នេះជាគំរូសំណើសុំព្យួរការងារ សម្រាប់អ្នកធ្វើការនៅស្ថាប័នរដ្ឋ ដែលត្រូវការព្យួរការងាររយៈពេលវែង។ វាមិនមែនជាសំណើផ្លូវការទាំងស្រុងទេ ព្រោះមិនមានគោលការណ៍ និងបែបបទការងារដូច្នេះឡើយ។ នាងខ្ញុំគ្រាន់តែរៀបរៀងសំណើនេះឡើង សម្រាប់ប្រើប្រាស់ក្នុងករណីសមគួរតែប៉ុណ្ណោះ។ ហេតុដូច្នេះសូមលោកអ្នកមេត្តាជ្រាបជាព័ត៌មាន និងយកទៅប្រើប្រាស់តាមការគួរ។ ** ** * សូមគោរពជូន លោកជំទាវប្រធាន..... កម្មវត្ថុ ៖ សំណើសុំព្យួរការងាររយៈពេលមួយឆ្នាំ ដោយមិនទទួលប្រាក់បៀវត្ស តាមរយៈ ៖ លោកប្រធាននាយកដ្ឋាន..... សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូម លោកជំទាវប្រធាន មេត្តាជ្រាបថា ដោយសារតែចង់អភិវឌ្ឍសមត្ថភាពផ្នែកស្រាវជ្រាវ នាងខ្ញុំបានដាក់ពាក្យចូលរួមក្នុងគម្រោង.... របស់អង្គការ... និងបានជាប់ជាស្ថាពរ ក្នុងមុខតំណែងជាអ្នកស្រាវជ្រាវ និងប្រមូលទិន្នន័យ។ ហេតុតែគម្រោងនេះមានរយៈពេលមួយឆ្នាំ និងតម្រូវឲ្យនាងខ្ញុំចុះទៅធ្វើការនៅខេត្ត..... ដូច្នេះនាងខ្ញុំសុំការអនុញ្ញាត និងសេចក្តីអនុគ្រោះ សុំព្យួរការងាររយៈពេលមួយឆ្នាំ ដោយក្នុងរយៈពេលមួយឆ្នាំនេះ នាងខ្ញុំសុខចិត្តមិនទទួលយកប្រាក់បៀវត្សឡើយ។ អាស្រ័យហេតុនេះ នាងខ្ញុំសូម លោកជំទាវប្រធាន មេត្តាអនុញ្ញាតឲ្យរូបនាងខ្ញុំ ដោយក្តីអនុគ្រោះផងចុះ។ សូម លោកជំទាវប្រធាន មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។
Tag: ភូ ចរិយា
គំរូសំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេច ដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
គំរូសំណើសុំទិញសម្ភារការិយាល័យ
សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញសម្ភារការិយាល័យ សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ .......... មេត្តាអនុញ្ញាត ដើមី្បទិញសម្ភារការិយាល័យមួយចំនួន សម្រាប់ប្រើប្រាស់ក្នុង .............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងសម្រេចដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
គំរូសម្តី MC មុនកម្មវិធីចាប់ផ្តើមខ្មែរ និងអង់គ្លេស
នេះជាគំរូសម្តីដែល MC គួរប្រកាសដល់ភ្ញៀវទាំងឡាយមុនកម្មវិធីចាប់ផ្តើម។ គំរូសម្តី MC នេះមានជាភាសាខ្មែរ និងជាភាសាអង់គ្លេស៕ ** តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា មេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹងប្រារព្ធក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។ ** ** * This is a sample pre-announcement that MC of an event should inform the guests. Pre announcement Excellencies, ladies and gentlemen, I would like to invite you to the seats as our ceremony will begin … Continue reading គំរូសម្តី MC មុនកម្មវិធីចាប់ផ្តើមខ្មែរ និងអង់គ្លេស