នេះជាគំរូសំណើដាក់ជូនថ្នាក់ដឹកនាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើមី្បសុំពន្យារលិខិតឆ្លងដែន (ការទូត) ដែលអស់សុពលភាព។ ទោះយ៉ាងណាសូមមេត្តាកែសម្រួលតាមការគួរ។ ** ** * សូមគោរពជូន ............................................. រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្មវត្ថុ : សំណើសុំពន្យារសុពលភាពលិខិតឆ្លងដែនការទូតលេខ................................. សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពជម្រាបជូន ......................... មេត្តាជ្រាបថា នាងខ្ញុំត្រូវបានចាត់តាំងឲ្យទៅចូលរួម................................ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី..... ដល់ថ្ងៃទី........ ខែ...... ឆ្នាំ.......... នៅទីក្រុង............... ប្រទេស............។ នាងខ្ញុំនៅមានសុពលភាពលើទិដ្ឋាការសម្រាប់ចូលរួមក្នុងកិច្ចប្រជុំខាងលើនេះ ប៉ុន្តែលិខិតឆ្លងដែនរបស់នាងខ្ញុំ (ឈ្មោះជាភាសាខ្មែរ, ឈ្មោះជាភាសាអង់គ្លេស) លិខិតឆ្លងដែនលេខ................ នឹងផុតកំណត់នៅថ្ងៃទី........ ខែ........ ឆ្នាំ........ ខាងមុខនេះ ដែលចាំបាច់ត្រូវពន្យារសុពលភាពទើបអាចចូលរួមកិច្ចប្រជុំនេះបាន។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម ............................ មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម ..................................... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីរូបនាងខ្ញុំ។ ថ្ងៃ..................ខែ...................ឆ្នាំ..........ព.ស.... រាជធានីភ្នំពេញ ថ្ងៃទី...........ខែ..........គ.ស.......... ឋានៈ និងមុខងារ ឈ្មោះ