និពន្ធដោយ ភូ ចរិយា អូនតែងតែយល់សប្តិឃើញបង។ យប់ណាក៏ដូចយប់ណា, បងតែងតែលេចក្នុងសុបិនរបស់អូនជានិច្ច។ ហើយអូនតែងត្រឡប់ខ្នើយដើមី្បឲ្យបងយល់សប្តិឃើញអូនដែរ។ នោះអំឡុងពួកយើងស្រឡាញ់គ្នា។ ពេលបងដើរចេញពីអូន, អូននៅតែយល់សប្តិឃើញបង។ អូនក្រោកឡើងកណ្តាលយប់ រួចស្រក់ទឹកភ្នែក។ អូនខាំមាត់រហូតដល់ឈាម «ទោះយ៉ាងណា មិនអាចឲ្យយល់សប្តិឃើញបងទៀតទេ»។ អូនបោះខ្នើយចោល ដើមី្បកុំឲ្យឃើញបងក្នុងសុបិន។ អូនសុខចិត្តគ្រេចក, ក៏មិនចង់ឃើញបងទៀតដែរ។ ទោះគ្មានខ្នើយ, ក៏នៅតែយល់សប្តិឃើញបង ប៉ុន្តែអូនត្រូវតែដេកអត់ខ្នើយ។ អូនដេកអត់ខ្នើយកើយរហូតដល់អូនធ្លាប់។ បន្ទាប់មក បងក៏បានព្រាត់ប្រាសចេញពីសុបិនរបស់អូន។ ៥ ឆ្នាំកន្លង.. បងដូចត្រូវរុយធាក់ងាប់បាត់ហើយ។ ថ្ងៃមួយ មិត្តភក្តិអូនសួរ «យប់មិញយល់សប្តិឃើញអី?» អូនភ្លេចឲ្យឈឹង អូនដឹងថាអូនយល់សប្តិ តែមិនដឹងថាយល់សប្តិឃើញអី។ ពេលយប់ អូនក៏យកខ្នើយមកកើយ។ ជាខ្នើយដែលអូនញាត់ក្នុងទូដាក់ខោស្ល៊ីបអស់ ៥ ឆ្នាំ។ ព្រឹកឡើង អូនក៏ចាំថាអូនបានយល់សប្តិឃើញ idol របស់អូន។ ប៉ុន្មានថ្ងៃមុន ពួកយើងជួបគ្នាដោយចៃដន្យ។ បងមកកេះកៀវ ហើយសួរថា «តើអូនដឹងទេ? បងយល់សប្តិឃើញអូនរាល់យប់។» អូនក៏តបទៅបងវិញថា «អូនរវល់យល់សប្តិឃើញជ្រូកប៉ូលីន៕»
Tag: chakriya phou
គំរូរបាយការណ៍បញ្ហា និងដំណោះស្រាយ
វីធីសាស្ត្រក្នុងប្រអប់សរុបរបស់របាយការណ៍ប្រជុំបែបថ្មី មិនមែនជាវិធីសាស្ត្រដោះស្រាយទេ។ វាជាវិធីសាស្ត្រសាកល្បងតែប៉ុណ្ណោះ។ ក្រោយពេលសាកល្បងហើយ ទើបដឹងថាវិធីនេះប្រើការបានឬមិនបាន។ គោលដៅច្នៃរបាយការណ៍៖ ១. ដើមី្បធ្វើបច្ចុប្បន្នភាព និងបង្កើនចំណេះដឹងរបស់បុគ្គលិក ២. ដើមី្បកាត់បន្ថយពេលវេលាដោះស្រាយបញ្ហា
គំរូលិខិតលក់រថយន្ត (សម្រាប់កាប់សាច់)
លិខិតលក់រថយន្ត នាងខ្ញុំឈ្មោះ.................... ភេទ...... ថ្ងៃខែឆ្នាំកំណើត................. ដែលមានអាសយដ្ឋាននៅ ផ្ទះលេខ.... ផ្លូវ..... សង្កាត់..... ខណ្ឌ..... រាជធានីភ្នំពេញ បានលក់រថយន្តមួយគ្រឿង ម៉ាក........... ពណ៌.......... ដែលមាន៖ ស្លាកលេខ : លេខសាក់ស៊ី : លេខម៉ាស៊ីន : លតាប័ត្រលេខ : ឲ្យទៅឈ្មោះ……. ភេទ….. ថ្ងៃខែឆ្នាំកំណើត……. អាសយដ្ឋាននៅផ្ទះលេខ.... ផ្លូវ..... សង្កាត់..... ខណ្ឌ..... រាជធានីភ្នំពេញ ក្នុងតម្លៃ ......... USD (.............ដុល្លារអាម៉េរិក) ដោយរថយន្តនេះលក់ដើមី្បយកទៅកាប់សាច់ (មិនអាចប្រើប្រាស់លើដងផ្លូវបាន)។ ក្នុងករណីដែលភាគីអ្នកទិញយករថយន្តនេះទៅប្រើប្រាស់លើដងផ្លូវ ភាគីអ្នកទិញជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើមានបញ្ហាអ្វីកើតឡើង ដោយមិនជាប់ពាក់ព័ន្ធនឹងភាគីអ្នកលក់ឡើយ។ ដោយឡែក នៅថ្ងៃក្រោយ បើមានជនណាមកអះអាងថារថយន្តខាងលើជារបស់ខ្លួន នាងខ្ញុំ.................. សុំទទួលខុសត្រូវចំពោះមុខច្បាប់។ ថ្ងៃ......................ខែ.............ឆ្នាំ..................ព.ស.......... រាជធានីភ្នំពេញ, ថ្ងៃទី...... ខែ............. គ.ស....... អ្នកទិញ សាក្សី សាក្សី … Continue reading គំរូលិខិតលក់រថយន្ត (សម្រាប់កាប់សាច់)
ចង់ក្លាយជាអ្នកចម្រៀង ដោយមិនបាច់ទៅរកក្រុមហ៊ុន
យ៉ាយ៉ា ១ : ពួកម៉ាក, ជួយប្រាប់ពីវិធីដើមី្បឲ្យក្លាយជាអ្នកចម្រៀងបន្តិចមើល។ យ៉ាយ៉ា ២ : ច្រៀងហើយថតសំឡេងហ្នឹង រួចយកទៅរកក្រុមហ៊ុនចម្រៀងទៅ។ យ៉ាយ៉ា ១ : ចង់បានវិធីដែលមិនបាច់ទៅរកក្រុមហ៊ុន។ យ៉ាយ៉ា ២ : វាមិនងាយទេ ប៉ុន្តែមិនមែនថាមិនអាចទៅរួចដែរ។ ដូចគ្នាធ្លាប់ប្រាប់ ប្រើបណ្តាញសង្គមជួយផ្សព្វផ្សាយ។ ដំបូងបង្កើតគណនីបណ្តាញសង្គម (វីដេអូ), បន្ទាប់មកទៅរកគ្រូជំនាញ ហើយសួរចំណុចសំខាន់ៗ ឧទាហរណ៍ ដើមី្បបានដង្ហើមវែង ត្រូវធ្វើម៉េច។ បន្ទាប់មក ឯងមកហាត់ ដោយថតវីដេអូពេលឯងហាត់ហ្នឹង រួចយកទៅដាក់លើគណនីរបស់ឯង។ ឯងគួរដាក់គ្រប់ដំណាក់កាលនៃការហ្វឹកហាត់ មិនថាហាត់សំឡេង, ហាត់ច្រៀង, ឬហាត់រាំក៏ដោយ។ យ៉ាយ៉ា ១ : តើមានប្រសិទ្ធភាពឬទេ? យ៉ាយ៉ា ២ : ទាល់តែសាកទើបដឹង៕ ** ** * How to be a singer without going to … Continue reading ចង់ក្លាយជាអ្នកចម្រៀង ដោយមិនបាច់ទៅរកក្រុមហ៊ុន