ហេតុអ្វីទើបត្រូវដាក់ copyright និងឈ្មោះ លើវីដេអូដែលត្រូវបង្ហោះ?

ចំពោះវីដេអូដែលលោកអ្នកផលិតដើមី្បបង្ហោះលើគេហទំព័រវីដេអូ និងបណ្តាញសង្គមនានាគួរដាក់សញ្ញា និងឈ្មោះរបស់លោកអ្នក។ ការធ្វើដូច្នេះមានប្រយោជន៍៖ ១. ដើមី្បបញ្ជាក់ភាពជាម្ចាស់កម្មសិទ្ធិ ២. ដើមី្បបង្ការការទាញយកវីដេអូ រួចយកទៅបង្ហោះឡើងវិញ ៣. ដើមី្បជាភស្តុតាងពេលលោកអ្នកចង់រាយការណ៍ថាឆានែលណាមួយបានទាញយក និងបង្ហោះវីដេអូរបស់លោកអ្នកដោយគ្មានការអនុញ្ញាត ៤. ដើមី្បកុំឲ្យអ្នកដែលយកហ្នឹង, បានដោយស្រួលពេក។ ទោះបីយ៉ាងណា ត្រូវឲ្យគេចំណាយកម្លាំង និងពេលវេលាខ្លះ ប្រសិនបើគេទាញយកវីដេអូរបស់លោកអ្នក ហើយចង់កែឲ្យក្លាយជារបស់គេ៕

គំរូសំណើសុំបង់ថ្លៃសិក្សាជាដំណាក់កាល

គំរូសំណើនេះសម្រាប់៖ ១. និស្សិតសិក្សាបង់ថ្លៃនៅសាកលវិទ្យាល័យ ដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ និងមិនអាចបង់ថ្លៃសិក្សាតាមកាលកំណត់ និងតាមចំនួនកំណត់របស់សាកលវិទ្យាល័យ ២. និស្សិតរូបនោះបានជួបជាមួយសាកលវិទ្យាល័យ និងបានសុំសាកលវិទ្យាល័យ ហើយសាកលវិទ្យាល័យបានយល់ព្រមតាមសំណើ ៣. សាកលវិទ្យាល័យមិនមានបែបបទសំណើ ហើយតម្រូវឲ្យនិស្សិតធ្វើសំណើសុំដោយខ្លួនឯង ឲ្យតែមានគ្រប់បីចំណុចនេះ នោះលោកអ្នកដែលជានិស្សិតអាចប្រើប្រាស់គំរូសំណើនេះបាន តែក៏សុំឲ្យលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរផងដែរ។ ** * សំណើសុំបង់ថ្លៃសិក្សាប្រចាំឆ្នាំ...... ជាដំណាក់កាល នាងខ្ញុំឈ្មោះ........................................... ជាអក្សរឡាតាំង........................... ជានិស្សិតមុខជំនាញ.......................................................... ឆ្នាំទី...... វេន............... អត្តលេខ................... នៅសាកលវិទ្យាល័យ...................... ឆ្នាំសិក្សា........................។ សូមគោរពជូន លោកនាយកសាកលវិទ្យា័យ........................ កម្មវត្ថុ   ៖ សំណើសុំបង់ថ្លៃសិក្សាប្រចាំឆ្នាំ........ រយៈពេលបីខែម្តង   សេចក្តីដូចដែលបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូម​ជម្រាប​ជូនលោកនាយកមេត្តាជ្រាបថា នាងខ្ញុំត្រូវបង់ថ្លៃសិក្សាប្រចាំឆ្នាំ....... មានចំនួន...................។ ប៉ុន្តែដោយសារតែនាងខ្ញុំខ្វះខាតថវិកា នាំឲ្យមិនអាចបង់ថ្លៃសិក្សាទាំងស្រុងបាន ហេតុនេះនាងខ្ញុំសូមគោរពស្នើសុំលោកនាយកអនុញ្ញាតឲ្យនាងខ្ញុំបង់ថ្លៃសិក្សាបីខែម្តង ក្នុងចំនួន............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកនាយកមេត្តាជួយសម្រួលដល់នាងខ្ញុំដោយក្តីអនុគ្រោះ។​​​​ សូម​​លោកនាយក​ទទួលនូវការគោរព​ពីនាងខ្ញុំ។                                                                  ថ្ងៃ........កើត  ខែ....   ឆ្នាំ........ ព.ស. .......... ​​                    … Continue reading គំរូសំណើសុំបង់ថ្លៃសិក្សាជាដំណាក់កាល

តើក្នុង CV ជាភាសាខ្មែរគួរដាក់បាវចនាជាតិឬទេ?

Curriculum Vitae (CV) ឬហៅជាភាសាខ្មែរថា ប្រវត្តិរូបសង្ខេប ដែលខ្លួនលោកអ្នកធ្វើដើម្បីដាក់ពាក្យសុំធ្វើការ មិនអាចដាក់បាវចនាជាតិទេ មិនថាលោកអ្នកដាក់ពាក្យសុំធ្វើការនៅស្ថាប័នរដ្ឋ ឬស្ថាប័នឯកជនក៏ដោយ។ ទោះជាក្រដាសបែបបទរៀបរៀងដោយស្ថាប័នឯកជនសម្រាប់ឲ្យអ្នកចង់ដាក់ពាក្យធ្វើការបំពេញក៏ដោយ ក៏មិនអាចដាក់បាវចនាជាតិដែរ។ មានតែបែបបទប្រវត្តិរូបសង្ខេប ដែលរៀបចំដោយស្ថាប័នរដ្ឋ សម្រាប់ឲ្យអ្នកដាក់ពាក្យចូលបម្រើការងាររដ្ឋ ទើបអាចដាក់បាវចនាជាតិលើក្រដាសបែបបទបាន។ ហេតុអ្វី? នេះជារបៀបរបប និងបែបបទរដ្ឋបាលរបស់ស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ ស្ថាប័នដែលអាចប្រើបាវចនាជាតិលើឯកសារបាន មានតែស្ថាប័នរដ្ឋ។ ចំណែកឯកសាររបស់ស្ថាប័នឯកជនដែលអាចដាក់បាវចនាជាតិ លុះណាតែជាប្រភេទឯកសារដែលត្រូវឆ្លងកាត់អាជ្ញាធរ ឬជាបែបបទតម្រូវការពីខាងរដ្ឋ៕

គំរូរបៀបកាត់ត Stopmotion ចលនារអិលបែបបញ្ច្រាស

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ឈ្មោះកម្មវិធីកាត់ត ៖ YouCut របៀបធ្វើ - បើកកម្មវិធី - ជ្រើសរើសយកពាក្យ NEW PROJECT - ជ្រើសរើសរូបថត 'បញ្ច្រាសលេខរៀង'​ រួចចុចបញ្ជូន - ចុចលើពាក្យ FILTER (បើសិនជាលោកចង់កែសម្រួលពណ៌ឬពន្លឺរបស់រូបថត) - ជ្រើសរើសយក FILTER​ - ចុចលើសញ្ញានៅខាងឆ្វេងដៃ និងចុចលើពាក្យ APPLY TO ALL (បើសិនជាលោកអ្នកចង់ដាក់ FILTER តែមួយលើគ្រប់រូបថត) - ចុចលើរូបថតណាមួយ - ជ្រើសរើសយក DURATION - ចុចលើសញ្ញាខ្មៅដៃនៅខាងស្តាំ (ដើមី្បកំណត់រយៈពេលបង្ហាញខ្លួនរបស់រូបថត) - ដាក់ DURATION (ដែលលោកអ្នកចង់បាន) - ចុចលើពាក្យ OK ចំណាំ៖ អក្សរ S មានន័យថា វិនាទី។ 4.0 អានថា … Continue reading គំរូរបៀបកាត់ត Stopmotion ចលនារអិលបែបបញ្ច្រាស