គំរូកិច្ចព្រមព្រៀងការសហការផលិតវីដេអូពាណិជ្ជកម្ម

គ្រប់កិច្ចការទាំងអស់ឲ្យតែពាក់ព័ន្ធនឹងលុយកាក់, ដាច់ខាត លោកអ្នកត្រូវតែមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់។ ការធ្វើកិច្ចសន្យាឬកិច្ចព្រមព្រៀងមានគោលបំណងដើមី្បបង្កើតទំនុកចិត្ត និងបង្ការវិវាទដែលអាចកើតមានឡើង។ ទោះបីយ៉ាងណា គំរូកិច្ចព្រមព្រៀងមួយនេះមិនទាន់ចាត់ទុកថាបានល្អត្រឹមត្រូវទេ។ លោកអ្នកអាចយកជាគំនិត តែសុំមេត្តាកែសម្រួល និងដើមី្បឲ្យកាន់តែប្រសើរ សូមលោកអ្នកជួបប្រឹក្សាជាមួយអ្នកជំនាញច្បាប់។ គំរូកិច្ចព្រមព្រៀងការសហការផលិតវីដេអូពាណិជ្ជកម្ម រវាង .............................................. អត្តសញ្ញាប័ណ្ណលេខ................................... អាសយដ្ឋានបច្ចុប្បន្ន .....................................................................................  ហៅថា ភាគី ក និង .............................................. អត្តសញ្ញាប័ណ្ណលេខ................................... អាសយដ្ឋានបច្ចុប្បន្ន .................................................................................... ហៅថា ភាគី ខ។ ភាគីទាំងពីរបានអាន និងព្រមព្រៀងគ្នាតាមលក្ខខណ្ឌដូចខាងក្រោម៖ ប្រការ ១ - ប្រភេទជំនួញ ភាគីទាំងពីរបានស័្មគ្រចិត្ត និងយល់ព្រមសហការគ្នាផលិតវីដេអូពាណិជ្ជកម្ម៖ - ចំណងជើង.................................... - ចំនួន............................................ - រយៈពេលវីដេអូ (នីមួយៗ) .............. - ភាសា .......................................... ប្រការ ២ -  គោលដៅសហការ ការសហការនេះមានគោលដៅផលិតវីដេអូដូចដែលបានរៀបរាប់ក្នុងប្រការ ១ កិច្ចព្រមព្រៀងនេះឲ្យ............។ ប្រការ … Continue reading គំរូកិច្ចព្រមព្រៀងការសហការផលិតវីដេអូពាណិជ្ជកម្ម

គំរូចលនា Stopmotion តួពីរដើរទន្ទឹមគ្នា

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - កំណត់ទីតាំងចាប់ផ្តើម, ទិសត្រូវដើរទៅ និងទីតាំងឈប់ - ដាក់តួទាំងពីរទន្ទឹមគ្នា នៅទីតាំងចាប់ផ្តើម (សូមមើលរូបខាងក្រោម) - ចុចថតរូប - រំកិលតួដែលឈរនៅក្រោយទៅមុខ - ចុចថតរូប​ - រំកិលតួដែលឈរនៅមុខទៅមុខ - ចុចថតរូប​ - បន្តធ្វើសកម្មភាពដដែលៗ (រហូតដល់ទីតាំងឈប់) ចំណាំ៖ ចម្ងាយរំកិលរបស់តួអាចប្រែប្រួលទៅតាមសាច់រឿង។ https://videopress.com/v/amqilAFb?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true Sample video How to make a stop motion’s motion of two characters walk together Note: This is an idea and method of Chantchhaya. How to - Set … Continue reading គំរូចលនា Stopmotion តួពីរដើរទន្ទឹមគ្នា

ប្រភេទវីដេអូពាណិជ្ជកម្មសម្រាប់ធ្វើឲ្យអតិថិជន មានថវិកា ១០០ ដុល្លារ

បើសិនអតិថិជនមានថវិកាត្រឹមតែ ១០០ ដុល្លារសហរដ្ឋ, មាតិកាវីដេអូពាណិជ្ជកម្មដែលអាចធ្វើបាន គួរតែមានពីរ: - ប្រភេទប្រើរូបភាព  - ប្រភេទ stop motion ចំពោះប្រភេទទី ១, លោកអ្នកត្រូវការរូបភាពផលិតផល ហើយលោកអ្នកអាចយកមកច្នៃឲ្យមានចលនាដោយប្រើកម្មវិធីឌីជីថលជាជំនួយ។ ទាក់ទងនឹងតើធ្វើយ៉ាងណាដើម្បីបានរូបភាព, នោះអាស្រ័យលើលោកអ្នកចរចាជាមួយនឹងអតិថិជន។ ចំពោះប្រភេទទី ២, លោកអ្នកត្រូវការផលិតផលនោះពិតៗ, មិនមែនរូបភាពទេ, ហើយលោកអ្នកត្រូវចេះផលិតវីដេអូបែប stop motion ដែលលោកអ្នកអាចរៀនបានតាមវីដេអូអនឡាញបាន។ ទាក់ទងនឹងថេរវេលាវីដេអូ, នោះអាស្រ័យលើការចរចា រវាងលោកអ្នក ដែលជាអ្នកផ្តល់សេវាកម្ម និងអតិថិជនរបស់លោកអ្នក៕ https://dai.ly/x9psbey

រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស» ២

និពន្ធដោយ ភូ ចរិយា ក្រៅពីវីឡានៅក្នុងក្រុង, បុរសម្នាក់ដែលជាអ្នកមានមានដីមួយកន្លែងនៅខេត្តជាប់នឹងសមុទ្រ។ ដោយសារតែខ្វះទុនបង្វិលមុខរបរ, បុរសនោះសម្រេចចិត្តលក់ដី។ ក្រោយពីដាក់ស្លាកលក់អស់ពីរខែ. បុរសអ្នកមានបានទទួលដំណឹងពីអ្នកនៅចាំដីថាមានគេចង់ទិញដី ប៉ុន្តែគេចង់និយាយលក្ខខណ្ឌបង់ប្រាក់ជាមួយគាត់ដោយផ្ទាល់។ មិនបង្អង់ បុរសអ្នកមានបានបរឡានទៅជួប។ ពេលទៅដល់ គាត់ឃើញអ្នកទិញជាយាយចាស់ម្នាក់មានស្ពាយបង្វិចកញ្ចាស់នឹងស្មា និងមានឆ្កែមួយក្បាល។ យាយចាស់បាននិយាយថា គាត់គ្មានលុយទាំងដុលមកទិញទេ. គាត់សុំទិញម្តងមួយម៉ែត្របួនជ្រុង ហើយនិងបង់ប្រាក់ទិញក្នុងរវាងបីថ្ងៃម្តង។ បុរសអ្នកមានអេះអុញ ដោយសារតែគាត់ចង់បានលុយដុំ តែដោយមើលទៅយាយចាស់គួរឲ្យអាណិត, គាត់ក៏យល់ព្រម តែគាត់បញ្ជាក់ថា ធ្វើកិច្ចសន្យាផ្ទាល់មាត់បានហើយ. លុះបង់គ្រប់ចំនួនទើបទៅផ្ទេរកម្មសិទ្ធិនៅរដ្ឋអំណាច។ យាយចាស់យល់ព្រម រួចក៏បង់ប្រាក់ថ្លៃដីមួយម៉ែត្របួនជ្រុង។ ខាងបុរសអ្នកមានដែលជាម្ចាស់ដីបានវាស់ដីឲ្យយាយចាស់ ដោយដាក់ឈើបួនជាសម្គាល់ព្រំដី។ បីថ្ងៃក្រោយ យាយចាស់បង់ប្រាក់ថ្លៃមួយម៉ែត្របួនជ្រុងទៀត, តាមរយៈអ្នកចាំដី, ហើយបុរសអ្នកមានក៏មកពង្រីកបង្គោលព្រំដី។ ដោយឃើញយាយចាស់បង់ទៀងពេល, បុរសអ្នកមានក៏កើតចិត្តវៀច​ដោយគិតថា កិច្ចសន្យាដែលគាត់ធ្វើជាមួយនឹងយាយចាស់ជាកិច្ចសន្យាផ្ទាល់មាត់, បើសិនគាត់ប្រែក្រឡាស់ ក៏គ្មានបញ្ហាឡើយ ព្រោះគ្មាននរណាដឹងឮរឿងនេះទេតាំងពីដើមមក, មានតែអ្នកចាំដី ហើយអ្នកចាំដីជាមនុស្សរបស់គាត់ ដូច្នេះគាត់អាចបញ្ចុះបញ្ចូលគេបាន។ ម៉្យាងទៀត យាយនេះចាស់ទ្រុឌទ្រោម គ្មានកូនគ្មានចៅ មានតែឆ្កែ ហើយឆ្កែនោះទៀតសោតក៏ចាស់ និងស្គមស្គាំង។ សរុបមក គាត់ជឿថា យាយចាស់មិនអាចយកឈ្នះគាត់បានឡើយ។ គិតឃើញដូច្នេះហើយ បុរសអ្នកមានក៏ទៅលួងលោមអ្នកចាំដីឲ្យព្រមផ្សំគំនិតជាមួយគាត់។ ពេលយាយចាស់បង់ជិតគ្រប់ចំនួន, … Continue reading រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស» ២