និពន្ធដោយ ភូ ចរិយា
ចក់ និងចូចកំពុងអង្គុយហូបនំបញ្ចុក។
ចូចមិនហូប គិតតែពីអង្គុយភ្លឹក។ ឃើញដូច្នោះ ចក់ក៏សួរ៖
«គិតស្អី?»
«គ្នាចង់ដឹងថា អ្នកដែលត្រូវគេវាយមានអារម្មណ៍យ៉ាងណា។» ចូចតប។
ម៉ាំង!
ចូចផ្កាប់មុខចូលចាននំបញ្ចុក។ ពេលគេងើបមុខមកវិញ ចក់សួរ៖
«ពេលនេះដឹងឬនៅ?»
«ដឹងហើយ។» ចូចឆ្លើយទាំងងក់ក្បាលញាប់ស្អេក។
«អើ បើអ៊ីចឹងឆាប់ស៊ីទៅ។»
ចូចមិនមាត់, ប្រញាប់កាយនំបញ្ចុកចូលមាត់៕