សេវាកម្មជួយសរសេរ និងរៀបចំ CV និង Cover Letter

យ៉ាយ៉ា ១ : បងប្អូនគ្នាចង់រកស៊ី តែពិបាករកមុខរបរដល់ហើយ។ ឯងជួយផ្តល់គំនិតបន្តិចទៅមើល។ យ៉ាយ៉ា ២ : គ្នាមិនអាចជួយបានទេ បើគ្នាមិនដឹងជំនាញ, បទពិសោធ ឬចំណូលចិត្តរបស់គេ។ យ៉ាយ៉ា ១ : បងប្អូនគ្នារៀនផ្នែកគ្រប់គ្រង ហើយគេធ្លាប់ធ្វើការនៅក្រុមហ៊ុនឯកជនមួយរយៈធំដែរ។ និយាយពីចំណូលចិត្ត គេគ្រាន់តែចង់រករបរអី ដែលគេអាចទាក់ទងជាមួយអតិថិជនបានតាមអនឡាញ ដោយមិនចាំបាច់ជួបមុខផ្ទាល់។ យ៉ាយ៉ា ២ : អ៊ីចឹង ឯងសាកប្រាប់គេពីសេវាកម្មជួយសរសេរ និងរៀបចំ CV និង Cover Letter លមើល។ យ៉ាយ៉ា ១ : សរសេរ និងរៀបចំ CV និង Cover Letter? យ៉ាយ៉ា ២ : អឺ។ ទោះបីថា ប្រទេសយើងរីកចម្រើន តែមានមនុស្សជាច្រើនមិនធ្លាប់ស្គាល់ពី CV និង Cover Letter សម្រាប់ដាក់ពាក្យធ្វើការហ្នឹងទេ ហើយនិងមិនដឹងរៀបចំយ៉ាងដូចម្តេច។ … Continue reading សេវាកម្មជួយសរសេរ និងរៀបចំ CV និង Cover Letter

គំរូសម្តី MC ពេលគណៈអធិបតីមកយឺត (កម្មវិធីស្ថាប័នឯកជន)

ករណីនេះយូរៗកើតមានម្តង។ ដូច្នេះ MC គួរតែត្រៀមលក្ខណៈជាមុន ដើមី្បប្រកាសប្រាប់ភ្ញៀវដែលចូលរួមកម្មវិធី។ នៅតែពាក្យដូចអត្ថបទមុនៗ, សូមមេត្តាយកទៅកែសម្រួលផង៕ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព នាងខ្ញុំសុំជម្រាបជូនថា ដោយសារតែមានកិច្ចការចាំបាច់ និងសំខាន់ដែលតម្រូវឲ្យ (ឯកឧត្តម) គណៈអធិបតីបញ្ចប់កិច្ចការនោះជាមុនសិន ហេតុដូច្នេះ កម្មវិធីបើក................នឹងត្រូវពន្យារពេលប្រមាណ ១៥ នាទី។ នាងខ្ញុំសុំឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់មេត្តារង់ចាំ។ នៅពេលដល់វេលាកម្មវិធីបើកមកដល់ នាងខ្ញុំនឹងប្រកាសគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសចូលកាន់ទីកន្លែង​។ សូមអរគុណ។ ** ** * Emcee speech sample when the event presidency is late (private sector event) Excellencies, ladies and gentlemen, … Continue reading គំរូសម្តី MC ពេលគណៈអធិបតីមកយឺត (កម្មវិធីស្ថាប័នឯកជន)

រឿង «ចម្លើយត្រង់»

និពន្ធដោយ ភូ ចរិយា នៅក្នុងថ្នាក់ទី ៣, អ្នកគ្រូបានដាក់សំណួរមួយ រួចឲ្យសិស្សទាំងអស់សរសេរចម្លើយដែលចេញពីគំនិតផ្ទាល់ខ្លួន។ សំណួរ៖ បើសិនប្អូនមានមួយរយលានរៀល តើប្អូននឹងធ្វើអ្វី? ហេតុអ្វី? ក្រោយ ១៥ នាទី, អ្នកគ្រូក៏ប្រមូលក្រដាសចម្លើយ។ គាត់ភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែចម្លើយដូចគ្នា៖ បើសិនជាខ្ញុំមានលុយមួយរយលានរៀល ខ្ញុំនឹងយកទៅឲ្យប៉ាម៉ាក់ខ្ញុំដើមី្បយកទៅសងបំណុល ព្រោះខ្ញុំធុញនឹងពួកគាត់ឈ្លោះគ្នា ពេលដល់ថ្ងៃបង់ការប្រាក់៕

គំរូរបាយការណ៍សកម្មភាពការងារ (ស្ថាប័នឯកជន)

ខាងក្រោមនេះជាគំរូរបាយការណ៍សកម្មការងារដែលខ្ញុំគ្រោងថា បើសិនជាខ្ញុំបើកក្រុមហ៊ុន ខ្ញុំនឹងឲ្យបុគ្គលិករបស់ខ្ញុំរាយការណ៍ពីការងាររបស់ពួកគេជាភាសាខ្មែរបែបនេះ។ ហើយរបាយការណ៍មួយនេះគឺខ្ញុំយករបាយការណ៍ស្ថាប័នរដ្ឋ, ក្រុមហ៊ុន និងអង្គការបញ្ចូលគ្នា៕ ** * Work performance report sample Below is a sample of a work performance report in Khmer language that I combined report style of the public sector, company and NGO together. My plan is to use it, when I have a company in the future, for my staff to … Continue reading គំរូរបាយការណ៍សកម្មភាពការងារ (ស្ថាប័នឯកជន)