គន្លឹះសម្រាប់ MC បង្ការការភ្លេចឬហៅច្រឡំលេខរៀងឈ្មោះ ក្នុងពិធីប្រគល់មេដាយ

នេះជាបទពិសោធ និងវិធីសាស្ត្រផ្ទាល់ខ្លួន ដែលធ្លាប់ធ្វើជា MC ក្នុងពិធីប្រគល់មេដាយជូនអ្នកធ្វើការ ដែលមានចំនួនលើសពីមួយរយនាក់។ ភាពទូទៅ - MC ទទួលបានក្រដាសឈ្មោះអ្នកត្រូវទទួលមេដាយ នៅថ្ងៃកម្មវិធីតែម្តង។ - ក្រដាសឈ្មោះអ្នកទទួលមេដាយត្រូវបានព្រីនលើក្រដាស A4, បែបportrait។ - ក្រដាសឈ្មោះអ្នកទទួលមេដាយមាន ២ បែប។ របៀបពិនិត្យ និងកែសម្រួលលេខរៀងក្នុងក្រដាសឈ្មោះ - បើបានក្រដាសឈ្មោះបែបទីមួយ នោះមិនបាច់កែសម្រួលអ្វីឡើយ។ - បើបានក្រដាសឈ្មោះបែបទី២ នោះត្រូវដាក់លេខរៀងដោយខ្លួនឯងជាថ្មី គឺដាក់លេខរៀងបន្តគ្នាដូចក្រដាសឈ្មោះបែបទីមួយ។ របៀបគ្រប់គ្រងក្រដាសឈ្មោះ និងការហៅឈ្មោះនៅក្នុងកម្មវិធី - ជាធម្មតា MC កាន់ក្រដាសនៅដៃមួយ ដៃមួយទៀតកាន់មេក្រូ។ - តាមរបៀបរបប, MC មិនអាចបត់ក្រដាសដែលកាន់នៅនឹងដៃឡើយ។ - ទោះមានប៊ិចក៏គ្មានពេលគូសចំណាំលេខរៀងឈ្មោះដែរ ព្រោះឈ្មោះមួយៗដែលត្រូវហៅឲ្យឡើងវេទិកា មានគម្លាតពីគ្នាត្រឹមពី ១ ទៅ ២ វិនាទីប៉ុណ្ណោះ។ វិធីសាស្ត្រ - កាត់ក្រចកមេដៃឲ្យចេញជារាងស្រួច។ - ពេលកាន់ក្រដាសគឺតម្រង់ចុងក្រចកទៅរកលេខរៀង។ - ចុងក្រចកតម្រង់ទៅរកលេខរៀងមួយណា ត្រូវហៅឈ្មោះហ្នឹង៕ … Continue reading គន្លឹះសម្រាប់ MC បង្ការការភ្លេចឬហៅច្រឡំលេខរៀងឈ្មោះ ក្នុងពិធីប្រគល់មេដាយ

តើអ្វីទៅជា «ជំនួយស្មារតី» ក្នុងការងាររដ្ឋបាលស្ថាប័នរដ្ឋ?

ជំនួយស្មារតី ជាកំណត់សម្គាល់ ឬកំណត់ចំណាំនូវចំណុច និងរឿងដែលត្រូវលើកនៅក្នុងកិច្ចប្រជុំ។ ជាទូទៅ មានតែថ្នាក់ដឹកនាំប្រើពាក្យ «ជំនួយស្មារតី» នេះ។ ដោយឡែកអ្នកផ្សេងៗច្រើនតែប្រើពាក្យថា 'Note' តាមភាសាអង់គ្លេស ដែលប្រែមកជាភាសាខ្មែរថា «សម្គាល់» ឬ «ចំណាំ» ហ្នឹងឯង។ ថ្វីដ្បិតតែថ្នាក់ដឹកនាំជាអ្នកប្រើជំនួយស្មារតី តែជាធម្មតាគឺខាងជំនួយការឬក្រុមជំនួយការជាអ្នករៀបចំឲ្យ។ មុនពេលប្រជុំ ថ្នាក់ដឹកនាំនឹងហៅជំនួយការទៅជួប រួចប្រាប់ពីអ្វីដែលគាត់ចង់និយាយ។ ជំនួយការនឹងកត់ត្រានូវសម្តីរបស់ថ្នាក់ដឹកនាំ រួចយកមករៀបចំនៅក្នុងកុំព្យូទ័រ។ ជិតដល់ថ្ងៃប្រជុំ ជំនួយការនឹងចូលទៅជួបថ្នាក់ដឹកនាំ ដោយយកសេចក្តីព្រាងជំនួយស្មារតីដែលបាន print រួច ទៅដាក់ជូនដើមី្បពិនិត្យ។ ក្រោយពីអានរួច ថ្នាក់ដឹកនាំនឹងប្រាប់ថា គួរលុបត្រង់នេះ, គួរថែមថយត្រង់នេះ ឬសម្រេចថាយក ដោយមិនបាច់កែ។ ការធ្វើ «ជំនួយស្មារតី» មិនបានទាមទារនូវរបៀបរបបផ្លូវការនោះទេ។ សំខាន់នៅក្នុងក្រដាសត្រូវមានចំណងជើង, កាលបរិច្ឆេទប្រជុំ, ទីកន្លែងប្រជុំ, ប្រធានបទត្រូវប្រជុំ, និងរឿងដែលថ្នាក់ដឹកនាំត្រូវនិយាយ ដោយដាក់ជាចំណុចៗ និងសរសេរសង្ខេបខ្លីៗ។ សារប្រយោជន៍នៃការធ្វើ និងប្រើជំនួយស្មារតី គឺ៖ មិនច្រឡំប្រធានបទកិច្ចប្រជុំ មិនភ្លេចចំណុចសំខាន់ៗដែលត្រូវនិយាយក្នុងកិច្ចប្រជុំ កាត់បន្ថយការនិយាយរឿងក្រៅផ្លូវការ ដែលនាំឲ្យចំណាយពេលប្រជុំឥតប្រយោជន៍៕