យ៉ាយ៉ា ១ ៖ សម្លាញ់អឺយ, គ្នាឥឡូវកុនលុយខ្លាំងណាស់។ គ្នាចង់លក់ផ្ទះរបស់គ្នាមួយ តែលក់មិនចេញ។ យ៉ាយ៉ា ២ ៖ បើលក់មិនចេញ ដាក់ជួលទៅ? យ៉ាយ៉ា ១ ៖ ដាក់ជួលមិនកើតទេ ព្រោះផ្ទះនោះសង់មិនទាន់រួចទេ។ ពេលនេះចំណូលគ្នាតិច, គ្នារត់តែថ្លៃចាយវាយក្នុងផ្ទះមិនចង់គ្រាន់ផង។ យ៉ាយ៉ា ២ ៖ បើអ៊ីចឹង ឯងអាចជួលផ្ទះនោះឲ្យគេថតកុន, ថតរូប, ថតវីដេអូពាណិជ្ជកម្មអីទៅ។ ថ្វីដ្បិតមិនបានចំណូលច្រើន តែក៏គ្រាន់បើជាងទុកចោលដែរ៕ ** ** * Want to sell a house but cannot sell it, what should I do? yaya 1 : My friend, I want to sell one of … Continue reading ចង់លក់ផ្ទះតែលក់មិនចេញ ធ្វើម៉េច?
Day: August 18, 2024
សហការជាមួយអ្នកថតរូបឬគូរគំនូរ
យ៉ាយ៉ា ១ : ពួកម៉ាក, គ្នាចង់បើករកលុយតាមរយៈគេហទំព័រ ប៉ុន្តែឮថាមិនអាចពឹងលើការដាក់ monetize តែមួយមុខទេ។ យ៉ាយ៉ា ២ : ត្រឹមត្រូវហើយ។ ការរកលុយតាមគេហទំព័រមិនអាចពឹងលើ monetize តែមួយបានឡើយ។ យ៉ាយ៉ា ១ : អ៊ីចឹងធ្វើម៉េចទៅ? យ៉ាយ៉ា ២ : បើឯងចង់រកលុយតាមរយៈគេហទំព័រ ឯងអាចពិចារណាទាក់ទងទៅរកអ្នកថតរូបឬអ្នកគំនូរ ដែលមានបំណងចង់លក់រូបថតឬគំនូររបស់គេ ដោយឲ្យគេដាក់រូបរបស់គេអមជាមួយអត្ថបទរបស់ឯង ហើយនៅលើរូបនោះគួរតែមានឈ្មោះម្ចាស់ដើម និងទំនាក់ទំនងរបស់គេ។ យ៉ាយ៉ា ១ : ហ្នឹងគឺជួយផ្សាយពាណិជ្ជកម្មឲ្យគេហ្នឹង។ យ៉ាយ៉ា ២ : ត្រូវហើយ ឯងគឺជួយផ្សាយពាណិជ្ជកម្មឲ្យអ្នកថតរូបឬអ្នកគំនូរ ប៉ុន្តែមិនមែនជួយទទេទេ។ ឯងអាចយកកម្រៃពីពួកគេ។ សំខាន់គេហទំព័ររបស់ឯងត្រូវតែមានមនុស្សចូលអានច្រើន ទើបឯងអាចយកលុយពីពួកគេបាន។ យ៉ាយ៉ា ១ : អូ យល់ហើយ៕ ** ** * Earn money by cooperate with photographer … Continue reading សហការជាមួយអ្នកថតរូបឬគូរគំនូរ