ជាទូទៅ ក្នុងរបាយការណ៍តាមបែបបទរដ្ឋបាលស្ថាប័នរដ្ឋមានចំណុចមូលដ្ឋានតែប៉ុន្មានចំណុចទេ ដែលតម្រូវឲ្យត្រូវតែមាននៅក្នុងទម្រង់ ប៉ុន្តែការរៀបចំ (ស្ទីល ឬភាសាអង់គ្លេសហៅថា style) អាចច្នៃទៅតាមចំណូល និងការសម្រេចរបស់ស្ថាប័នសាមី។ ដូចជាខាងក្រោមនេះជា គំរូស្ទីលរបាយការណ៍ ដែលខ្ញុំធ្លាប់បានឃើញ។ លោកអ្នកអាចមើលជាគំរូ ហើយបើសិនជាយកទៅប្រើប្រាស់ សូមកុំភ្លេចកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ : របាយការណ៍ស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT យោង : សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ..... មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ឲ្យចូលបម្រើការងារក្នុង.............. ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ។ ការប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំ និងមានការចូលរួមពី៖ ១. ឯកឧត្តម ឈ្មោះ មុខងារ ២. លោកជំទាវ ឈ្មោះ មុខងារ ៣. លោក … Continue reading គំរូរបាយការណ៍ប្រជុំ (របៀបទី ១)