គំរូសម្តី MC បើកកម្មវិធីប្រចាំក្រុមហ៊ុន (ស្ថាប័នឯកជន)

ខាង​ក្រោម​នេះជា​គំរូ​សម្តី MC សម្រាប់​បើក​កម្មវិធី​ណា​មួយ ដែល​ជា​កម្មវិធី​ដែល​ស្ថាប័ន​ឯកជន, ជា​ពិសេស​ក្រុមហ៊ុន, តែង​តែ​ប្រារព្ធ​ជា​ប្រចាំ អាច​ថា​ប្រចាំ​ឆ្នាំ, ប្រចាំ​ខែ ឬ​ប្រចាំ​ឆមាស។ គំរូ​សម្តី​នេះ​ជា​គំរូ​សម្តី​សម្រាប់​បើក​កម្មវិធី និង​សម្រាប់​កម្មវិធី​ណា​ដែល​មាន​របៀបវារៈ​ផ្តោត​លើ​ទស្សនីយភាព​ច្រើន​ជាង​សុន្ទរកថា។ ពាក្យ​ទស្សនីយភាព​សំដៅ​ដល់​ការ​សម្តែង​លើ​ឆាក​នានា​ដូចជា​របាំ, ចម្រៀង​ជាដើម។ ទោះយ៉ាងណា នាង​ខ្ញុំ​សុំ​បញ្ជាក់​ថា គំរូ​សម្តី​នេះ​ជា​ការ​តាក់តែង​ដោយ​គំនិត​នាង​ខ្ញុំ​ផ្ទាល់ មិន​បាន​ប្រើ​កម្មវិធី​បច្ចេកវិទ្យា​មក​ជួយ​ផលិត​ឡើង​ទេ, ដូចនេះ​តែង​មាន​ចំណុច​ខ្វះ​ខាត ដែល​ពិបាក​នឹង​ចៀស​ផុត។ ហេតុ​ដូច្នេះ នាង​ខ្ញុំ​សុំ​ឲ្យ​លោក​​អ្នក​មេត្តា​​កែ​សម្រួលតាម​ការ​គួរ។​ ** ** * This is a sample of MC speech, in Khmer language, for any event of a private sector that launched yearly, monthly, or quarterly.  This speech is an opening speech and for … Continue reading គំរូសម្តី MC បើកកម្មវិធីប្រចាំក្រុមហ៊ុន (ស្ថាប័នឯកជន)

គំរូសម្តី MC ក្នុងវេទិកាសាធារណៈ (ស្ថាប័នរដ្ឋ)

'វេទិកាសាធារណៈជាមួយមន្ត្រី និងបុគ្គលិក' ជាជំនួបរវាងថ្នាក់ដឹកនាំ និងអ្នកធ្វើការក្នុងស្ថាប័នគ្រប់លំដាប់ជាន់ថ្នាក់ មិនថាជាមន្ត្រីពេញសិទ្ធិ, មន្ត្រីជាប់កិច្ចសន្យា, មន្ត្រីស្ម័គ្រចិត្ត, រួមទាំងអ្នកបោសសម្អាត និងអ្នកបើកបរ។ កម្មវិធីនេះធ្វើឡើងដើម្បីឲ្យសួរនាំ និងជជែកដោយផ្ទាល់រវាងថ្នាក់ដឹកនាំ និងកូនចៅ។ បើនិយាយឲ្យស្រួលស្តាប់ដើម្បីដោះស្រាយទំនាស់ផ្ទៃក្នុង។ កម្មវិធីបែបនេះជាកម្មវិធីផ្ទៃក្នុង, មិនមានការផ្សព្វផ្សាយទៅខាងក្រៅឡើយ។  ខ្ញុំធ្លាប់ចូលរួមបានម្តង និងត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកសម្របសម្រួលកម្មវិធី, ហេតុដូច្នេះហើយ ទើបខ្ញុំមានគំរូសម្តីនេះ។ មិនថាយ៉ាងណាទេ, បើសិនបងប្អូនយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ។ ** * សម្តី MC តាងនាមគណៈចាត់តាំងកម្មវីធី, នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងចាប់ផ្តើមក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។ នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី មេត្តាក្រោកឈរដើម្បីស្វាគមន៍ដំណើរអញ្ជើញដល់របស់គណៈអធិបតី។សូមគោរពអញ្ជើញ។ សូមថ្លែងអំណរគុណ។ សូមមេត្តាសម្រួលឥរិយាបថ។ ជាបឋម, តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ៖ - សូមគោរព...................................... - សូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ដែលមានវត្តមានក្នុងពិធីថ្ងៃនេះ។ អង្គពិធីជាទីគោរព ថ្ងៃនេះ … Continue reading គំរូសម្តី MC ក្នុងវេទិកាសាធារណៈ (ស្ថាប័នរដ្ឋ)

គំរូសម្តី MC ពិធីចុះហត្ថលេខាជាភាសាអង់គ្លេស (ស្ថាប័នរដ្ឋ)

នេះជាសម្តី MC ដែលខ្ញុំធ្លាប់បានធ្វើក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយឧបត្ថម្ភគម្រោង។ ទោះយ៉ាងណា លោកអ្នកគួរកែសម្រួល និងកែតម្រូវទៅតាមស្ថានភាពការងារជាក់ស្តែងរបស់លោកអ្នក ព្រោះឯកសារនេះច្រើនឆ្នាំមកហើយ៕ PRE ANNOUNCEMENT Good morning excellencies, ladies and gentlemen. I would like to invite all the guests to the seats as our signing ceremony will begin shortly. Please make sure that hand phones are in silent mode or be turned off. During the ceremony, we would request the audience … Continue reading គំរូសម្តី MC ពិធីចុះហត្ថលេខាជាភាសាអង់គ្លេស (ស្ថាប័នរដ្ឋ)

គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)

ខាងក្រោមនេះជាឯកសាររបស់ខ្ញុំផ្ទាល់អំឡុងធ្វើការ ដែលត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកសម្របសម្រួលកម្មវិធី នៅក្នុងវគ្គបណ្តុះបណ្តាល។ វគ្គបណ្តុះបណ្តាលនោះត្រូវបានហៅថាជាកម្មវិធីផ្ទៃក្នុង ឬពាក្យសាមញ្ញហៅថា «កម្មវិធីគ្នាឯង»។ គណៈអធិបតី (ពិធីបើក) និងអ្នកចូលរួមមានមុខងារត្រឹមប្រធាននាយកដ្ឋានចុះក្រោម។ កម្មវិធីបែបនេះ ត្រូវបានចាត់ទុកជាកម្មវិធីផ្លូវការថ្នាក់កណ្តាល ដែលមិនទាមទារពិធីការខ្លាំងណាស់ណាទេ។ ដោយសារតែកម្មវិធីនោះមានរបៀបវារៈតិច ខ្ញុំក្នុងនាមជា MC ត្រូវបានប្រាប់ឲ្យរកពាក្យមកនិយាយបន្លាយដើមី្បកុំឲ្យមើលទៅខ្លីខ្លាំងពេក។ ហេតុនេះ បើសិនជាលោកអ្នកធ្វើជា MC ក្នុងកម្មវិធីស្រដៀងនឹងកម្មវិធីមួយនេះ លោកអ្នកអាចមើលគំរូសម្តី MC របស់ខ្ញុំនេះបាន។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំសំណូមពរឲ្យលោកអ្នកយកទៅកែសម្រួលតាមភាពជាក់ស្តែង និងតាមការគួរ៕ ** * This is an MC speech sample for use in training which is a public sector event. However, it is for use in events in Cambodia, that’s why … Continue reading គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)