គ្រប់កិច្ចការដែលធ្វើតែងផ្តល់គុណសម្បត្តិ និងគុណវិបត្តិ។ ដូចជាការធ្វើវីដេអូ stop motion ក៏មានទាំងគុណសម្បត្តិ និងគុណវិបត្តិចំពោះអ្នកធ្វើដែរ។ គុណសម្បត្តិ - មិនទាមទារជំនាញកុំព្យូទ័រ ឬឌីហ្សាញ - មិនសូវប៉ះពាល់ដល់សុខភាពភ្នែកខ្លាំង គុណវិបត្តិ - ចំណាយពេលវេលា - ចំណាយថវិកា - ប្រើខួរក្បាលខ្លាំង (ត្រូវការគិតច្រើន) - មានផលប៉ះពាល់ដល់ចង្កេះ និងក - ស្ត្រេស និងរងសម្ពាធខ្លាំង ក្នុងចំណោមគុណវិបត្តិខាងលើ បីចំណុចដំបូងជាចំណុចដែលយើងមិនអាចកែសម្រួលឬកែខៃបានឡើយ ប៉ុន្តែយើងអាចមានវិធីដើមី្បកាត់បន្ថយផលប៉ះពាល់ពាក់ព័ន្ធនឹងពីរចំណុចខាងក្រោម ដោយ៖ - រៀបចំកាលវិភាគធ្វើការឲ្យបានច្បាស់លាស់ ដោយមានរយៈពេលសម្រាប់ធ្វើការ និងរយៈពេលសម្រាប់សម្រាក - រយៈពេលសម្រាក គួរតែបញ្ចូលនូវការហាត់ប្រាណ និងការទៅកាន់ទីតាំងដែលមានធម្មជាតិ - ព្យាយាមជួបជាមួយមនុស្សថ្មីៗ, បើសិនជាជួបប្រាស្រ័យនឹងមនុស្សដដែលៗ (បងប្អូន, មិត្តភក្តិ, មិត្តរួមការងារ) គួរតែនិយាយរឿងអ្វីដែលនាំឲ្យសើចសប្បាយ ទោះយ៉ាងណា ចំណុចដែលរៀបរាប់ក្នុងគុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ stop motion គ្រាន់តែជាចំណុចទូទៅប៉ុណ្ណោះ ហើយវិធីសាស្ត្រដែលណែនាំដល់លោកអ្នកក៏ជាវិធីទូទៅ និងជាផ្នែកតូចមួយនៃបទពិសោធរបស់ខ្ញុំដែលជាអ្នកអនុវត្តការធ្វើវីដេអូ stop … Continue reading គុណសម្បត្តិ និងគុណវិបត្តិនៃការធ្វើវីដេអូ Stop Motion
Tag: tv commecial
TVC Storyboard – គ្រប់ទីកន្លែង, គ្រប់ពេលវេលា, អ្នកអាចរីករាយបាន
ចំណងជើង ៖ គ្រប់ទីកន្លែង, គ្រប់ពេលវេលា, អ្នកអាចរីករាយបាន ថេរវេលា ៖ ១០ – ៣០ វិនាទី ផលិតផលគោលដៅ ៖ ទូទៅ ប្រភេទមាតិកា ៖ ទូទៅ កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : បុរសសុំទានម្នាក់អង្គុយសុំទាននៅតាមចិញ្ចើមថ្នល់, នៅក្នុងទីប្រជុំជន។ សំឡេង : ជម្រើសរបស់អ្នក បរិយាយ : មនុស្សម្នាជាច្រើនបានដើរកាត់បុរសសុំទាននោះ។ សំឡេង : ជម្រើសរបស់អ្នក បរិយាយ : បុរសសុំទានបានមើលមុខមនុស្សទាំងនោះឃើញពួកគេម្នាក់ៗមុខស្រពោន។ សំឡេង : ជម្រើសរបស់អ្នក ឆាក ២ បរិយាយ : ពេលនោះ បុរសសុំទានបានក្រោកឈរឡើង រួចរាំចាក់ក្បាច់តាមចិត្តរបស់គាត់។ សំឡេង : ជម្រើសរបស់អ្នក បរិយាយ : មនុស្សម្នានាំគ្នាមើលមកគាត់។ ទឹកមុខរបស់ពួកគេចាប់ផ្តើមធូរស្រាល។ … Continue reading TVC Storyboard – គ្រប់ទីកន្លែង, គ្រប់ពេលវេលា, អ្នកអាចរីករាយបាន