ប្រភេទវីដេអូពាណិជ្ជកម្មសម្រាប់ធ្វើឲ្យអតិថិជន មានថវិកា ១០០ ដុល្លារ

បើសិនអតិថិជនមានថវិកាត្រឹមតែ ១០០ ដុល្លារសហរដ្ឋ, មាតិកាវីដេអូពាណិជ្ជកម្មដែលអាចធ្វើបាន គួរតែមានពីរ: - ប្រភេទប្រើរូបភាព  - ប្រភេទ stop motion ចំពោះប្រភេទទី ១, លោកអ្នកត្រូវការរូបភាពផលិតផល ហើយលោកអ្នកអាចយកមកច្នៃឲ្យមានចលនាដោយប្រើកម្មវិធីឌីជីថលជាជំនួយ។ ទាក់ទងនឹងតើធ្វើយ៉ាងណាដើម្បីបានរូបភាព, នោះអាស្រ័យលើលោកអ្នកចរចាជាមួយនឹងអតិថិជន។ ចំពោះប្រភេទទី ២, លោកអ្នកត្រូវការផលិតផលនោះពិតៗ, មិនមែនរូបភាពទេ, ហើយលោកអ្នកត្រូវចេះផលិតវីដេអូបែប stop motion ដែលលោកអ្នកអាចរៀនបានតាមវីដេអូអនឡាញបាន។ ទាក់ទងនឹងថេរវេលាវីដេអូ, នោះអាស្រ័យលើការចរចា រវាងលោកអ្នក ដែលជាអ្នកផ្តល់សេវាកម្ម និងអតិថិជនរបស់លោកអ្នក៕ https://dai.ly/x9psbey

គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ Stop Motion

គ្រប់កិច្ចការដែលធ្វើតែងផ្តល់គុណសម្បត្តិ និងគុណវិបត្តិ។ ដូចជាការធ្វើវីដេអូ stop motion ក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិចំពោះអ្នកធ្វើដែរ។ គុណសម្បត្តិ - មិនទាមទារជំនាញកុំព្យូទ័រ ឬឌីហ្សាញ - មិនសូវប៉ះពាល់ដល់សុខភាពភ្នែកខ្លាំង គុណវិបត្តិ - ចំណាយពេលវេលា - ចំណាយថវិកា - ប្រើខួរក្បាលខ្លាំង (ត្រូវការគិតច្រើន) - មានផលប៉ះពាល់ដល់ចង្កេះ និងក - ស្ត្រេស និងរងសម្ពាធខ្លាំង ក្នុងចំណោមគុណវិបត្តិខាងលើ បីចំណុចដំបូងជាចំណុចដែលយើងមិនអាចកែសម្រួលឬកែខៃបានឡើយ ប៉ុន្តែយើងអាចមានវិធីដើមី្បកាត់បន្ថយផលប៉ះពាល់ពាក់ព័ន្ធនឹងពីរចំណុចខាងក្រោម ដោយ៖ - រៀបចំកាលវិភាគធ្វើការឲ្យបានច្បាស់លាស់ ដោយមានរយៈពេលសម្រាប់ធ្វើការ និងរយៈពេលសម្រាប់សម្រាក - រយៈពេលសម្រាក គួរតែបញ្ចូលនូវការហាត់ប្រាណ និងការទៅកាន់ទីតាំងដែលមានធម្មជាតិ - ព្យាយាមជួបជាមួយមនុស្សថ្មីៗ, បើសិនជាជួបប្រាស្រ័យនឹងមនុស្សដដែលៗ (បងប្អូន, មិត្តភក្តិ, មិត្តរួមការងារ) គួរតែនិយាយរឿងអ្វីដែលនាំឲ្យសើចសប្បាយ ទោះយ៉ាងណា ចំណុចដែលរៀបរាប់ក្នុងគុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ stop motion គ្រាន់តែជាចំណុចទូទៅប៉ុណ្ណោះ ហើយវិធីសាស្ត្រដែលណែនាំដល់លោកអ្នកក៏ជាវិធីទូទៅ និងជាផ្នែកតូចមួយនៃបទពិសោធរបស់ខ្ញុំដែលជាអ្នកអនុវត្តការធ្វើវីដេអូ stop … Continue reading គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ Stop Motion

របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស

បញ្ជាក់៖ ជាវិធីសាស្ត្រ និងបានមកពីបទពិសោធផ្ទាល់ខ្លួន។ មុននឹងចាប់ផ្តើម លោកអ្នកត្រូវគិតពីការចង់បានរបស់លោកអ្នក បន្ទាប់មកទើបរៀបចំគ្រឿងផ្សំទាំងឡាយឲ្យបានគ្រប់ចំនួន និងត្រឹមត្រូវសិន៖ អក្សរ ចំនួន - តើមានប៉ុន្មានតួ, ព្យញ្ជនៈអ្វីខ្លះ, ស្រៈអ្វីខ្លះ ពណ៌ - តើចង់បានតួអក្សរពណ៌អ្វី, ពណ៌តែមួយ ឬពណ៌ចម្រុះ ទំហំ - តើចង់បានប៉ុនគ្នាទាំងអស់ ឬតួអក្សរខ្លះធំ, តួអក្សរខ្លះតូច ប្រវែង - ទំហំរបស់តួអក្សរជះឥទ្ធិពលដល់ប្រវែងរបស់តួអក្សរទាំងមូល (ឃ្លា) ហើយវាទាក់ទងនឹងទំហំអេក្រង់ឧបករណ៍ថត។ ដូច្នេះ សូមលោកអ្នកធ្វើពុម្ពតួអក្សរ ហើយថតសាកល្បងជាមួយនឹងឧបករណ៍ថតដែលលោកអ្នកជ្រើសរើសប្រើជាមុនសិន។ ឧបករណ៍ថត និងរូបរាងថត ឧបករណ៍ថត - ទូរស័ព្ទដៃ ឬម៉ាស៊ីនថតរូប រូបរាងថត - រូបផ្តេក (landscape) ឬបញ្ឈរ (portrait) ទីតាំងថត ត្រង់ចំណុចនេះ លោកអ្នកគួរតែមើលអត្ថបទឬវីដេអូដែលគេបង្ហាត់បង្ហាញពីរបៀបរៀបចំស្ទូឌីយោនៅផ្ទះ ព្រមទាំងចំណុចដែលពាក់ព័ន្ធ ដូចជាការប្រើអំពូល, ផ្ទាំងសំពត់បាំងពីក្រោយ។ល។ ការរៀបចំ - តួអក្សរសរសេរលើក្រដាស ហើយកាត់ក្រដាសជារាង ៤ ជ្រុង។ … Continue reading របៀបបង្កើតវីដេអូ Stop motion តួអក្សរដោយប្រើវិធីបញ្ច្រាស

ដំណើរផលិតវីដេអូពាណិជ្ជកម្មគំនូរជីវចល «ពួកយើង និងខ្មោច»

ដើមី្បផលិតវីដេអូពាណិជ្ជកម្មជីវចល ដែលមានចំណងជើងថា «ពួកយើង និងខ្មោច» បាន, ខ្ញុំដែលជាអ្នកផលិតត្រូវ៖ ១. សរសេរសាច់រឿង ២. ធ្វើផែនការ ដោយប្រើប្រាស់ TVC template ៣. ផលិតរូបភាព ៤. ផលិតជាវីដេអូ ក្នុងការផលិតរូបភាពចែកជា៖ - ធ្វើពុម្ពរូបតួនៅក្នុងសាច់រឿង - ថតកាយវិការរបស់រូបពុម្ពជារូបភាព - គូរចេញជាគំនូរ។ រីឯដំណើរផលិតជាវីដេអូវិញ គឺត្រូវ៖ - Save គំនូរជា file រូបភាព - យកគំនូរធ្វើជាវីដេអូចលនា ដែលភាសាអង់គ្លេសហៅថា Animation - យករូប និងវីដេអូចលនាមកផ្គុំគ្នា - ថតសំឡេងសម្តីតួអង្គ - ថតសំឡេងអម ដែលភាសាអង់គ្លេសហៅថា Sound effect - យកវីដេអូ, សំឡេងតួ និង sound effect មកបញ្ចូលគ្នា - រួច save … Continue reading ដំណើរផលិតវីដេអូពាណិជ្ជកម្មគំនូរជីវចល «ពួកយើង និងខ្មោច»