ធ្វើវីដេអូអ្វីជួយបំបាត់ស្ត្រេស?

យ៉ាយ៉ា ១ : និយាយពីប្អូនប្រុសគ្នាមួយនោះ, មួយថ្ងៃៗ វាចង់ក្លាយជាតារាបណ្តាញសង្គម ប៉ុន្តែវារកប្រធានបទទៅធ្វើវីដេអូមិនបានសោះ។

យ៉ាយ៉ា ២ : តើគេចង់ធ្វើវីដេអូពីអ្វី?

យ៉ាយ៉ា ១ : ឮវាថា វាចង់ធ្វើវីដេអូបង្ហាញពីអ្វីក៏ដោយដែលជួយបំបាត់ស្ត្រេស និងជួយសម្រួលបញ្ហាផ្លូវចិត្តផ្លូវអារម្មណ៍របស់មនុស្សយើង តែវាចង់បានប្រធានបទដែលថ្មីស្រឡាងបំផុត មិនទាន់មានអ្នកធ្វើ។

យ៉ាយ៉ា ២ : អ៊ីចឹងឲ្យប្អូនឯងធ្វើវីដេអូបង្ហាញពីវត្តណាដែលលោកស្រោចទឹកពូកែទៅ។ ប្រធានបទហ្នឹងមិនទាន់មានគេធ្វើទេ។ បើមិនចង់ធ្វើពីវត្តទេ ធ្វើពីគ្រូទាយក៏បានដែរ។ សុទ្ធតែប្រធានបទដែលខ្ញុំមិនធ្លាប់ឃើញនៅលើបណ្តាញសង្គម ហើយជាអ្វីដែលប្រជាជនខ្មែរយើងនិយម។ ឲ្យតែមានបញ្ហាពិបាកចិត្ត, រកផ្លូវដោះស្រាយមិនឃើញ, ដឹងតែទៅរកលោកស្រោចទឹក និងទៅរកគ្រូទាយហើយ។

យ៉ាយ៉ា ១ : អើត្រូវមែន៕

**

**

*

yaya 1 : Talking about one of my brothers, every day he wants to be a social media star, but he can not find a topic to make a video.

yaya 2 : What does he want to make a video about?

yaya 1 : I heard he said that he wants to make a video showing anything that can relieve stress and mental and emotional problems of people, but he wants a new topic that no one has done yet.

yaya 2 : If so, your brother should make a video showing which pagoda is good at watering. No one has done that topic yet. If he does not want to talk about the pagoda, he can talk about a fortune teller. These are topics that I have never seen on social media and that is what our Cambodian people like – as long as there are difficult problems and they don’t know how to find a solution, they usually go to the pagoda to ask for the monk to water them or go to the fortune teller.

yaya 1 : Sounds good.

Leave a comment