យ៉ាយ៉ា ១ : ហ៊ឺ។
យ៉ាយ៉ា ២ : ហេតុអីបានជាដកដង្ហើមធំ?
យ៉ាយ៉ា ១ : ទំនេរក៏អង្គុយគិតលេងៗ ហើយក៏ស្រាប់តែនឹកអាណិតដល់អ្នកពិការភ្នែក។ ពួកគាត់ពិបាករកលុយណាស់ ទាល់តែមានអ្នកជួយ។
យ៉ាយ៉ា ២ : អ្នកណាថាអ្នកពិការភ្នែក ទាល់តែមានគេមកជួយ ទើបរកលុយបាន?
យ៉ាយ៉ា ១ : ហើយធ្វើយ៉ាងម៉េច?
យ៉ាយ៉ា ២ : អ្នកពិការភ្នែកគួរតែត្រូវការជំនួយនៅពេលណាមួយ តែមិនចាំបាច់ដល់ថ្នាក់ត្រូវការឲ្យគេជួយគ្រប់សព្វបែបយ៉ាងទេ។ ពួកគាត់អាចរកលុយដោយប្រើប្រាស់ភាពពិការភ្នែករបស់គាត់។ ទីមួយ គាត់ត្រូវហ្វឹកហាត់ខ្លួនគាត់សិន។ ឧទាហរណ៍ធ្វើយ៉ាងម៉េចទើបអាចដឹងថា ទ្វារនៅខាងណា, ដើរប៉ុន្មានជំហានដល់ទ្វាររបង។ល។ បន្ទាប់មក ជំហានទីពីរ គាត់អាចហៅអ្នកសារព័ត៌មានឬអ្នកផលិតមាតិកាវីដេអូមកសរសេរ និងថតពីវិធីសាស្ត្រដែលគាត់មើលថែខ្លួនឯង និងហ្វឹកហាត់ទៅផ្សព្វផ្សាយ ដោយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាវីដេអូត្រូវឲ្យប្រាក់ទៅគាត់ជាការតបស្នង។ បើសិនជាអាច គាត់គួរតែរៀនប្រើទូរស័ព្ទ និងបណ្តាញសង្គម។ ពេលនោះ គាត់អាចចែករំលែកពីរបៀបគាត់រស់នៅ, របៀបគាត់មើលថែខ្លួនឯង ព្រមទាំងគន្លឹះក្នុងការរស់នៅ និងការពារខ្លួនដោយផ្ទាល់ជាមួយនឹងមហាជន។ បែបនេះ គាត់នឹងអាចក្លាយជាអ្នកផលិតមាតិកាវីដេអូ ឬជាអ្នកផ្សព្វផ្សាយឲ្យផលិតផល-សេវាកម្មណាមួយ ហើយនៅពេលហ្នឹង គាត់នឹងអាចរកបានចំណូលសម្រាប់ចិញ្ចឹមជីវិតរបស់គាត់ ដោយខ្លួនឯងគាត់។
យ៉ាយ៉ា ១ : (ងក់ក្បាលផ្ងក់ៗ)៕
**
**
*
Blind people can use their blindness to earn money
yaya 1 : Ugh…
yaya 2 : Why did you sigh?
yaya 1 : I am free, so I think of anything for fun. Last moment, I thought about the blind people. They cannot see, so they cannot do anything unless there are people to help them.
yaya 2 : Who said the blind people must wait and need help from others?
yaya 1 : What can they do?
yaya 2 : Apparently they just need assistance, but not need help at all. They can earn money themselves by using their blindness. However, first they must train themselves. For example, they learn how to notice where the door is, how many steps to reach the gate etc. What they need to study during training is how they make it. After that, the second move is they can call reporters to publish or the vloggers to create a video of them about their methods. To get the methods, the reporters or the vloggers have to pay. Also, they can learn how to use cell phones and use social media. After that, they can share their lifestyle and their method directly to the audience and earn by being a vlogger or a promotion person for the products.
yaya 1 : (wagged her head.)