ប្រធានបទ ៖ មូលហេតុដែលគេហទំព័រមិនបានចំនួនទស្សនាច្រើន ប្រភេទ ៖ បទពិសោធន៍ផ្ទាល់ខ្លួន ស្ថានភាព ៖ បញ្ចប់ បញ្ហា ៖ - មិនសូវមានចំនួនទស្សនា - កើនចំនួន Like តែមិនកើនចំនួនទស្សនា ការរកឃើញ បញ្ហាខាងលើនេះបណ្តាលមកពី៖ ១. មិនសូវមានអ្នកស្គាល់គេហទំព័រ ២. មិនសូវមានអ្នកចូលមកអាន ៣. អ្នកអាន (បរទេស) អានតាម WordPress Reader វិធីសាស្ត្រដោះស្រាយ មូលហេតុ ១ - ធ្វើការផ្សព្វផ្សាយពីគេហទំព័រតាមរយៈការធ្វើវីដេអូដាក់លើវេទិកាវីដេអូនានា មូលហេតុ ២ - ដាក់អត្ថបទដែលត្រូវនឹងតម្រូវការបច្ចុប្បន្នរបស់អ្នកអាន មូលហេតុ ៣ - គ្មានវិធីដោះស្រាយ ព្រោះតែគេហទំព័រស្ថិតក្រោមការគ្រប់គ្រងរបស់ WordPress៕ ** ** * The causes the website doesn’t gain much view … Continue reading របាយការណ៍ស្តីពីមូលហេតុដែលគេហទំព័រមិនត្រូវបានទស្សនាច្រើន
Tag: របាយការណ៍
គំរូរបាយការណ៍បញ្ហា និងដំណោះស្រាយ
វីធីសាស្ត្រក្នុងប្រអប់សរុបរបស់របាយការណ៍ប្រជុំបែបថ្មី មិនមែនជាវិធីសាស្ត្រដោះស្រាយទេ វាជាវិធីសាស្ត្រសាកល្បងតែប៉ុណ្ណោះ។ ក្រោយពេលសាកល្បងហើយ ទើបដឹងថា វិធីនេះប្រើការបានឬមិនបាន។ គោលដៅច្នៃរបាយការណ៍៖ ១. ដើមី្បធ្វើបច្ចុប្បន្នភាព និងបង្កើនចំណេះដឹងរបស់បុគ្គលិក ២. ដើមី្បកាត់បន្ថយពេលវេលាដោះស្រាយបញ្ហា
គំរូរបាយការណ៍ចូលរួមសិក្ខាសាលា (ផ្ទាល់ខ្លួន)
ខាងក្រោមនេះជាគំរូរបាយការណ៍ដែលខ្ញុំធ្វើផ្ទាល់ខ្លួន និងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ខ្ញុំចែករំលែកឲ្យលោកអ្នកសម្រាប់អានជាព័ត៌មានតែប៉ុណ្ណោះ។ ** ** * របាយការណ៍ ស្តីពី ការចូលរួមសិក្ខាសាលា «ការរៀបចំបញ្ជីពន្ធដារសម្រាប់សហគ្រាសខ្នាតតូច» កាលបរិច្ឆេទ៖ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ ទីតាំង ៖ អគារវិទ្យាស្ថាន ម៉ោង ៖ ៨ ព្រឹក ដល់ ១២:០០ រៀបចំដោយ ៖ បង្រៀនដោយ ៖ ចំនួនសិក្ខាកាម ៖ ៥២ នាក់ ខ្លឹមសាររបាយការណ៍៖ លោកគ្រូណែនាំពីខ្លួនគាត់ និងថ្លែងអំណរគុណចំពោះសិក្ខាកាម ដោយបញ្ជាក់ថា ថវិកាដែលបានទទួលពីសិក្ខាកាមនឹងយកទៅជួយដល់កុមារនៅខេត្តព្រះវិហារ។ ចំពោះគោលបំណងរបស់មេរៀន គឺ៖ - ដើមី្បឲ្យអ្នករកស៊ីមុខរបរខ្នាតតូចយល់ដឹងពីពន្ធ - ដឹង និងចេះរបៀបបង់ពន្ធ និងរៀបចំឯកសារបង់ពន្ធ បន្ទាប់មក គាត់ឲ្យសិក្ខាកាមទាំងអស់ណែនាំខ្លួន ដោយប្រាប់ឈ្មោះ, មុខរបរ, បញ្ហាមួយដែលបានជួបប្រទះក្នុងមុខរបរ និងមូលហេតុដែលមករៀន។ ក្រោយពីសិក្ខាកាមណែនាំខ្លួនរួចរាល់ គ្រូចាប់ផ្តើមធ្វើបទបង្ហាញ៖ - … Continue reading គំរូរបាយការណ៍ចូលរួមសិក្ខាសាលា (ផ្ទាល់ខ្លួន)
គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (២)
លោកអ្នកប្រហែលជាពិបាកយល់ បើសិនជាលោកអ្នកមិនធ្លាប់អានអត្ថបទ «សង្ខេបរបាយការណ៍ ៦ ប្រភេទ»។ ដូច្នេះសូមលោកអ្នកចូលអានអត្ថបទនោះសិនទៅ។ ក្នុងអត្ថបទនេះ នាងខ្ញុំមានគោលបំណងពីរ៖ ១. បង្ហាញពីគំរូសេចក្តីព្រាងរបាយការណ៍ប្រជុំក្រុមការងារ ដែលលើសពីពីរនាយកដ្ឋាន រួមជាមួយស្ថាប័ន (ខាងក្រៅ) ដែលពាក់ព័ន្ធ ២. បង្ហាញរបៀបសរសេរ (ស្ទីលសរសេរ) សេចក្តីព្រាងរបាយការណ៍ពីរយ៉ាង ដោយលើកនេះបង្ហាញពីរបៀបទី ២ សូមបញ្ជាក់៖ នេះជាគំរូឯកសារដែលនាងខ្ញុំរៀបរៀងតាមបទពិសោធការងារ និងការអង្កេតស្រាវជ្រាវផ្ទាល់ខ្លួនរបស់នាងខ្ញុំ។ នាងខ្ញុំយកមកបង្ហាញដើមី្បជាជំនួយ និងព័ត៌មានដល់លោកអ្នកដែលជាអ្នកធ្វើការរដ្ឋបាលនៅស្ថាប័នរដ្ឋ។ ក្នុងករណីលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕ ** ** * របាយការណ៍ ស្តីពី កិច្ចប្រជុំក្រុមការងារបច្ចេកទេស............... នៅថ្ងៃទី.... ខែ...... ឆ្នាំ........ វេលាម៉ោង ៩:០០នាទីព្រឹក នាសាលប្រជុំនៃ............ បានរៀបចំធ្វើកិច្ចប្រជុំក្រុមការងារបច្ចេកទេស........................ ក្រោមអធិបតីភាពរបស់ឯកឧត្តម ................... ........................................។ ជាកិច្ចចាប់ផ្តើម លោក .......................... អនុប្រធាននាយកដ្ឋាន.................... ទទួលបន្ទុកក្រុមការងារ............ នៃ.............. បានធ្វើការណែនាំ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំជូនឯកឧត្តម............... និងអង្គប្រជុំ និងគោរពអញ្ជើញឯកឧត្តម............ ដើមី្បថ្លែងនូវមតិសំណេះសំណាល និងបើកកិច្ចប្រជុំ។ … Continue reading គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (២)