ភាពភ័យខ្លាចរបស់អតិថិជន

រាល់អតិថិជនតែងតែមានភាពភ័យខ្លាច។ ភាពភ័យខ្លាចកើតមកពីបទពិសោធកន្លងមក។ ឧទាហរណ៍ អតិថិជនម្នាក់ស្រឡាញ់អាវមួយ។ ចិត្តគាត់ចង់ទិញ តែពេលឃើញម៉ាករបស់អាវជាម៉ាកដែលគាត់មិនធ្លាប់ឮ ស្រាប់តែគាត់លែងចង់បានភ្លាមមួយរំពេច។ នេះដោយសារតែគាត់ធ្លាប់ទិញអាវម៉ាកដែលគាត់មិនធ្លាប់ស្គាល់ ហើយអាវនោះពាក់មិនបានប៉ុន្មានដងផង ក៏ខូច, ហើយមានអាវខ្លះនាំបញ្ហាដល់ស្បែករបស់គាត់។  ដូច្នេះក្នុងនាមជាម្ចាស់ផលិតផល, សេវាកម្ម ឬអ្នកបង្កើតមាតិកាតាមអនឡាញ លោកអ្នកគួរត្រៀមយុទ្ធសាស្ត្រដើម្បីកុំឲ្យអតិថិជនកើតការភ័យខ្លាចចំពោះផលិតផល, សេវាកម្ម ឬមាតិការបស់ខ្លួន៕ ** ** * Fear of customers Every customer is always having a fear related to buying.  Fear comes from experiences. For example, a customer loves a shirt. She wants to buy it but when she sees the brand … Continue reading ភាពភ័យខ្លាចរបស់អតិថិជន

បើចង់សរសេរ Script វីដេអូពាណិជ្ជកម្ម តើត្រូវចាប់ផ្តើមពីត្រង់ណាមុន?

ដំបូងត្រូវស្គាល់ទីតាំងដែលខ្លួនលោកអ្នកកំពុងស្ថិតនៅ, គោលបំណង និងគោលដៅសិន។ តើលោកអ្នកជាភ្នាក់ងារផ្តល់សេវាកម្មខាងធ្វើវីដេអូពាណិជ្ជកម្ម, ក្រុមហ៊ុនទូទៅ ឬជា influencer?  បើជាភ្នាក់ងារផ្តល់សេវាកម្មខាងធ្វើវីដេអូពាណិជ្ជកម្ម តើចង់បង្កើតវីដេអូពាណិជ្ជកម្មផ្សព្វផ្សាយឲ្យខ្លួនឯង ឬផ្សព្វផ្សាយឲ្យអតិថិជន។ បើជាក្រុមហ៊ុនទូទៅ ច្រើនតែចង់ផ្សព្វផ្សាយឲ្យខ្លួនឯង ប៉ុន្តែក៏ត្រូវដឹងថា ខ្លួនចង់ផ្សព្វផ្សាយឲ្យអតិថិជនស្គាល់ផលិតផល ឬចង់ឲ្យអតិថិជនមកទិញផលិតផល ឬចង់បានទាំងពីរ។ បើជា influencer នោះត្រូវសំណួរខ្លួនឯងដូចភ្នាក់ងារផ្តល់សេវាកម្មខាងធ្វើវីដេអូពាណិជ្ជកម្ម។  ទាល់តែលោកអ្នកស្គាល់ខ្លួនលោកអ្នក និងមានគោលដៅច្បាស់ ទើបអាចចាប់ផ្តើមសរសេរ script ឬ storyboard បាន ព្រោះប្រភេទ content និង style មិនដូចគ្នាទេ៕ ** ** * Where to start if you want to write a TV commercial script To write a TV commercial’s script, you have to … Continue reading បើចង់សរសេរ Script វីដេអូពាណិជ្ជកម្ម តើត្រូវចាប់ផ្តើមពីត្រង់ណាមុន?

ន័យរបស់ Convenience ក្នុង Marketing

Convenience ប្រែជាភាសាខ្មែរថា «ភាពងាយស្រួល»។ នៅក្នុង Marketing, Convenience សំដៅដល់ភាពងាយស្រួល ដែលម្ចាស់ផលិតផលឬសេវាកម្មផ្តល់ឲ្យអតិថិជន ទាំងក្នុងការរក, ការប្រើប្រាស់ និងការទទួលបានអត្ថប្រយោជន៍ពីផលិតផលឬសេវាកម្ម។ ឧទាហរណ៍ បើយើងមានផលិតផលមួយ ហើយអតិថិជនចង់ទិញ ហើយគាត់អាចរកបានសឹងនៅគ្រប់កន្លែង មិនថានៅផ្សារទំនើប, ផ្សារទូទៅ, Mart, នោះហើយដែលហៅថា ការផ្តល់ភាពងាយស្រួលដល់អតិថិជន។ មួយទៀត ពេលចង់ប្រើផលិតផល អតិថិជនគ្រាន់តែហែកថង់ស្រោបផលិតផល, រួចមួលគម្រប ហើយគម្របទៀតសោតមិនពិបាកបើក ដោយគ្រាន់តែមួលមួយឆាច់គឺបើកបាន, នោះចាត់ជា Convenience ហើយ។ នៅមានការដាក់កាលបរិច្ឆេទផុតកំណត់លើផលិតផលនៅទីតាំងដែលអតិថិជនងាយនឹងរកឃើញ, ការដាក់ព័ត៌មានស្តីពីរបៀបប្រើប្រាស់ជាប់ជាមួយនឹងផលិតផល, ភាសា តួអក្សរ ទំហំអក្សរនៅក្នុងសេចក្តីណែនាំពីរបៀបប្រើផលិតផល, អត្ថប្រយោជន៍ និងចំណុចដែលត្រូវប្រុងប្រយ័ត្ន។ សូមី្បតែរបៀបដោះស្រាយបញ្ហាជូនអតិថិជនក៏ត្រូវបានចាត់ជា Convenience ក្នុង Marketing ដែរ។ សរុបមក Convenience ក្នុង Marketing ជាការធ្វើឲ្យអតិថិជនពេញចិត្តទាំងស្រុង ទាំងលើការទិញ និងប្រើប្រាស់ផលិតផលឬសេវាកម្ម៕ ** ** * Meaning of ‘Convenience’ in … Continue reading ន័យរបស់ Convenience ក្នុង Marketing

ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត

វីដេអូពាណិជ្ជកម្មគឺជាវីដេអូខ្លី ដែលជាទូទៅមានថេរវេលាប្រមាណ ៣០ វិនាទី, បង្ហាញលើទូរទស្សន៍ អំឡុងនាទីសម្រាករបស់កម្មវិធីទូរទស្សន៍។ ដើម្បីបង្កើតបានវីដេអូពាណិជកម្ម យើងត្រូវសរសេរ script ខ្លះហៅថា screenplay ខ្លះហៅថា storyboard។ បើប្រែសម្រួលជាភាសាខ្មែរហៅថា បទនិពន្ធ ឬអត្ថបទនិពន្ធ។ ដើម្បីសរសេរ script វីដេអូពាណិជ្ជកម្មបាន យើងត្រូវមានទម្រង់ ដែលភាសាអង់គ្លេសហៅថា format ឬ template។ គំរូ template script វីដេអូពាណិជ្ជកម្មអាចរកបាននៅលើបណ្តាញអ៊ិនធើណេត គ្រាន់តែភាគច្រើន template ទាំងនោះជាភាសាអង់គ្លេស។ បើសិនចង់បាន template ជាភាសាខ្មែរ អាចប្រើគំរូដែលមាននៅក្នុងគេហទំព័រនេះបាន៕ ** ** * Short information about TV commercial and how to produce it A TV commercial is a short video, … Continue reading ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត