ទោះបីជា MC មានបទពិសោធខ្លាំងប៉ុណ្ណាក៏ដោយ ក៏គង់តែភ្លាត់ដែរ។ វាមិនមែនជារឿងធំដុំទេ។ បើលោកអ្នកប្រកាសខុស លោកអ្នកឡើងទៅប្រកាស ហើយកែមកត្រូវវិញមក វាជាការស្រេច។ ហើយខាងក្រោមនេះ ជាគំរូសម្តីសម្រាប់ MC ថ្មីថ្មោងកែខៃកំហុសពេលខ្លួនប្រកាសខុសកម្មវិធី ដោយគំរូសម្តីនេះអាចប្រើប្រាស់បានទាំងក្នុងពិធីស្ថាប័នរដ្ឋ និងពិធីស្ថាប័នឯកជន។ ទោះយ៉ាងណា សូមកុំភ្លេចកែសម្រួលតាមការគួរ៕ ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី នាងខ្ញុំសុំអភ័យទោស ដោយតាមរបៀបវារៈរបស់កម្មវិធី កម្មវិធីបន្ទាប់ពី.................គឺ........................ ដូច្នេះនាងខ្ញុំសុំគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ទស្សនានូវ ................................។ សូមគោរពអញ្ជើញ។ ** ** * MC speech sample in case they announce wrong program It’s not a big deal if you … Continue reading គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី
Tag: shadow of the moon
រឿង «សំណាង និងឱកាស»
និពន្ធដោយ ភូ ចរិយា អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។ ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ? គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖ «គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕» ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ
រឿង «ស្គាល់ទំនិញ»
និពន្ធដោយ ភូ ចរិយា ពូឆក ៖ ចោរចូលផ្ទះពូច្រើនដងហើយ។ ឆយ ៖ ចាប់បានទេពូ? ពូឆក ៖ ចាប់បាន តែនៅតែមានមក។ ឆយ ៖ ប្រហែលផ្ទះពូមានរបស់មានតម្លៃ ទើបចោរចេះតែមក។ ពូឆក ៖ ពិតជាមានរបស់មានតម្លៃមែន។ ឆយ ៖ របស់អីពូ? ខ្សែកពេជ្រ? (ពូឆកគ្រវីក្បាល) ទូរស័ព្ទចេញថ្មី? (ពូឆកគ្រវីក្បាល) ម៉ូតូទំនើប (ពូឆកគ្រវីក្បាល? ពូឆក ៖ គឺកាលាំងប៊ាំង។ ឆយ ៖ ខ្នោសកោសដូងដាក់តាប៉ែហ្នឹង! ពូឆក ៖ របស់ដែលចោរនោះត្រូវការគឺដងរបស់វា។ ដងវាធ្វើពីនាងនួន។ ឆយ ៖ អូ!!!
រឿង «ទឹកដល់ច្រមុះ»
និពន្ធដោយ ភូ ចរិយា គ្រាន់តែឃើញប៉ាមកដល់ភ្លាម, ម្នាក់ៗរត់ទៅសួរ៖ «ម៉េចហើយ? ម៉េចហើយ?» ប៉ាឆ្លើយទាំងមុខស្រពោន៖ «គេមិនព្រមពន្យារទៀតទេ។ ស្អែក គេមករឹបអូសយកផ្ទះហើយ។» គ្រាន់តែឮដូច្នេះ ម៉ាក់ស្ទុះទៅអុជធូបបន់ព្រះផងបន់ជីដូនជីតាផង, បងប្រុសទូរស័ព្ទទៅរកមិត្តភក្តិគាត់, ឯបងស្រីទូរស័ព្ទទៅរកសាច់ញាតិឲ្យជួយ។ ចំណែកខ្ញុំវិញ, ខ្ញុំយកទូរស័ព្ទមកចុចអ៊ិនធើណេត រកមើល «វិធីសាស្ត្រជោគជ័យក្នុងការដើរសុំទាន»៕