ភាពភ័យខ្លាចរបស់អតិថិជន

រាល់អតិថិជនតែងតែមានភាពភ័យខ្លាច។ ភាពភ័យខ្លាចកើតមកពីបទពិសោធកន្លងមក។ ឧទាហរណ៍ អតិថិជនម្នាក់ស្រឡាញ់អាវមួយ។ ចិត្តគាត់ចង់ទិញ តែពេលឃើញម៉ាករបស់អាវជាម៉ាកដែលគាត់មិនធ្លាប់ឮ ស្រាប់តែគាត់លែងចង់បានភ្លាមមួយរំពេច។ នេះដោយសារតែគាត់ធ្លាប់ទិញអាវម៉ាកដែលគាត់មិនធ្លាប់ស្គាល់ ហើយអាវនោះពាក់មិនបានប៉ុន្មានដងផង ក៏ខូច, ហើយមានអាវខ្លះនាំបញ្ហាដល់ស្បែករបស់គាត់។  ដូច្នេះក្នុងនាមជាម្ចាស់ផលិតផល, សេវាកម្ម ឬអ្នកបង្កើតមាតិកាតាមអនឡាញ លោកអ្នកគួរត្រៀមយុទ្ធសាស្ត្រដើម្បីកុំឲ្យអតិថិជនកើតការភ័យខ្លាចចំពោះផលិតផល, សេវាកម្ម ឬមាតិការបស់ខ្លួន៕ ** ** * Fear of customers Every customer is always having a fear related to buying.  Fear comes from experiences. For example, a customer loves a shirt. She wants to buy it but when she sees the brand … Continue reading ភាពភ័យខ្លាចរបស់អតិថិជន

ន័យរបស់ Convenience ក្នុង Marketing

Convenience ប្រែជាភាសាខ្មែរថា «ភាពងាយស្រួល»។ នៅក្នុង Marketing, Convenience សំដៅដល់ភាពងាយស្រួល ដែលម្ចាស់ផលិតផលឬសេវាកម្មផ្តល់ឲ្យអតិថិជន ទាំងក្នុងការរក, ការប្រើប្រាស់ និងការទទួលបានអត្ថប្រយោជន៍ពីផលិតផលឬសេវាកម្ម។ ឧទាហរណ៍ បើយើងមានផលិតផលមួយ ហើយអតិថិជនចង់ទិញ ហើយគាត់អាចរកបានសឹងនៅគ្រប់កន្លែង មិនថានៅផ្សារទំនើប, ផ្សារទូទៅ, Mart, នោះហើយដែលហៅថា ការផ្តល់ភាពងាយស្រួលដល់អតិថិជន។ មួយទៀត ពេលចង់ប្រើផលិតផល អតិថិជនគ្រាន់តែហែកថង់ស្រោបផលិតផល, រួចមួលគម្រប ហើយគម្របទៀតសោតមិនពិបាកបើក ដោយគ្រាន់តែមួលមួយឆាច់គឺបើកបាន, នោះចាត់ជា Convenience ហើយ។ នៅមានការដាក់កាលបរិច្ឆេទផុតកំណត់លើផលិតផលនៅទីតាំងដែលអតិថិជនងាយនឹងរកឃើញ, ការដាក់ព័ត៌មានស្តីពីរបៀបប្រើប្រាស់ជាប់ជាមួយនឹងផលិតផល, ភាសា តួអក្សរ ទំហំអក្សរនៅក្នុងសេចក្តីណែនាំពីរបៀបប្រើផលិតផល, អត្ថប្រយោជន៍ និងចំណុចដែលត្រូវប្រុងប្រយ័ត្ន។ សូមី្បតែរបៀបដោះស្រាយបញ្ហាជូនអតិថិជនក៏ត្រូវបានចាត់ជា Convenience ក្នុង Marketing ដែរ។ សរុបមក Convenience ក្នុង Marketing ជាការធ្វើឲ្យអតិថិជនពេញចិត្តទាំងស្រុង ទាំងលើការទិញ និងប្រើប្រាស់ផលិតផលឬសេវាកម្ម៕ ** ** * Meaning of ‘Convenience’ in … Continue reading ន័យរបស់ Convenience ក្នុង Marketing

តើវិក្កយបត្រ និងបង្កាន់ដៃបង់ប្រាក់ខុសគ្នាឬដូចគ្នា?

វិក្កយបត្រ ជាភាសាអង់គ្លេសហៅថា Invoice។ បង្កាន់ដៃបង់ប្រាក់ ជាភាសាអង់គ្លេសហៅថា Receipt។ ទាំងពីរនេះមានតួនាទីខុសគ្នា។ ឧទាហរណ៍ គ្រឹះស្ថានបោះពុម្ពផ្សាយសៀវភៅ ក មានសៀវភៅ ១០ ចំណងជើង។ អង្គការ ខ បានបញ្ជាទិញសៀវភៅទាំង ១០ ចំណងជើងនោះ ដោយក្នុងមួយចំណងជើងយក ១០ ក្បាល សរុប ១០០ ក្បាល។ នៅពេលបញ្ជូនសៀវភៅទៅដល់ទីតាំងរបស់ ខ, ក ត្រូវយកវិក្កយបត្រ (invoice) ទៅឲ្យ ខ ដើមី្បទូទាត់លុយ។ បន្ទាប់ពីទទួលបានលុយពី ខ ហើយ, ក ត្រូវចេញបង្កាន់ដៃបង់ប្រាក់ (receipt) ទៅឲ្យ ខ ដើមី្បបញ្ជាក់ថាខ្លួនបានទទួលលុយពី ខ ថ្លៃសៀវភៅ ១០០ ក្បាលនេះរួចហើយ។ នេះជាដំណើរការប្រើប្រាស់វិក្កយបត្រ និងបង្កាន់ដៃបង់ប្រាក់។ មិនថាអាជីវករខ្នាតតូច, មធ្យម ឬធំទេ គួរយល់ដឹងពីចំណុចនេះ ព្រោះទីមួយ ដើមី្បជួយដល់ការគ្រប់គ្រងអាជីវកម្ម និងទីពីរ ទាក់ទងនឹងការបង់ពន្ធផងដែរ៕