ទោះបីលោកអ្នកគ្រាន់តែជាបុគ្គលិកផ្នែកលក់ក៏ដោយ ក៏លោកអ្នកគួរតែរៀន និងហ្វឹកហាត់ដើមី្បពង្រឹង និងអភិវឌ្ឍសមត្ថភាពខ្លួនលោកអ្នកដែរ។ ខាងក្រោមមាន ៣ ចំណុចដែលលោកអ្នកគួរគិតពិចារណាពង្រឹងខ្លួនឯង៖ ១. រៀនធ្វើរបាយការណ៍ការងារប្រចាំថ្ងៃ (តើលក់បានអ្វីខ្លះ, តម្លៃប៉ុន្មាន, សរុបបរិមាណទំនិញដែលបានលក់ និងចំនួនទឹកប្រាក់) ២. សិក្សាពីទំនិញ ដូចជាគ្រឿងផ្សំរបស់ផលិតផលនីមួយៗដែលមាននៅក្នុងហាង, យកផលិតផលនោះមកពីណា, តម្លៃទិញចូល។ល។ ៣. រៀនភាសាបរទេសបន្ថែម ជាមួយនឹង ៣ ចំណុចនេះ ទៅថ្ងៃអនាគត លោកអ្នកនឹងមានឱកាសអាចក្លាយជាថៅកែ ឬឡើងតំណែងដោយមិនធ្វើជាបុគ្គលិកលក់មួយជីវិតឡើយ៕ ** ** * 3 Things the seller should develop themselves Even though you are a seller, you should update and develop your competence. What should a seller learn to … Continue reading ៣ ចំណុចដែលបុគ្គលិកផ្នែកលក់គួរអភិវឌ្ឍខ្លួនឯង
Day: August 14, 2024
គំរូរបាយការណ៍ចូលរួមសិក្ខាសាលា (ផ្ទាល់ខ្លួន)
ខាងក្រោមនេះជាគំរូរបាយការណ៍ដែលខ្ញុំធ្វើផ្ទាល់ខ្លួន និងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ខ្ញុំចែករំលែកឲ្យលោកអ្នកសម្រាប់អានជាព័ត៌មានតែប៉ុណ្ណោះ។ ** ** * របាយការណ៍ ស្តីពី ការចូលរួមសិក្ខាសាលា «ការរៀបចំបញ្ជីពន្ធដារសម្រាប់សហគ្រាសខ្នាតតូច» កាលបរិច្ឆេទ៖ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ ទីតាំង ៖ អគារវិទ្យាស្ថាន ម៉ោង ៖ ៨ ព្រឹក ដល់ ១២:០០ រៀបចំដោយ ៖ បង្រៀនដោយ ៖ ចំនួនសិក្ខាកាម ៖ ៥២ នាក់ ខ្លឹមសាររបាយការណ៍៖ លោកគ្រូណែនាំពីខ្លួនគាត់ និងថ្លែងអំណរគុណចំពោះសិក្ខាកាម ដោយបញ្ជាក់ថា ថវិកាដែលបានទទួលពីសិក្ខាកាមនឹងយកទៅជួយដល់កុមារនៅខេត្តព្រះវិហារ។ ចំពោះគោលបំណងរបស់មេរៀន គឺ៖ - ដើមី្បឲ្យអ្នករកស៊ីមុខរបរខ្នាតតូចយល់ដឹងពីពន្ធ - ដឹង និងចេះរបៀបបង់ពន្ធ និងរៀបចំឯកសារបង់ពន្ធ បន្ទាប់មក គាត់ឲ្យសិក្ខាកាមទាំងអស់ណែនាំខ្លួន ដោយប្រាប់ឈ្មោះ, មុខរបរ, បញ្ហាមួយដែលបានជួបប្រទះក្នុងមុខរបរ និងមូលហេតុដែលមករៀន។ ក្រោយពីសិក្ខាកាមណែនាំខ្លួនរួចរាល់ គ្រូចាប់ផ្តើមធ្វើបទបង្ហាញ៖ - … Continue reading គំរូរបាយការណ៍ចូលរួមសិក្ខាសាលា (ផ្ទាល់ខ្លួន)
បើដឹង ៥ ប្រយោគនេះ ជោគជ័យយូរហើយ
ខ្ញុំនឹងមិនបរាជ័យឡើងទ្រោមខ្លួនបែបនេះទេ បើសិនជាខ្ញុំបានដឹង ហើយជឿលើប្រយោគទាំង ៥ ដូចខាងក្រោមនេះ៖ - កុំមើលងាយការងារ - កុំទុកចិត្តមនុស្ស - ភាពស្ងៀមស្ងាត់ជាអំណាច - ជំនួយអាចគ្មានសំណង តែមិនអាចគ្មានចំណងទេ - នៅលើពិភពលោកនេះ គ្មានអាហារណាដែលឲ្យបរិភោគដោយមិនយកប្រាក់ឡើយ៕ ** ** * My life would not fall into a mud if I knew and believed in these below sentences: - Don’t look down on work - Don’t trust human - Silence is a power - An aid … Continue reading បើដឹង ៥ ប្រយោគនេះ ជោគជ័យយូរហើយ