ហ្វេសសិនទៅមន្ទីរពេទ្យ

យ៉ាយ៉ា ១ : គ្នាមានមិត្តភក្តិចង់ធ្វើជាអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម។ គ្នាធ្លាប់និយាយពីឯង។ ដូច្នេះគេក៏ឲ្យគ្នាមកសួរគំនិតឯង។

យ៉ាយ៉ា ២ : គ្នាត្រូវការដឹងពីចំណូលចិត្តរបស់គេ។

យ៉ាយ៉ា ១ : គេចូលចិត្តខាងម៉ូតសម្លៀកបំពាក់។

យ៉ាយ៉ា ២ : អ៊ីចឹងសាកឲ្យគេពិចារណាបង្កើតមាតិកានិយាយពីម៉ូតសម្លៀកបំពាក់ពេលទៅមន្ទីរពេទ្យ។

យ៉ាយ៉ា ១ : ម៉ូតខោអាវរបស់ពេទ្យ? ម៉ូតខោអាវដែលពេទ្យស្លៀកពាក់ទៅធ្វើការ? ឬក៏ម៉ូតខោអាវអ្នកជំងឺពេលទៅមន្ទីរពេទ្យ?

យ៉ាយ៉ា ២ : ម៉ូតខោអាវអ្នកជំងឺពេលទៅរកពេទ្យ។ ឧទាហរណ៍ ពេលត្រូវទៅពិនិត្យអេកូភ្លៅ, តើគួរស្លៀកពាក់យ៉ាងម៉េចដើមី្បឲ្យស្រួលឲ្យគេអេកូ។

**

**

*

Leave a comment