របៀបបង្កើតរូបពាងក្នុង MS PowerPoint

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - បើកកម្មវិធី MS PowerPoint - ចុចលើពាក្យ Insert និងចុចលើពាក្យ Shape - ចុចលើរូបរង្វង់មូល - គូសលើ Slide នូវទំហំរង្វង់ដែលលោកអ្នកចង់បាន - ចម្លងរូបបន្ថែមចំនួន ២ ដោយដាក់លើគ្នា រួចកែសម្រួលទំហំ និងរូបរាង ទៅតាមផែនការការងារជាក់ស្តែងរបស់លោកអ្មក - គូសរង្វង់មូលចំនួន ២ ដែលមានទំហំ និងកម្ពស់ស្មើនឹងរង្វង់ទាំងបីបញ្ចូលគ្នា - ចុចលើរង្វង់ទី ១ (រង្វង់ដែលគូរដំបូងគេ និងនៅលើគេបង្អស់) រួចចុចលើ Mouse ខាងស្តាំ ហើយជ្រើសយក Bring to Front - កែសម្រួលទំហំ ដើមី្បឲ្យចេញជារាងមាត់ពាង - ចុចលើរង្វង់មូល (ទី ៣ ) រួចចុចលើ Mouse ខាងស្តាំ ហើយចុចលើ … Continue reading របៀបបង្កើតរូបពាងក្នុង MS PowerPoint

គំរូសម្តីអ្នកអធិប្បាយទូរទស្សន៍ព្រះរាជសកម្មភាពព្រះមហាក្សត្រ

បញ្ជាក់ ៖ សម្តីនេះ នាងខ្ញុំរៀបរៀងតាមសម្តីរបស់អ្នកអធិប្បាយទូរទស្សន៍ជាតិកម្ពុជា តាមរយៈវីដេអូដែលបង្ហោះលើគេហទំព័រវីដេអូ។ ប៉ុន្តែដោយសារក្នុងវីដេអូនីមួយៗហាក់ប្រើពាក្យមិនសូវដូចគ្នា, ផ្សំនាងខ្ញុំគ្មានបទពិសោធ និងមានចំណេះដឹងតិចតួចផ្នែកនេះ, នាងខ្ញុំក៏សម្រេចចិត្តរៀបរៀងបញ្ចូលគ្នា។ ហេតុដូច្នេះ មិនថាលោកអ្នកអានយកជាគំនិតក៏ដោយ យកទៅប្រើប្រាស់ក៏ដោយ សូមមេត្តាប្រុងប្រយ័ត្ន។ បើសិនជាអាច សូមលោកអ្នកមេត្តាស្វែងរកអ្នកជំនាញ ឬអ្នកមានបទពិសោធមកកែតម្រូវជាមុនសិន ទើបជាការល្អ។ ពាក្យផ្តើម ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ សូមក្រាបថ្វាយបង្គំ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព, សេចក្តីថ្លៃថ្នូរ, និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សុំគោរពជម្រាបសួរទស្សនិកជនទាំងក្នុង និងក្រៅប្រទេសដែលកំពុងតាមដានទស្សនាការផ្សាយរបស់.......ជាទីគោរព និងជាទីមេត្រី។ ជាបន្តទៅនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំស្តេចយាងទត និងគោរពអញ្ជើញទស្សនាព័ត៌មានព្រះរាជសកម្មភាពព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងទិដ្ឋភាពដូចតទៅ។ ពាក្យបញ្ចប់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព, សេចក្តីថ្លៃថ្នូរ, និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេច, អ្នកអង្គម្ចាស់, អ្នកអង្គម្ចាស់ក្សត្រី, ទ្រង់, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី … Continue reading គំរូសម្តីអ្នកអធិប្បាយទូរទស្សន៍ព្រះរាជសកម្មភាពព្រះមហាក្សត្រ

គំរូរបៀបកាត់ត Stopmotion ចលនារអិល

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ឈ្មោះកម្មវិធីកាត់ត ៖ YouCut របៀបធ្វើ - បើកកម្មវិធី - ជ្រើសរើសយកពាក្យ NEW PROJECT - ជ្រើសរើសរូបថតតាមលេខរៀង រួចចុចបញ្ជូន - ចុចលើពាក្យ FILTER (បើសិនជាលោកចង់កែសម្រួលពណ៌ឬពន្លឺរបស់រូបថត) - ជ្រើសរើសយក FILTER​ - ចុចលើសញ្ញានៅខាងឆ្វេងដៃ និងចុចលើពាក្យ APPLY TO ALL (បើសិនជាលោកអ្នកចង់ដាក់ FILTER តែមួយលើគ្រប់រូបថត) - ចុចលើរូបថតណាមួយ - ជ្រើសរើសយក DURATION - ចុចលើសញ្ញាខ្មៅដៃនៅខាងស្តាំ (ដើមី្បកំណត់រយៈពេលបង្ហាញខ្លួនរបស់រូបថត) - ដាក់ DURATION (ដែលលោកអ្នកចង់បាន) - ចុចលើពាក្យ OK ចំណាំ៖ អក្សរ S មានន័យថា វិនាទី។ 4.0 អានថា បួនក្បៀសសូន្យ … Continue reading គំរូរបៀបកាត់ត Stopmotion ចលនារអិល