តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងចាប់ផ្តើមក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។
នាងខ្ញុំសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មេត្តាក្រោកឈរដើម្បីស្វាគមន៍ដំណើរអញ្ជើញដល់របស់គណៈអធិបតី។ សូមគោរពអញ្ជើញ។
នាងខ្ញុំសូមថ្លែងអំណរគុណ សូមមេត្តាសម្រួលឥរិយាបថ។
ជាបឋម តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ៖
– សូមគោរព …………………………………….
– សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ឋ
ថ្ងៃនេះ……………………………………………………….បានរៀបចំពិធីបិទអង្គសិក្ខាសាលា ស្តីពី ……………………………………… ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ …………………….។
ឯកឧត្តមគណៈអធិបតី និងអង្គពិធីជាទីគោរព
ជាកិច្ចចាប់ផ្តើមកម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ……………………………… ដើមី្បធ្វើរបាយការណ៍ជូនគណៈអធិបតី។ សូមគោរពអញ្ជើញ!
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ …………………………។
ជាកិច្ចបន្ត នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ……………………………………… មេត្តាមានប្រសាសន៍សំណេះសំណាលបិទ…………………។ សូមគោរពអញ្ជើញ!
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រសាសន៍ដ៏មានតម្លៃ និងមតិផ្តាំផ្ញើ ប្រកបដោយអត្ថន័យជ្រាលជ្រៅរបស់……………………។
ឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា
ពិធីបិទអង្គសិក្ខាសាលា……………………………. បានមកដល់ទីបញ្ចប់ហើយ។ តាងនាម គណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ឋ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមពិធីបិទសិក្ខាសាលានាថ្ងៃនេះ។ នាងខ្ញុំសូមអនុញ្ញាតគោរពជូនពរ ឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា នូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ជាកិច្ចបញ្ចប់កម្មវិធី នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញឯកឧត្តមគណៈអធិបតី និងអង្គសិក្ខាសាលា មេត្តាក្រោកឈរដើមី្បគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ សូមគោរពអញ្ជើញ!
គោរព!
នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ ឯកឧត្តមគណៈអធិបតី មេត្តាផ្តល់កិត្តិយស ថតរូបអនុស្សាវរីយ៍ជាមួយសមាជិកសមាជិកាអង្គសិក្ខាសាលា។ សូមគោរពអញ្ជើញ!
នាងខ្ញុំសូមអង្គពិធីមេត្តាជូនដំណើរអញ្ជើញត្រឡប់របស់គណៈអធិបតី។
នាងខ្ញុំសូមថ្លែងអំណរគុណ សូមប្រកាសរំសាយ៕