គន្លឹះ ៤ ដើមី្បធ្វើរបាយការណ៍លឿន

អត្ថបទលើកនេះ នាងខ្ញុំសុំបង្ហាញជូនពីគន្លឹះដើមី្បធ្វើរបាយការណ៍លឿន។

សុំបញ្ជាក់ថាគន្លឹះទាំងនេះជាវិធីសាស្ត្រផ្ទាល់ខ្លួន។ លោកអ្នកអាចអានយកជាគំនិត។ ក្នុងករណីដែលលោកអ្នកយកគំនិតរបស់នាងខ្ញុំទៅប្រើប្រាស់ សូមមេត្តាកែច្នៃ និងកែសម្រួលតាមការគួរ។

ដើមី្បធ្វើរបាយការណ៍បានលឿន៖

១. នាងខ្ញុំមានគំរូទុក (ដូចក្នុងរូប)។

២. នាងខ្ញុំធ្វើគំរូមួយៗគ្រប់ប្រភេទរបាយការណ៍។ ឧទាហរណ៍ បើមានការចាត់តាំងឲ្យនាងខ្ញុំធ្វើរបាយការណ៍ប្រជុំទូទៅ នាងខ្ញុំនឹងយកគំរូរបាយការណ៍ប្រជុំទូទៅចេញមកភ្លាម។

៣. គ្រប់របាយការណ៍ដែលនាងខ្ញុំធ្លាប់បានធ្វើ គឺនាងខ្ញុំរក្សាទុក។ ទីមួយដើមី្បទុកជាឯកសារ ទីពីរដើមី្បបង្ការនៅពេលភ្លេច។ បើសិនជាភ្លេច នោះនាងខ្ញុំអាចមើលរបាយការណ៍ពីមុនទាំងនេះ ហើយនាងខ្ញុំអាចនឹងនឹកឃើញថាត្រូវសរសេររបាយការណ៍ដូចម្តេច ត្រូវប្រើពាក្យពេចន៍យ៉ាងណាខ្លះ។ល។

៤. នាងខ្ញុំមានទម្លាប់អានរបាយការណ៍របស់អ្នកដទៃ។ នៅពេលទំនេរ នាងខ្ញុំឆ្លៀតយករបាយការណ៍របស់នាយកដ្ឋានផ្សេងៗមកអាន។ នាងខ្ញុំគ្រាន់តែអានត្រួសៗ។ បើសិនជាមានរបាយការណ៍ណាមួយដែលនាងខ្ញុំមិនដែលឃើញ ឬរបៀបសរសេរប្លែក នាងខ្ញុំនឹងថតចម្លងរបាយការណ៍នោះភ្លាម ហើយយកមកអានលម្អិតនៅផ្ទះ ឬនៅពេលទំនេរពីការងារ ដើមី្បស្រាវជ្រាវថាតើរបាយការណ៍នោះនិយាយពីអ្វី ហេតុអីបានជាគេសរសេរដូច្នេះជាដើម។

អ្វីដែលនាងខ្ញុំចង់បង្ហាញជូនមានប៉ុណ្ណេះ។

សង្ឃឹមថា គន្លឹះនេះនឹងជួយដល់ប្រិយមិត្តទាំងឡាយដែលធ្វើការងាររដ្ឋបាល ជាពិសេសអ្នកធ្វើរបាយការណ៍។

អរគុណ។ ជួបគ្នាអត្ថបទក្រោយ៕

In this article, I would like to talk about the key to help do report fast which is my own method.

If you use my idea, I hope you change or transform it in order to match with your real work situation.

To do a report fast, I have four keys:

  • I made a sample.
  • I made a sample of each type of report.
  • I keep all the reports that I have written. If I am stuck or the report is new to me, I will read the old reports then I will have an idea to write the report.
  • I like reading reports of others. If I find any new type or report, any new way of writing or new words – especially technical words, I will copy it and read it in detail at home or when I have free time.

This is all that I want to tell you.

Hope this will help you to do your report.

Thanks for reading.

See you next article.

Leave a comment