នេះជាអ្វីដែលអ្នករដ្ឋបាលនៅស្ថាប័នរដ្ឋដែលខ្ញុំធ្លាប់ធ្វើការបង្រៀនខ្ញុំ។
ពេលដែលសរសេរសំណើសុំថវិកា, អ្នកសរសេរត្រូវដឹងសិនថា តើសំណើដែលកំពុងតែធ្វើនេះជាសំណើសុំលុយគេ ឬជាសំណើទារលុយគេ៖
បើជាសំណើសុំលុយពីគេ នោះត្រូវប្រើពាក្យ «សំណើសុំថវិកា»។
បើជាសំណើទារលុយពីគេ នោះត្រូវប្រើពាក្យ «សំណើថវិកា» អត់មាន «សុំ» ទេ។
មានពាក្យ, ប្រយោគ, និងរបៀបសរសេរផ្សេងទៀត ដែលបញ្ជាក់ពីការសុំ និងការទារ (ថវិកា) នៅក្នុងបែបបទរដ្ឋបាលស្ថាប័នរដ្ឋ។ លុះត្រាតែប្រឡូកក្នុងការងារដោយផ្ទាល់ ទើបដឹង, ចេះ និងយល់ថាគេធ្វើដូចម្តេច ហើយគេសម្គាល់ដូចម្តេច។ មួយទៀត របៀបរបបពីស្ថាប័នមួយទៅស្ថាប័នមួយមិនដូចគ្នាទាំងស្រុងទេ។ បើសិនជាចង់ដឹងទាំងអស់ វិធីមានតែមួយគត់ គឺចូលធ្វើការគ្រប់ស្ថាប័នតែម្តង៕
**
**
*
This article is about the words used in administrative requests of the Cambodian public sector. It is hard to translate or explain in English, so I decided to not translate it.