គេប្រាប់ថា ចង់ចេះនិពន្ធ ត្រូវរៀនវិភាគតួអង្គ (រឿងរបស់គេ)។
ខ្ញុំបានរាវរកតួអង្គមករៀនវិភាគ ហើយក៏សម្រេចជ្រើសយកតួស្វា៖ មួយខ្មែរ (កាត់ឥណ្ឌា) និងមួយចិន។
ហេស ហេស ហេស។ នរណាមិនស្គាល់! បងហនុមាន និងបងស៊ុនអ៊ូខុង។ ល្បីណាស់ណា៎!
ប៉ុន្តែសូមបញ្ជាក់ជាមុន៖ នេះជាការវិភាគក្រោមដើមពោធិ៍ ក្បែរលូទឹកស្អុយ។ ហាមយកទៅធ្វើជាឯកសារយោងរបស់សារណា, និក្ខេបបទ, ឬអត្ថបទស្រាវជ្រាវផ្សេងៗ។
តស់ កុំឲ្យចាំយូរ.. ចូលវិភាគតែម្តងទៅ។
១. ប្រវត្តិរូបសង្ខេប
ហនុមាន៖
– ក្មួយរបស់ស្តេចស្វា
– កើតនៅ (បច្ចុប្បន្នហៅថាទ្វីបអាស៊ី)
– មានម៉ែមានឪ
ស៊ុន អ៊ូខុង៖
– គ្មានសាច់ញាតិបង្កើត
– កើតនៅ (បច្ចុប្បន្នហៅថាទ្វីបអាស៊ី)
– កើតចេញពីថ្ម
២. បទពិសោធការងារ
ហនុមាន ៖
– មេទ័ពរបស់ព្រះរាម
ស៊ុន អ៊ូខុង ៖
– អ្នកមើលសេះនៅឋានសួគ៌
– ស្តេចស្វានៅភ្នំហ៊ូគូ
– អ្នកការពារថាំងចេងទៅចម្លងធម៌
៣. ប្រវត្តិការសិក្សា
ហនុមាន៖
– មានវិជ្ជាសិល្ប៍
ស៊ុន អ៊ូខុង ៖
– មានសិល្ប៍ពីកំណើត
– រៀនយុទ្ធសិល្ប៍បន្ថែមជាមួយតាសច្ចំ
៤. អត្តចរិត
ហនុមាន ៖ ក្លាហាន, រប៉ិលរប៉ូច, មិនខ្លាចនរណា, អំនួត, ស្មោះត្រង់
ស៊ុន អ៊ូខុង ៖ ឆេវឆាវ, ក្លាហាន, រប៉ិលរប៉ូច, អំនួត, ស្មោះត្រង់
៥. សមត្ថភាព
ហនុមាន ៖ ចេះហោះ (ហោះបានលឿន និងបានឆ្ងាយ), ពង្រីកខ្លួន, មានកម្លាំងខ្លាំង
ស៊ុន អ៊ូខុង ៖ ចេះហោះ (ហោះបានលឿន និងបានឆ្ងាយ), ចេះបែងភាគ, ចេះកាឡាខ្លួន, ចេះដកព្រលឹង, មានកម្លាំងខ្លាំង, មានភ្នែកអគ្គិ (ចេញភ្លើង, ជាភ្នែកទិព្វមើលបិសាចឃើញ)
៦. ការពិន័យ និងព្រមាន
ហនុមាន ៖
– គ្មានកំណត់ត្រាទង្វើខុសច្បាប់
– បោកស្រី – បោកសុវណ្ណមច្ឆាឲ្យជួយទ័ពព្រះរាមឆ្លងកាត់ទន្លេ, ធ្វើឲ្យនាងមានផ្ទៃពោះ (បានកូនប្រុសឈ្មោះថាមហារំអិល, មានខ្លួនត្រី និងក្បាលស្វា) ហើយទៅចោលគេបាត់
ស៊ុន អ៊ូខុង ៖
– អុកឡុកឋានសួគ៌
– អុកឡុកឋានភុជង្គនាគ
– ដណ្តើមយកសរសរទ្រមេឃពីឋានភុជង្គនាគ
– អុកឡុកឋាននរក
– លួចផ្លែសេដាព្រះម៉ែ
– ត្រូវគេចាប់ដាក់ឡអគ្គិ
– ត្រូវព្រះពុទ្ធឃុំក្រោមភ្នំម្រាមប្រាំ
៧. ចំណុចបញ្ច្រាសគ្នា

៨. សមិទ្ធផលការងារ
ហនុមាន ៖ ជួយព្រះរាមច្បាំងឈ្នះស្តេចយក្ស
ស៊ុន អ៊ូខុង ៖ ជួយថាំងចេងចម្លងធម៌បានសម្រេច
៩. គ្រឿងឥស្សរិយស
ហនុមាន ៖ បានជាមេទ័ពការពារនគរព្រះរាម
ស៊ុន អ៊ូខុង ៖ ព្រះប្រយុទ្ធ
ចប់ការវិភាគហើយ។ សូមអរគុណដែលបានអាន។ កុំភ្លេចចាក់ក្រឡេកខ្លួនឯង៕
**
**
*
Summary
This article I talked about my funny comparison between Khmer Hanuman and Chinese Sun Wukong.