ម៉ង និង ហ្មង គួរសរសេរមួយណា?

រហូតមកទល់ពេលនេះ បញ្ហាសរសេរ «ម៉ង» និង «ហ្មង» នៅតែជាចំណោទចំពោះខ្ញុំ។ តួយ៉ាង ៖ «គួរចាំទៀតទេ?» «មិនបាច់ចាំទេ! ពួកយើងទៅម៉ងទៅ។» នៅក្នុងឃ្លា-ប្រយោគនេះ បើខ្ញុំសរសេរជាអក្សរ ខ្ញុំនឹងសរសេរ «ម៉ង»។ ភាគច្រើន គេសរសេរ «ហ្មង»។ ខ្ញុំអត់ថាគេខុសទេ តែគេចូលចិត្តថាខ្ញុំខុស។ ធម្មតាមនុស្សយើងពេលគេថាខុស តែងតែសួរពីមូលហេតុ «ហេតុអីថាខ្ញុំសរសេរខុស? មានអំណះអំណាងអ្វី?» ពួកគេមិនឆ្លើយសំនួររបស់ខ្ញុំ ហើយពេបមាត់ឲ្យខ្ញុំវិញ។ ឬក៏គេឆ្លើយដែរ តែចម្លើយរបស់គេ ខ្ញុំស្តាប់ទៅ យល់ថាមិនសូវត្រូវ។ បើកាលខ្ញុំនៅជាកូនក្មេង ទើបចូលរៀនថ្នាក់ទី ១ នោះគ្រូបង្រៀនអ្វីឬនរណាប្រាប់អ្វី ខ្ញុំនឹងជឿ ហើយខ្ញុំនឹងធ្វើតាម។ ប៉ុន្តែខ្ញុំរៀនចប់បរិញ្ញាហើយ ខ្ញុំត្រូវការគិត, ត្រូវការពិចារណា, ត្រូវការស្រាវជ្រាវ, និងត្រូវការហេតុផល និងអំណះអំណាងដែលច្បាស់លាស់, ជាក់ច្បាស់, មិនមែនគ្រាន់តែនិយាយឲ្យខ្ញុំស្តាប់ ខ្ញុំក៏ត្រូវជឿ និងធ្វើតាមទេ ជាពិសេសរឿងដែលទាក់ទងនឹងអក្សរសាស្ត្រ, ប្រវត្តិសាស្ត្រជាដើម។ ខ្ញុំបានសម្រេចចិត្តសរសេរពាក្យ «ម៉ង» មិនមែន «ហ្មង» ដោយពឹងផ្អែកលើការស្រាវជ្រាវរបស់ខ្ញុំ៖ ១. ពាក្យដែលប្រជាជនចូលចិត្តនិយាយ … Continue reading ម៉ង និង ហ្មង គួរសរសេរមួយណា?