គ្រោះធម្មជាតិធំៗដូចជាអគ្គិភ័យ, រញ្ជួយដី ឬទឹកជំនន់ សុទ្ធតែអាចយកមកបង្កើតជាមាតិកាអនឡាញដែលអាចរកប្រាក់ចំណូលបាន តាមរយៈ៖ - ការសរសេរអត្ថបទបង្ហោះលើគេហទំព័រ - ការធ្វើជាវីដេអូបង្ហោះលើបណ្តាញសង្គម និងគេហទំព័រវីដេអូ - ការធ្វើជាសៀវភៅឌីជីថល ហើយលក់អនឡាញ តើធ្វើពីគ្រោះធម្មជាតិមែនទេ? មិនមែនទេ។ ធ្វើមាតិកាពាក់ព័ន្ធនឹងវិធីសាស្ត្រសង្គ្រោះខ្លួនឯងពេលជួបនឹងគ្រោះធម្មជាតិទាំងនោះ។ តើធ្វើដូចម្តេច? តើត្រូវទៅដកពិសោធដោយផ្ទាល់មែនទេ? នេះជារឿងល្អវិសេសវិសាល បើសិនជាលោកអ្នកអាចពិសោធដោយផ្ទាល់ ព្រោះ៖ ១. មិនខ្លាចជាប់បញ្ហាកម្មសិទ្ធិបញ្ញា ២. មានភាពខុសប្លែក និងលក្ខណៈផ្ទាល់ខ្លួន ប៉ុន្តែមិនចាំបាច់ដល់ថ្នាក់ហ្នឹងទេ។ លោកអ្នកអាចស្រាវជ្រាវដោយមើលព័ត៌មានលើគេហទំព័រ និងបណ្តាញសង្គមនានា ហើយប្រមូលបទពិសោធរបស់សាមីខ្លួនដែលបានជួបហេតុការណ៍ និងវិធីសាស្ត្ររបស់ពួកគេម្នាក់ៗ រួចចងក្រងជាមាតិកាក៏បានដែរ។ គ្រាន់តែលោកអ្នកត្រូវតែរៀបចំមាតិកាដោយប្រុងប្រយ័ត្ន, ដើមី្បបង្ការការជាប់បទបំពានកម្មសិទ្ធិបញ្ញា។ ហើយចំណុចនេះគឺត្រូវអាស្រ័យលើលោកអ្នកផ្ទាល់៕ ** ** * Content about natural disasters and use it to earn income online Major natural disasters such as fires, … Continue reading មាតិកាស្តីពីគ្រោះធម្មជាតិ និងការរកចំណូលតាមអនឡាញ