ធ្វើគំរូវីដេអូពាណិជ្ជកម្ម

យ៉ាយ៉ា ១ : អេ ពួកម៉ាក។ សុំយោបល់មួយ។ ក្មួយរបស់គ្នាចេះគូររូប និងធ្វើជីវចល។ បើសិនជាគេចង់បង្កើតវីដេអូ តើគួរធ្វើវីដេអូអីដែរ?

យ៉ាយ៉ា ២ : ចង់បានវីដេអូបែបថ្មី ឬដូចគេឯង?

យ៉ាយ៉ា ១ : ថ្មី។

យ៉ាយ៉ា ២ : អ៊ីចឹងឲ្យគេពិចារណាបង្កើតគំរូវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មទៅ។

យ៉ាយ៉ា ១ : វីដេអូពាណិជ្ជកម្មត្រូវការមាតិកា។ ក្មួយគ្នាខ្លាំងតែបច្ចេកទេសគូរ និងធ្វើជីវចលទេ។ ចំណែកគំនិតឬមាតិកា.. គឺសូន្យ។

យ៉ាយ៉ា ២ : បើដូច្នេះឲ្យគេចូលទៅមើលគេហទំព័រ yayaidea ទៅ។ គេហទំព័រនោះផ្តល់គំរូមាតិកាពាណិជ្ជកម្មខ្លីៗ។ គេអាចយកគំនិតទាំងនោះយកមកធ្វើជាគំរូវីដេអូជីវចលបាន។

**

**

*

Leave a comment