គម្រោងរឿង «និទានស្នេហ៍ចាប និងត្រី»

ចំណងជើង ៖ និទានស្នេហ៍ចាប និងត្រី និពន្ធដោយ ៖ ភូ ចរិយា សង្ខេប «អាចេប» ជាចាបដែលខ្ជិលជាងគេនៅក្នុងព្រៃ។ វាដេកទ្រមក់ទាល់តែថ្ងៃរះ ហើយវាចូលចិត្តរកស៊ីតែម្តុំជុំវិញដើមឈើដែលសម្បុករបស់វាតាំងនៅ។ ដោយសារតែលែងមានចំណី អាចេបត្រូវបង្ខំចិត្តហើរចេញទៅរកចំណីឆ្ងាយពីសម្បុក។ វាបានហើរមកដល់បឹងមួយ ដែលមានត្រីជាច្រើនកំពុងហែល។ ក្នុងចំណោមត្រីទាំងនោះ មានត្រីញីមួយក្បាលស្រស់ស្អាតជាងគេឈ្មោះ «នាងមាស»។ អាចេបបានបង្ហាញថា វាមានចិត្តប្រតិព័ទ្ធចំពោះនាង។ ចំណែកនាងមាសក៏ឲ្យសញ្ញាថា នាងក៏មានចិត្តចំពោះអាចេបដែរ។ ពួកគេទាំងពីរបានសម្រេចចិត្តរៀបការជាមួយគ្នា ដោយមានសត្វទាំងឡាយនៅក្នុងព្រៃមកចូលរួមអបអរ និងធ្វើជាសាក្សី។ ក្រោយរៀបការរួច អាចេប និងនាងមាសតាំងលំនៅនៅបឹងនោះ ដោយនាងមាសនៅក្នុងទឹក ឯអាចេបនៅលើដើមឈើដែលនៅប្របមាត់បឹងនោះ។ រៀងរាល់ថ្ងៃ អាចេបហើរទៅរកចំណីមកទម្លាក់ទៅក្នុងទឹកឲ្យនាងមាស ហើយពេលយប់ វាស្រែកច្រៀងបំពេរនាងមាសឲ្យដេក។ ថ្ងៃមួយ អាកាសធាតុស្រាប់តែប្រែជាក្តៅខ្លាំង។ បឹងដែលនាងមាសនៅបានរីងរួមតូច។ ត្រីងាប់អស់ នៅសល់តែនាងមាសមួយ។ សត្វទាំងឡាយបាននាំគ្នាភៀសខ្លួនចេញពីព្រៃ។ នៅតែអាចេប។ នាងមាសបានប្រាប់ឲ្យអាចេបទៅជាមួយនឹងសត្វផ្សេងៗទៅ តែអាចេបមិនព្រម។ ដោយមើលទៅថ្ងៃកាន់តែក្តៅខ្លាំង ទាំងអាចេប និងនាងមាសយល់ថាគ្មានសង្ឃឹមនឹងបានរស់, ទាំងពីរនាក់ក៏សម្រេចចិត្តសារភាពប្រាប់គ្នា ជាពិសេសគឺចេតនាពិតនៅពីក្រោយការរៀបអាពាហ៍ពិពាហ៍៕ ** ** * Title : … Continue reading គម្រោងរឿង «និទានស្នេហ៍ចាប និងត្រី»

គម្រោងរឿង «ស្តេចលេខា»

ចំណងជើង ៖ ស្តេចលេខា និពន្ធដោយ ៖ ភូ ចរិយា សង្ខេប «រេខានី» មានអាយុ ២៥ ឆ្នាំ។ នាងត្រូវបានលោក អៀម ថូ, អគ្គនាយកក្រុមហ៊ុនខ្មែរ, អញ្ជើញមកធ្វើជាលេខាផ្ទាល់របស់កូនប្រុស «មុទ្ធា» ដែលទើបតែត្រឡប់មកពីបរទេស។ លោកអៀម ថូ ចង់ឲ្យកូនប្រុសកាន់តំណែងអគ្គនាយកប្រតិបត្តិ តែម្ចាស់ភាគហ៊ុនដទៃមិនសូវគាំទ្រ ព្រមទាំងមានគូប្រជែង គឺកូនប្រុសរបស់ម្ចាស់ភាគហ៊ុនម្នាក់ឈ្មោះ «ណារ៉ុន» ផងនោះ ដូច្នេះក្រុមហ៊ុនសម្រេចឲ្យមុទ្ធា និងណារ៉ុនប្រកួតគ្នាដោះស្រាយគម្រោងមួយរបស់ក្រុមហ៊ុនដែលគាំងអស់ជាច្រើនខែ។ ពួកគេមានរយៈពេលបីខែ។ បើអ្នកណាដោះស្រាយបាន អ្នកនោះនឹងបានធ្វើជាអគ្គនាយកប្រតិបត្តិ។ លោកអៀម ថូ ទុកចិត្តលើរេខានី ព្រោះតែគាត់ធ្លាប់រៀនជាមួយម្តាយនាង និងធ្លាប់ដឹងថាម្តាយនាងជាអតីតស្តេចលេខា ហើយបានផ្ទេរវិជ្ជាជាស្តេចលេខាទៅឲ្យរេខានីដែលជាកូន។ ក្នុងរយៈពេលបីខែនេះ មុទ្ធា និងរេខានីប្រែពីមនុស្សមិនធ្លាប់ស្គាល់គ្នាទៅជាចៅហ្វាយ និងកូនចៅ, ពីការមិនទុកចិត្តទៅជាការយល់ និងជឿជាក់លើគ្នា និងរហូតដល់បង្កើតជាចំណងស្នេហ៍។ ពួកគេរួបរួមគ្នាដោះស្រាយគ្រប់បញ្ហា និងរឿងរ៉ាវដែលកើតមាន ជាពិសេសក្រោយការបង្ហាញខ្លួនរបស់ «កន្និដ្ឋា» ដែលរៀនចប់ផ្នែកលេខាពីបរទេសមកចូលរួមជាមួយណារ៉ុន៕ ** ** * Title : … Continue reading គម្រោងរឿង «ស្តេចលេខា»

រឿង «បាយ»

និពន្ធដោយ ភូ ចរិយា «កូនឃ្លានបាយ។» កូននិយាយ។ «អង្គុយចុះ។ ចាំប៉ាឲ្យគេដួសមកឲ្យ។» ឪពុកនិយាយ។ «អង្គុយចុះទៅ។ ចាំម៉ាក់ដួសឲ្យ។» ម្តាយនិយាយ។ «ទេ។» កូននិយាយ «កូនចង់ដួសដោយខ្លួនឯង។» «ម៉ាក់មិនចង់ឲ្យកូនលំបាកទេ។» ម្តាយពោល។ «ម៉េចក៏មិនឆ្លាតសោះអ៊ីចឹង។» ឪពុកពោល។ កូនក្រោកឈរឡើងនិយាយទៅកាន់ម្តាយ «កូនមិនខ្លាចលំបាកទេ។ កូនចង់ដួសបាយដោយខ្លួនឯង, ចង់ដាំបាយដោយខ្លួនឯង ហើយចង់ទៅដាំស្រូវដោយខ្លួនឯងទៀត។» រួចងាកទៅរកឪពុកព្រមទាំងពោលយ៉ាងម៉ឺងម៉ាត់ «កូនពិតជាមិនឆ្លាតមែន ហេតុដូច្នេះទើបកូនត្រូវរៀនឲ្យចេះគ្រប់យ៉ាង ដើមី្បឲ្យក្លាយជាមនុស្សឆ្លាត៕»

រឿង «កន្សែងសហោះចូលតាមបង្អួច»

និពន្ធដោយ ភូ ចរិយា រឿងនេះកើតឡើងពេលខ្ញុំរៀនថ្នាក់ទី ៩។ ខ្ញុំរស់នៅជាមួយប៉ាម៉ាក់។ ផ្ទះយើងរកស៊ីលក់ថ្នាំពេទ្យ។ អ្នកជិតខាងមកទិញច្រើន។ ក្នុងចំណោមនោះមានម៉ូយឈ្មោះម៉ែអាឡាង រស់នៅផ្ទះជាន់ទីពីរ នៅម្ខាងទៀតនៃផ្លូវ។ តាមពិតគាត់មិនមែនឈ្មោះហ្នឹងទេ តែគេហៅគាត់បែបនេះដោយសារតែកូនគាត់ឈ្មោះ អាឡាង។ ម៉ែអាឡាងមិនមែនមានកូនតែមួយទេ គាត់មានប្អូនអាឡាងម្នាក់ទៀត ដែលទើបតែអាយុប្រាំបួនខែ។ និយាយពីអាឡាងវិញ វាមានអាយុប្រហាក់ប្រហែលខ្ញុំ ហើយវា និងខ្ញុំរាប់គ្នាតាំងពីតូចមក។ មានរឿងអីក៏វាមកប្រាប់ខ្ញុំ ហើយខ្ញុំមានរឿងអីក៏ទៅប្រាប់វា។ ល្ងាចមួយប្រហែលជាម៉ោង ៦ មានរទេះនំគូឆាយចៀនឈប់នៅមុខផ្ទះ។ ម៉ាក់ទៅទិញ ហើយខ្ញុំក៏រត់ទៅទិញជាមួយគាត់។ ពេលម៉ាក់កំពុងប្រាប់ឲ្យមីងអ្នកលក់ដាក់អ៊ីចេះដាក់អ៊ីចុះ ខ្ញុំឈរសម្លឹងមើលទៅផ្ទះដែលនៅថ្នល់ម្ខាងទៀតនោះ។ ពេលនោះភ្នែកខ្ញុំស្រាប់តែក្រឡេកមើលលើសំដៅទៅផ្ទះអាឡាង ហើយក៏ឃើញកន្សែងពណ៌សមួយហោះឆ្វាច់ចូលតាមបង្អួច។ ខ្ញុំរាងឆ្ងល់។ ហេតុអីទើបឆ្ងល់? ព្រោះទោះបីខ្ញុំឃើញតែមួយឆាច់ តែខ្ញុំឃើញច្បាស់។ កន្សែងពណ៌សនោះចម្លែក។ មើលទៅឃើញមិនដូចកន្សែងទូទៅទេ។ កន្សែងនោះមានលក្ខណៈស្តើងដូចផ្សែងបារី តែពណ៌សច្បាស់។ ខ្ញុំបានប្រាប់ម៉ាក់៖ «ម៉ាក់! មានកន្សែងសហោះចូលផ្ទះអាឡាងតាមបង្អួច។» ម៉ាក់ងាកមកខ្ញុំសិនមុននឹងក្រឡេកទៅមើលផ្ទះអាឡាង បន្ទាប់មកគាត់ងាកមករកខ្ញុំម្តងទៀតដោយពោលថា «អឺ!» ទើបបន្តទៅជជែកជាមួយអ្នកលក់នំគូឆាយ។ ក្នុងពេលនោះ ខ្ញុំចង់ទៅប្រាប់អាឡាងណាស់ តែដោយសារតែខ្លាចម៉ាក់ ទើបសុខចិត្តឈរស្ងៀម តែក្នុងអារម្មណ៍ចង់តែទៅប្រាប់។ បើសិនសួរថា ហេតុអី្វបានជាចង់ទៅប្រាប់? តើមានកន្សែងនោះមានអី្វសំខាន់ឬមានអី្វពិសេស? … Continue reading រឿង «កន្សែងសហោះចូលតាមបង្អួច»