TVC Storyboard – ក្រោយភ្លៀង

ចំណងជើង ៖ ក្រោយភ្លៀង ថេរវេលា ៖ ៥ – ១៥ វិនាទី ផលិតផលគោលដៅ ៖ សាប៊ូបោកខោអាវ ប្រភេទមាតិកា ៖ ទូទៅ កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : កូនក្មេងពីរបីនាក់ចេញមកលេងទឹកដក់នៅលើចិញ្ចើមផ្លូវ ក្រោយភ្លៀងរាំង។ ខ្លះលោត, ខ្លះយកដៃទះផ្ទៃទឹក។ល។ សំឡេង : ជម្រើសរបស់អ្នក ឆាក ២ បរិយាយ : នៅពីក្រោយនោះមានផ្ទះមួយដែលមានរបង។ ស្ត្រីម្នាក់កំពុងតែហាលខោអាវនៅក្នុងទីធ្លា។ សំឡេង : ជម្រើសរបស់អ្នក ឆាក ៣ បរិយាយ : យូរៗម្តង គាត់ងើយមុខមើលមកក្មេងៗដែលកំពុងតែលេងទឹក ហើយញញឹម។ សំឡេង : ជម្រើសរបស់អ្នក ឆាក ៤ បរិយាយ : ក្មេងៗបន្តលេងយ៉ាងសប្បាយរីករាយ។ សំឡេង : … Continue reading TVC Storyboard – ក្រោយភ្លៀង

វិធីបង្កើតចំណងជើងវីដេអូពាណិជ្ជកម្ម

ចង់ទាក់ទាញអតិថិជនឲ្យអានគ្រោងឆ្អឹង TVC នោះត្រូវប្រើចំណងជើងដែលទាក់ទាញ។ ទាល់តែចំណងជើងទាក់ទាញ, ទាក់ឲ្យអតិថិជនអានគ្រោងឆ្អឹង TVC ទើបអាចហៅចំណងជើងនោះថាជាចំណងជើងល្អ។ ដើមី្បបង្កើតចំណងជើង TVC ល្អមួយ គឺអាចធ្វើតាមក្បួនដូចខាងក្រោម៖ ប្រវែង និងពាក្យ - ចំណងជើងមិនគួរវែងពេក - គួរប្រើពាក្យចន្លោះពី ២ ទៅ ៦ ឬ ៨ ពាក្យ - ប្រើពាក្យសាមញ្ញ, ងាយយល់ និងជាពាក្យដែលប្រើប្រាស់ក្នុងជីវិតសព្វថ្ងៃ ការកំណត់ចំនួនពាក្យក្នុងចំណងជើងទៅតាមថេរវេលា - TVC ក្រោម ១០ វិនាទី ប្រើចំណងជើងដែលមាន ២ ទៅ ៣ ពាក្យ - TVC ពី ១១ ទៅ ២០ វិនាទី ប្រើចំណងជើងដែលមាន ៤ ពាក្យ - TVC ពី ២០ ទៅ ៣០ វិនាទី … Continue reading វិធីបង្កើតចំណងជើងវីដេអូពាណិជ្ជកម្ម

គំរូ Script វីដេអូពាណិជ្ជកម្ម

របៀបសរសេរ script នេះមិនមែនជារបៀបធ្វើទួទៅទេ។ វាជារបៀបដែលក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការរៀបចំ និងតាក់តែងឡើង សម្រាប់ធ្វើគម្រោងវីដេអូផ្សាយពាណិជ្ជកម្មឲ្យអតិថិជនរបស់ពួកយើងតែប៉ុណ្ណោះ។ របៀបធ្វើឬសរសេរ script វីដេអូពាណិជ្ជកម្មមានច្រើនរបៀប, អាស្រ័យទៅតាមស្ថាប័ននីមួយៗ។ ខ្ញុំគ្រាន់តែយកមកបង្ហាញជូន។ ដូច្នេះបើលោកអ្នកយកគំរូនេះទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕

គម្រោងរឿង «ស្តេចលេខា»

ចំណងជើង ៖ ស្តេចលេខា និពន្ធដោយ ៖ ភូ ចរិយា សង្ខេប «រេខានី» មានអាយុ ២៥ ឆ្នាំ។ នាងត្រូវបានលោក អៀម ថូ, អគ្គនាយកក្រុមហ៊ុនខ្មែរ, អញ្ជើញមកធ្វើជាលេខាផ្ទាល់របស់កូនប្រុស «មុទ្ធា» ដែលទើបតែត្រឡប់មកពីបរទេស។ លោកអៀម ថូ ចង់ឲ្យកូនប្រុសកាន់តំណែងអគ្គនាយកប្រតិបត្តិ តែម្ចាស់ភាគហ៊ុនដទៃមិនសូវគាំទ្រ ព្រមទាំងមានគូប្រជែង គឺកូនប្រុសរបស់ម្ចាស់ភាគហ៊ុនម្នាក់ឈ្មោះ «ណារ៉ុន» ផងនោះ ដូច្នេះក្រុមហ៊ុនសម្រេចឲ្យមុទ្ធា និងណារ៉ុនប្រកួតគ្នាដោះស្រាយគម្រោងមួយរបស់ក្រុមហ៊ុនដែលគាំងអស់ជាច្រើនខែ។ ពួកគេមានរយៈពេលបីខែ។ បើអ្នកណាដោះស្រាយបាន អ្នកនោះនឹងបានធ្វើជាអគ្គនាយកប្រតិបត្តិ។ លោកអៀម ថូ ទុកចិត្តលើរេខានី ព្រោះតែគាត់ធ្លាប់រៀនជាមួយម្តាយនាង និងធ្លាប់ដឹងថាម្តាយនាងជាអតីតស្តេចលេខា ហើយបានផ្ទេរវិជ្ជាជាស្តេចលេខាទៅឲ្យរេខានីដែលជាកូន។ ក្នុងរយៈពេលបីខែនេះ មុទ្ធា និងរេខានីប្រែពីមនុស្សមិនធ្លាប់ស្គាល់គ្នាទៅជាចៅហ្វាយ និងកូនចៅ, ពីការមិនទុកចិត្តទៅជាការយល់ និងជឿជាក់លើគ្នា និងរហូតដល់បង្កើតជាចំណងស្នេហ៍។ ពួកគេរួបរួមគ្នាដោះស្រាយគ្រប់បញ្ហា និងរឿងរ៉ាវដែលកើតមាន ជាពិសេសក្រោយការបង្ហាញខ្លួនរបស់ «កន្និដ្ឋា» ដែលរៀនចប់ផ្នែកលេខាពីបរទេសមកចូលរួមជាមួយណារ៉ុន៕ ** ** * Title : … Continue reading គម្រោងរឿង «ស្តេចលេខា»