុងផ្ទះក៏បាន ដើមី្បឲ្យមូសពងដាក់។ ប្អូនមិនបាច់ធ្វើអីទេ, ចាំដល់បីទៅបួនថ្ងៃ ពងមូសនឹងក្លាយជាដង្កូវទឹក។ បន្ទាប់មក ប្អូនយកវាទៅលក់ឲ្យអ្នកចិញ្ចឹមត្រីជាការស្រេច៕ ** ** * A business that needs less fund … Continue reading មុខរបរអស់ដើមទុនមហាតិច ហើយស្រួល