យ៉ាយ៉ា ១ : បងប្អូនគ្នាចង់រកស៊ីផ្នែកភេសជ្ជៈ តែឥឡូវគេបើកច្រើនណាស់ ជាពិសេសកាហ្វេ។ វាមិនចង់បើកលក់ដដែលៗដូចគេ តែវាមិនដឹងថា គួររកផ្នែកភេសជ្ជៈអី ហើយមិនត្រូវការដើមទុនច្រើនពេក។ យ៉ាយ៉ា ២ : គេជំនាញ និងចូលចិត្តភេសជ្ជៈអី ឲ្យគេបើកអាហ្នឹងទៅ។ យ៉ាយ៉ា ១ : ពន្យល់បន្តិចមក។ យ៉ាយ៉ា ២ : ឧទាហរណ៍ គេចូលចិត្តញ៉ាំទឹកក្រូចស្រស់។ អ៊ីចឹងគេអាចពិចារណាបើកហាងលក់តែទឹកក្រូចស្រស់ តែមកពីគ្រប់ប្រទេស មានទាំងក្រូចពោធិ៍សាត់, ក្រូចក្រសាំង, ក្រូចមកពីអឺរ៉ុប, ក្រូចមកពីចិន, ក្រូចមកពីអាម៉េរិក, ក្រូចមកពីអាហ្វ្រិក។ល។ យ៉ាយ៉ា ១ : ទៅរួចដែរ? យ៉ាយ៉ា ២ : ទាល់តែសាកទើបដឹង៕ ** ** * Open a store to sell all types of fresh orange juice … Continue reading ហាងឬតូបលក់តែទឹកក្រូចស្រស់មកពីគ្រប់កន្លែង
Tag: yaya idea
គំរូកិច្ចព្រមព្រៀងលក់វីដេអូបង្ហោះលើបណ្តាញសង្គម
រវាង ............................... អាសយដ្ឋានបច្ចុប្បន្ន ......................................................................... ជាម្ចាស់វីដេអូ ហៅថា ភាគី ក និង ............................... អាសយដ្ឋានបច្ចុប្បន្ន ......................................................................... ជាអ្នកទិញ ហៅថា ភាគី ខ។ ភាគីទាំងពីរបានអាន និងព្រមព្រៀងគ្នាតាមលក្ខខណ្ឌដូចខាងក្រោម៖ ប្រការ ១ - ប្រភេទជំនួញ ភាគី ក បានយល់ព្រមលក់វីដេអូចំនួន ៣ (បី)៖ - វីដេអូទីមួយ ចំណងជើង៖ រយៈពេលវីដេអូ៖ ភាសា៖ គុណភាពវីដេអូ៖ - វីដេអូទីពីរ ចំណងជើង៖ រយៈពេលវីដេអូ៖ ភាសា៖ គុណភាពវីដេអូ៖ - វីដេអូទីបី ចំណងជើង៖ រយៈពេលវីដេអូ៖ ភាសា៖ គុណភាពវីដេអូ៖ បច្ចុប្បន្ន វីដេអូទាំងបីនេះកំពុងស្ថិតលើ .................. ក្រោមឈ្មោះគណនី ............. ដែលជាគណនីផ្ទាល់របស់ភាគី ក។ ប្រការ ២ - … Continue reading គំរូកិច្ចព្រមព្រៀងលក់វីដេអូបង្ហោះលើបណ្តាញសង្គម
៤ ចំណុចខុសគ្នារវាងក្រមួនធ្វើពីលម្អងឃ្មុំ និងក្រមួនទិញពីផ្សារ
បញ្ជាក់៖ តាមការសង្កេត និងយល់ឃើញផ្ទាល់ខ្លួន។ ព័ត៌មានទូទៅ លម្អងឃ្មុំធម្មជាតិក្រមួនស្រាប់ទិញពីផ្សារតម្លៃ៦០ ០០០ រៀល ក្នុងមួយគីឡួក្រាម៥ ០០០ រៀល ក្នុងមួយដុំទីកន្លែងលក់ខាងក្រៅផ្សារអូរឫស្ស្រីខាងក្នុងផ្សារអូរឫស្សីរូបរាងសម្បុកឃ្មុំជាប់នឹងបង្គងដុំមូលៗ ភាពខុសគ្នា ១. ក្រមួនធ្វើពីលម្អងឃ្មុំថ្លៃ និងបានតិច។ ឯក្រមួនផ្សារថោក និងបានច្រើន។ ២. ក្រមួនធ្វើពីលម្អងឃ្មុំមានក្លិនឈ្ងុយ និងក្លិនផ្អែមនៃទឹកឃ្មុំ។ ឯក្រមួនផ្សារមានក្លិនទឹកឃ្មុំ តែមិនឈ្ងុយដូចក្រមួនធ្វើពីលម្អងឃ្មុំទេ ហើយក្លិនរាងធ្ងន់ៗ។ ៣. ក្រមួនធ្វើពីលម្អងឃ្មុំ មានពណ៌មាស, ភ្លឺ។ ឯក្រមួនផ្សារមានពណ៌លឿងស្រគាំ និងរាងស្រអាប់។ ៤. ក្រមួនធ្វើលម្អងឃ្មុំ មានជាប់កម្ទេចកម្ទី។ ឯក្រមួនផ្សារស្អាតចែស, មិនមានកម្ទេចឬជាប់អ្វីឡើយ៕ https://videopress.com/v/EUuJskt8?resizeToParent=true&cover=true&posterUrl=https%3A%2F%2Fvideos.files.wordpress.com%2FEUuJskt8%2F2026-01-19-091736446_mp4_std.original.jpg&preloadContent=metadata&useAverageColor=true 4 differences between wax made from bee comb and wax bought from the market Note: It’s based on an … Continue reading ៤ ចំណុចខុសគ្នារវាងក្រមួនធ្វើពីលម្អងឃ្មុំ និងក្រមួនទិញពីផ្សារ
របៀបធ្វើក្រមួនឃ្មុំនៅផ្ទះ
សម្ភារត្រូវការ - ពែង ឬកូនចានថ្ម - លម្អងឃ្មុំ (សម្បុកឃ្មុំដែលត្រូវបានច្របាច់យកទឹករួច) - ឆ្នាំង របៀបធ្វើ - យកលម្អងឃ្មុំដាក់ក្នុងឆ្នាំង (ក្នុងករណីលម្អងឃ្មុំជាប់នឹងបង្គង, ត្រូវចិតយកតែលម្អងឃ្មុំ កុំឲ្យជាប់កម្ទេចឈើ) - ដាក់ទឹកចូលក្នុងឆ្នាំង ដោយលៃឲ្យប្រហាក់ប្រហែលនឹងកម្ពស់របស់លម្អងឃ្មុំដែលនៅក្នុងឆ្នាំង - ដាំរហូតដល់ពុះ និងឃើញមានវត្ថុរាវពណ៌លឿងដូចជាខ្លាញ់អណ្តែតឡើង - រំលត់ភ្លើង, លើកឆ្នាំងចុះ, រួចស្រង់លម្អងឃ្មុំចេញ - កុំកូរ និងទុកឆ្នាំងនៅទីដែលមានម្លប់ និងខ្យល់អាកាស - ពេលឃើញបន្ទះក្រាមពណ៌លឿងលេចឡើង, ឆ្កឹះយកមកដាក់ក្នុងកញ្ច្រែង រួចទុកឲ្យស្រស់ទឹក - ដាក់បន្ទះក្រាមចូលទៅក្នុងពែងឬចានថ្ម រួចយកទៅដាក់ក្នុងឆ្នាំងដែលមានទឹកកម្ពស់ពាក់កណ្តាលពែង (ឬទាបជាងក៏បាន) ចំណាំ៖ ត្រូវឲ្យប្រាកដថា ពែងឬចានថ្មនេះអាចធន់នឹងកម្តៅបាន។ - យកទៅដាំរហូតដល់បន្ទះក្រាមក្នុងពែងរលាយ - រំលត់ភ្លើង, លើកឆ្នាំងចុះ និងយកពែងចេញពីក្នុងឆ្នាំង ហើយចាក់ទឹកក្រាមទៅក្នុងពែងឬចានស្អាត និងទុកឲ្យវាត្រជាក់។ សម្គាល់ - បន្ទះក្រាមពណ៌លឿងដែលទទួលបាន គឺជា 'ក្រមួនឃ្មុំ' ហើយ។ ជាទូទៅ … Continue reading របៀបធ្វើក្រមួនឃ្មុំនៅផ្ទះ