កិច្ចសន្យាជួលបន្ទប់
ម្ចាស់បន្ទប់ឈ្មោះ…………. ភេទ……. អាសយដ្ឋានបច្ចុប្បន្ន………..លេខទូរស័ព្ទ……… ហៅថា ភាគី ក
និង
ឈ្មោះ…………… ភេទ…… កាន់អត្តសញ្ញាណបណ្ណលេខ…………….លេខទូរស័ព្ទ……………… ហៅថា ភាគី ខ ព្រមទាំងសមាជិកដទៃទៀត៖
ឈ្មោះ………….. ភេទ…… កាន់អត្តសញ្ញាណបណ្ណលេខ……………. លេខទូរស័ព្ទ……………….
ឈ្មោះ………….. ភេទ…… កាន់អត្តសញ្ញាណបណ្ណលេខ…………….. លេខទូរស័ព្ទ……………….
បានព្រមព្រៀងគ្នាដូចខាងក្រោម៖
ប្រការ ១ ភាគី ក យល់ព្រមជួលបន្ទប់ដែលមានលេខ……….. ស្ថិតនៅ………………..ទៅឲ្យ ភាគី ខ ក្នុងតម្លៃ…………… ក្នុងមួយខែ។
ប្រការ ២ ភាគី ខ យល់ព្រមជួលបន្ទប់ដែលមានតម្លៃដូចខាងលើ ក្នុងរយៈពេល………… ដោយគិតចាប់ពីថ្ងៃទី……. ខែ……….. ឆ្នាំ…………. ដល់ថ្ងៃទី……. ខែ……….. ឆ្នាំ………….។
ប្រការ ៣ ភាគី ខ យល់ព្រមបង់ថ្លៃចំណត………. ក្នុងតម្លៃ……….. ក្នុងមួយខែ។
ប្រការ ៤ ភាគី ខ យល់ព្រមបង់ប្រាក់ថ្លៃបន្ទប់ ថ្លៃចំណត ចំនួនមួយខែមុន និងប្រាក់កក់បន្ទប់មួយខែ តម្លៃសរុប…………. ដើមី្បជាការធានា។
ប្រការ ៥ ភាគី ខ យល់ព្រម មិនទាមទារប្រាក់កក់មួយខែ តម្លៃ………… វិញឡើយ ក្នុងករណីដែល ភាគី ខ មិនបានស្នាក់នៅគ្រប់ចំនួនខែ ដែលបានព្រមព្រៀងក្នុងកិច្ចសន្យាជួលបន្ទប់នេះ។
ប្រការ ៦ ភាគី ខ យល់ព្រមបង់ថ្លៃបន្ទប់ប្រចាំខែ តម្លៃ………. ថ្លៃចំណតប្រចាំខែ តម្លៃ……… និងថ្លៃផ្សេងៗមានដូចជាទឹក អគ្គិសនី និងសំរាម នៅខែបន្ទាប់ៗ រៀងរាល់ថ្ងៃទី……… នៃខែនីមួយៗ ក្នុងអំឡុងស្នាក់នៅ។
ប្រការ ៧ ភាគី ខ យល់ព្រម ទទួលការផាកពិន័យ តម្លៃ……… ក្នុងករណី ភាគី ខ បង់ប្រាក់ថ្លៃបន្ទប់ ថ្លៃចំណត និងថ្លៃផ្សេងៗ ក្រោយមួយសប្តាហ៍នៃថ្ងៃកំណត់បង់ប្រាក់ ដែលបានព្រមព្រៀងនៅក្នុងកិច្ចសន្យានេះ។
ប្រការ ៨ ភាគី ខ យល់ព្រម ប្រើប្រាស់បន្ទប់ដែលមានលេខ និងស្ថិតនៅអាសយដ្ឋានដូចបានរៀបរាប់ខាងលើ សម្រាប់តែស្នាក់នៅប៉ុណ្ណោះ។ ភាគី ខ មិនអាចប្រើប្រាស់បន្ទប់ធ្វើជាកន្លែងរកស៊ី-លក់ដូរ ការិយាល័យ ឃ្លាំងដាក់ទំនិញ។ល។ និងមិនអាចប្រើប្រាស់សម្រាប់ប្រព្រឹត្តអំពើខុសច្បាប់ មានដូចជាប្រើប្រាស់ ផលិត ឬរក្សាទុកគ្រឿងញៀន-ទំនិញឬរបស់ខុសច្បាប់ ការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ល្បែងស៊ីសងជាដើម។ ក្នុងករណីដែល ភាគី ខ បំពានលើអ្វីដែលបានរៀបរាប់ក្នុងកិច្ចសន្យា ភាគី ក មានសិទ្ធិបញ្ឈប់ការជួលបន្ទប់ទៅឲ្យ ភាគី ខ ភ្លាមៗ ឬប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដោយមិនចាំបាច់ជូនដំណឹងដល់ ភាគី ខ ជាមុន ហើយ ភាគី ខ ក៏មិនអាចទាមទារសំណង ឬប្រាក់កក់អ្វីឡើយ។
ប្រការ ៩ ក្នុងអំឡុងស្នាក់នៅ ភាគី ខ យល់ព្រមគ្រប់គ្រង និងថែរក្សាបន្ទប់ ឧបករណ៍ និងសម្ភារដែលមាននៅក្នុងបន្ទប់ ដោយសុចរិតភាព។ ក្នុងករណីមានការខូចខាត ភាគី ខ ត្រូវជូនដំណឹងដល់ ភាគី ក និងត្រូវចេញថ្លៃជួសជុល ឬសងការខូចខាតទាំងស្រុងដល់ ភាគី ក។
ប្រការ ១០ ភាគី ខ យល់ព្រម មិនជួលបន្ទប់បន្តទៅឲ្យអ្នកផ្សេងឡើយ។
ប្រការ ១១ ភាគី ខ យល់ព្រម មិនឲ្យអ្នកផ្សេង ក្រៅពីសមាជិកដូចដែលបានរៀបរាប់ឈ្មោះក្នុងកិច្ចសន្យា មកស្នាក់នៅឡើយ។ ក្នុងករណី ភាគី ខ មានបំណងចង់ឲ្យអ្នកផ្សេង ក្រៅពីសមាជិកដែលបានរៀបរាប់ឈ្មោះក្នុងកិច្ចសន្យា មកស្នាក់នៅ ភាគី ខ ត្រូវជូនដំណឹងទៅ ភាគី ក ជាមុនសិន ហើយលុះណាតែ ភាគី ក យល់ព្រម ទើប ភាគី ខ អាចឲ្យអ្នកក្រៅសមាជិកដែលបានរៀបរាប់ឈ្មោះក្នុងកិច្ចសន្យា ស្នាក់នៅ។ ក្នុងករណីនេះ ភាគី ក សូមរក្សាសិទ្ធិក្នុងការផ្តល់ការអនុញ្ញាតឬមិនអនុញ្ញាត តាមសំណូមពររបស់ ភាគី ខ។
ប្រការ ១២ ក្នុងអំឡុងស្នាក់នៅ ភាគី ខ យល់ព្រមមើលថែរក្សាទ្រព្យសម្បតិ្តផ្ទាល់ខ្លួន ដោយខ្លួនឯង។ ក្នុងករណីខូចខាត ឬបាត់បង់ដោយប្រការណាមួយ ភាគី ក មិនទទួលខុសត្រូវឡើយ។
ប្រការ ១៣ ក្នុងអំឡុងស្នាក់នៅ ភាគី ខ យល់ព្រមគោរពតាមបទបញ្ជាផ្ទៃក្នុង ដូចជា មិនបង្កការរំខាន មិនបង្កជម្លោះ មិនប្រើអំពើហិង្សាជាដើម ដល់អ្នកស្នាក់នៅឯទៀត។
ប្រការ ១៤ ក្នុងអំឡុងស្នាក់នៅ ភាគី ខ យល់ព្រមមិនបង្កើតកម្មវិធីជួបជុំ ឬជប់លៀងផ្សេងៗ ដែលអាចបង្កជាសំឡេងឬការរំខានដល់អ្នកស្នាក់នៅឯទៀត។ ក្នុងករណី ភាគី ខ ចង់បង្កើតកម្មវិធីអ្វីមួយ ភាគី ខ ត្រូវសុំអនុញ្ញាតពី ភាគី ក ជាមុនសិន។ ក្នុងករណីនេះ ភាគី ក សូមរក្សាសិទ្ធិក្នុងការផ្តល់ការអនុញ្ញាតឬមិនអនុញ្ញាត តាមសំណូមពររបស់ ភាគី ខ។
ប្រការ ១៥ ភាគីទាំងសងខាង បានអាន បានយល់ និងយល់ព្រមអនុវត្តតាមខ្លឹមសារដែលបានរៀបរាប់ក្នុងកិច្ចព្រមព្រៀងនេះ។
ប្រការ ១៦ ក្នុងករណីដែលមានការបំពានលើប្រការណាមួយ ដែលបានរៀបរាប់ក្នុងកិច្ចព្រមព្រៀង នោះ ភាគី ក អាចរំលាយកិច្ចសន្យា និងទាមទារឲ្យ ភាគី ខ ត្រូវចាកចេញពីបន្ទប់ជួលដែលមានលេខដូចខាងលើ បន្ទាប់ពីរំលាយកិច្ចសន្យា ហើយ ភាគី ខ ត្រូវសងសំណងខូចខាតដែលកើតមាន (ប្រសិនបើមាន) និងយល់ព្រមបោះបង់ប្រាក់កក់ ដែលមាននៅក្នុងប្រការ ២។
កិច្ចសន្យានេះមានប្រសិទ្ធភាព បន្ទាប់ពីភាគីទាំងសងខាងបានផ្តិតមេដៃរួច។