រឿង «ខ្លាឃ្មុំ និងទន្សាយ»

រឿងដើម ៖ «យាយទូលចេក និងទន្សាយ» កែប្រែរឿង និងនិពន្ធថ្មីដោយ ភូ ចរិយា មានខ្លាឃ្មុំមួយកំពុងតែរុញរទេះដឹកផ្លែទំពាំងបាយជូរ។ នៅកៀនផ្លូវ មានទន្សាយមួយកំពុងតែស្វែងរកចំណី។ វាបានឃើញខ្លាឃ្មុំដឹកផ្លែទំពាំងបាយជូរ។ វានឹកឃ្លានចង់ស៊ីទំពាំងបាយជូរ។ វាក៏រត់ទៅធ្វើពុតជាងាប់នៅកណ្តាលផ្លូវ។ ពេលខ្លាឃ្មុំមកដល់ ឃើញទន្សាយដេកនៅកណ្តាលផ្លូវដូច្នេះ គិតស្មានថាទន្សាយងាប់ ក៏រើសយកទន្សាយដាក់ក្នុងរទេះ ទើបបន្តដំណើរ។ មួយស្របក់ក្រោយ ខ្លាឃ្មុំបានមកដល់ដីទួលមួយ។ ផ្ទះរបស់ខ្លាឃ្មុំស្ថិតនៅលើដីទួលនោះ។ ដើមី្បឡើងទៅបាន ខ្លាឃ្មុំត្រូវប្តូរពីរុញទៅជាអូសរទេះវិញ។ ឆ្លៀតឱកាសនោះ ទន្សាយបានលួចស៊ីទំពាំងបាយជូររហូតទាល់តែអស់ រួចប្រញាប់លោតចុះពីរទេះ ហើយបោលទៅចូលព្រៃបាត់។ ពេលឡើងដល់លើទួលហើយ, ខ្លាឃ្មុំងាកមក ឃើញនៅក្នុងរទេះសល់តែទង និងស្លឹក បាត់ផ្លែទំពាំងបាយជូរ និងសត្វទន្សាយ។ ពេលនោះ ខ្លាឃ្មុំភ្ញាក់ខ្លួនព្រើត៖ «យី! អញចាញ់បោកទន្សាយនេះទេតើ៕» ** ** * Story ‘Bear and Hare’ original story : Old woman and the hare re-written by … Continue reading រឿង «ខ្លាឃ្មុំ និងទន្សាយ»

រឿង «ឆាប់ឡើង»

និពន្ធដោយ ភូ ចរិយា «អូយបង។ អូនពិបាកទ្រាំណាស់ ឆាប់ឡើងបង ឆាប់ឡើង។» «ចាំមួយភ្លែត បងដោះអាវសិន។» «លឿនឡើងមកបង។ អូនជិតដាច់ខ្យល់ឥឡូវហើយ។ ឆាប់ឡើង។» «កុំទាន់រហន់មើល៍។» «លឿនបង លឿន។ អូន.. ត្រូវការ.. បង.. ឆា.. ងាវអំពិលទុំឲ្យអូន។» «ដឹងហើយ។ បងដោះអាវទុក ព្រោះអាវស ខ្លាចឆាទៅ ខ្ទាតប្រឡាក់ ពិបាកបោក។ ៥ នាទីទៀត អូនបានញ៉ាំហើយ ប្រពន្ធសម្លាញ់៕»

រឿង «សំណាង និងឱកាស»

និពន្ធដោយ ភូ ចរិយា អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។ ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ? គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖ «គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕» ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ

រឿង «ត្រីច្រើនពេក ខ្វៀងគូព្រេង»

និពន្ធដោយ ភូ ចរិយា ថូត អាយុជាងសែសិបឆ្នាំទៅហើយ។ គេចង់ប្រពន្ធ តែហាក់ដូចគ្មានសំណាងសោះ។ ថ្ងៃមួយ មិត្តភក្តិគេបានប្រាប់ថា មានគ្រូទាយម្នាក់ល្បីណាស់ ជាពិសេសរឿងគូព្រេង។ ថូតឮហើយ ក៏បានឲ្យមិត្តជូនទៅរកគ្រូទាយ។ ពេលទៅដល់ ថូតបានសួរពីរឿងគូរបស់គេ។ គ្រូទាយបានប្រមើលរួចប្រាប់ថា៖ «គូចៅឯងមាន.. តែមិនទាន់មកដល់។» «អ៊ីចឹង ពេលណាទើបមកដល់?» ថូតសួរ។ «មើលមិនឃើញសោះ.. មិនដឹងពេលណាទេ.. តែដឹងថាមិនឆាប់ទេ។» ថូតធ្លាក់ទឹកមុខពេលឮដូច្នោះ។ «ហាសិបស្អែកស្អែកទៅហើយ។ តើនៅយូរប៉ុណ្ណាទៀតទៅ។» គេរអ៊ូ។ គ្រូទាយឮហើយអាណិត ក៏និយាយថា ៖ «មិនអីទេ! ចាំតាជួយ តែចៅត្រូវធ្វើតាមតា ទើបគូព្រេងឆាប់មកដល់។» ពេលឮសម្តីគ្រូទាយ ថូតត្រេកអរណាស់៖ «បាទ! ចៅព្រមធ្វើតាមគ្រប់យ៉ាង។» គ្រូទាយបានប្រាប់ឲ្យថូតទិញត្រីរស់មួយក្បាល យកត្រីរ៉ស់ក៏បាន ត្រីផ្ទក់ក៏បាន តែយកត្រីណាដែលរស់រវើក និងមានកម្លាំង។ គាត់ហាមមិនឲ្យយកត្រី ដែលមើលទៅដូចចង់ងាប់, ហែលស៊ើកៗ ឬមានស្នាមរបួសលើក្បាលឡើយ។ គាត់បានប្រាប់ឲ្យថូតយកត្រីនោះទៅលែងនៅមាត់ទន្លេ នៅថ្ងៃ ១៥ កើត។ មុនពេលលែង ថូតត្រូវនឹកបន់ក្នុងចិត្តថា សូមឲ្យត្រីជួយនាំសំណាង … Continue reading រឿង «ត្រីច្រើនពេក ខ្វៀងគូព្រេង»